ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

មន្ត្រីទទួលបន្ទុកផ្នែកជំរុញផលិតកម្ម សំរាប់ Preah Vihear Mean Chey Union of Agricultural Cooperative

សូមប្រញាប់រួសរាន់!!!

ការទទួលពាក្យនឹងត្រូវបិទនៅ ថ្ងៃទី 05​ ខែ​ ឧសភា ឆ្នាំ2025។​ ដាក់ពាក្យឥឡូវនេះ
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : កសិកម្ម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ព្រះវិហារ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 05​ ខែ​ ឧសភា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​(ស.ស.ក.ព.ជ) គឺជា​សហភាព​សហគមន៍​កសិកម្ម​ទី​ ១ ដែល​បាន​បង្កើត​ឡើង​មុនគេ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ក្នុង​ឆ្នាំ​ ២០១៦ និង​ទស្សនវិស័យ​របស់​ខ្លួន​គឺ​ “កសិករ​នៅ​ខេត្ត​ព្រះវិហារ​មាន​ជីវភាព​ធូរធារ​ រស់នៅ​ប្រកបដោយ​ភាព​រុងរឿង​ និង​សេចក្តី​ថ្លៃថ្នូរ​” ។ សហភាព​សហគមន៍​កសិកម្ម​នេះ​ គឺ​បាន​ចុះបញ្ជី​ និង​ទទួលស្គាល់​ជា​ផ្លូវការ​ ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រោម​វិញ្ញាបនបត្រ​ចុះបញ្ជី​លេខ​៖ ០០១ អ.ន.ក/ស.ស.ក/ខ ចុះ​ថ្ងៃ​ទី​ ១៩ ខែក​ក្កដា​ ឆ្នាំ​ ២០១៦ ដែល​មាន​ទីស្នាក់ការ​បណ្តោះអាសន្ន​ក្នុង​ ក្រុង​ព្រះវិហារ​ ខេត្ត​ព្រះវិហារ​ ។

សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ បាន​ និង​កំពុង​ជួយ​គាំទ្រ​ដល់​សមាជិក​របស់​ខ្លួន​ចំនួន​ ២៥ សហគមន៍​កសិកម្ម​ (ដែល​មាន​សមាជិក​ផលិតករ​ជាង​ ៥,០០០ គ្រួសារ​) ទៅលើ​ការ​សម្របសម្រួល​ការ​ផលិត​ និង​ការ​លក់​ស្រូវ​សរីរាង្គ​ទៅ​ឲ្យ​ក្រុមហ៊ុន​កែច្នៃ​ និង​នាំចេញ​សម្រាប់​លក់​នៅ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ តាមរយៈ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​, ការ​គ្រប់​គ្រប់​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​, ការ​សម្របសម្រួល​ក្នុង​ការ​ទទួល​បាន​វិញ្ញាបនប័ត្រ​ស្រូវ​សរីរាង្គ​ និង​វិញ្ញាបនប័ត្រ​ពាណិជ្ជកម្ម​ប្រកបដោយ​សមធម៌​, និង​ការស្វែងរក​ និង​សម្របសម្រួល​ទី​ផ្សារ​កសិផល​សរីរាង្គ​ផ្សេងទៀត​របស់​សមាជិក​ រួម​មាន​ អង្ករ​ ដំឡូងមី​ ស្វាយចន្ទី​ សណ្តែក​ដី​ ជាដើម​ ។ តំបន់​គោលដៅ​របស់​សហភាព​ គឺ​គ្រប់​ដណ្តប់​ក្នុងស្រុក​ទាំង​ ៧ របស់​ខេត្ត​ព្រះវិហារ​ រួម​មាន​ ស្រុក​ជ័យ​សែន​ ស្រុក​ឆែប​ ស្រុក​រវៀង​ ស្រុក​សង្គម​ថ្មី​ ស្រុក​ត្បែង​មានជ័យ​ ស្រុក​គូលែន​ និង​ស្រុក​ជាំ​ក្សាន្ដ ។

សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ ធ្វើការ​ពេញ​ម៉ោង​ចំនួន​០២ (ពីរ​) រូប​ សម្រាប់​មុខតំណែង​ មន្ត្រី​ទទួលបន្ទុក​ផ្នែក​ជំរុញ​ផលិតកម្ម​ ០១រូប​ ដែល​មាន​មូលដ្ឋាន​ប្រចាំ​នៅ​ទីរួមខេត្ត​ព្រះវិហារ​ និង​សម្រាប់​មុខតំណែង​ មន្ត្រី​មូលដ្ឋាន​ ១រូប​ ដែល​មាន​មូលដ្ឋាន​ប្រចាំ​នៅ​ក្នុងស្រុក​ជ័យ​សែន​ ខេត្ត​ព្រះវិហារ​។ មុខតំណែង​ខាងលើ​នេះ​នឹង​ត្រូវ​ ចាប់​ផ្តើ​មបំរើការ​ងារ​នៅ​ក្នុង​ ខែ​ឧសភា​ ឆ្នាំ​២០២៥ ខាងមុខនេះ​។ បេក្ខជន​ដែល​ចាប់អារម្មណ៍​អាច​ជា​បេក្ខជន​ដែល​មាន​ទីលំនៅ​អចិន្ត្រៃ​ក្នុង​ខេត្ត​ព្រះវិហារ​តែម្តង​។

