មន្រ្តីគម្រោងចិញ្ចឹមមាន់ សំរាប់ Prison Fellowship Cambodia

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 05​ ខែ​ សីហា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បាក់ឌុប