  • មន្ត្រីទទួលបន្ទុកផ្នែកជំរុញផលិតកម្ម (1 Position)
តួនាទីនិងការទទួលខុសត្រូវ
  • សម្របសម្រួលផែនការផលិតរបស់សមាជិក (លើប្រភេទ និងចំនួនផលិតផល) ស្របទៅតាមតម្រូវការរបស់ទីផ្សារ
  • កំណត់ផលិតផលសក្តានុពលថ្មីៗរបស់សមាជិក AC សម្រាប់ផលិតលក់ជាក្រុម
  • ជំរុញ កៀរគរ សមាជិកដែលមានសក្តានុពល ដើម្បីដាំដុះដំណាំដែលមានតម្រូវការពីទីផ្សារ
  • គាំទ្របច្ចេកទេសកសិកម្មសរីរាង្គ/កសិអេកូឡូស៊ី ដើម្បីបង្កើនទិន្នផលដល់សមាជិក
  • រៀបចំប្រមូលស្តុក និងការកែច្នៃផលិតផលកសិកម្មលក់ទៅឱ្យអ្នកទិញ
  • ចូលរួមជាមួយអ្នកគាំទ្រផ្នែកបច្ចេកទេសពីខាងក្រៅដើម្បីអនុវត្តសកម្មភាពរបស់ សហភាព និង សហគមន៍ជាសមាជិក
  • រួមចំណែកក្នុងការសរសេររបាយការណ៍ប្រចាំត្រីមាស និងប្រចាំឆ្នាំរបស់សហភាព
  • ទទួលបន្ទុកការងារផ្សេងទៀតដែលចាត់ចែងដោយប្រធានក្រុម ឬនាយកប្រតិបត្តិសហភាព។
តំរូវការការងារ
  • ត្រូវមានសញ្ញាបត្របរិញ្ញាបត្រផ្នែកកសិកម្ម ឬសញ្ញាបត្រពាក់ព័ន្ធ និងមានបទពិសោធន៍ការងារយ៉ាងហោចណាស់ ២ឆ្នាំ ក្នុងវិស័យដែលពាក់ព័ន្ធការងារនេះ
  • មានបទពិសោធន៍ក្នុងការគាំទ្រផលិតកម្មសរីរាង្គ/កសិអេកូឡូស៊ីកាន់តែល្អប្រសើរ
  • មានបទពិសោធន៍ក្នុងការងារត្រួតពិនិត្យគុណភាព/ការ
  • ផ្តល់វិញ្ញាបនបត្រកាន់តែប្រសើរ
  • មានសម្ថភាពធ្វើផែនការយុទ្ធសាស្ត្រ ការកសាងបណ្តាញ និងមានជំនាញសម្របសម្រួលល្អ ....
  • មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រ និងសរសេររបាយការណ៍ប្រកបដោយប្រសិទ្ធភាព
  • អាចបំពេញការងារដោយឯករាជ្យ និងស្ម័គ្រចិត្តធ្វើការនៅតាម​តំបន់ជនបទ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

ចំពោះ​បេក្ខជន​ដែល​ចាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​របស់​ខ្លួន​ ដោយ​ភ្ជាប់​នូវ​លិខិត​បញ្ជាក់​ពី​ចំណាប់អារម្មណ៍​មក​សហភាព​សហគមន៍​កសិកម្ម​ខេត្ត​ព្រះវិហារ​ តាមរយៈ​អាសយដ្ឋាន​ឬ ផ្ញើ​តាម​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​លម្អិត​។

បេក្ខជន​ដែល​មាន​ទីលំនៅ​អចិន្ត្រៃ​ក្នុង​ខេត្ត​ព្រះវិហារ​ និង​តំបន់​ (ស្រុក​ជ័យ​សែន​) ត្រូវ​បាន​លើកទឹកចិត្ត​ជាពិសេស​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​បម្រើ​ការងារ​នេះ​។

កាលបរិច្ឆេទ​នៃ​ការ​ឈប់​ទទួលពាក្យ​ស្នើសុំ​បម្រើ​ការងារ​គឺ​ ត្រឹម​ថ្ងៃ​ទី​០៥ ខែ​ឧសភា​ ឆ្នាំ​២០២៥ នៅ​ម៉ោង​ ៥:00 នាទី​ល្ងាច​។

បេក្ខជន​ជាប់​ឈ្មោះ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​។ ឯកសារ​ដាក់ពាក្យសុំ​ធ្វើការ​មិន​ត្រូវ​បាន​ផ្តល់ជូន​វិញ​ឡើយ​៕


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Preah Vihear Mean Chey Union of Agricultural Cooperative

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

១នាក់
តាមការចរចារ
ថ្ងៃទី 05​ ខែ​ ឧសភា ឆ្នាំ2025
ព្រះវិហារ
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading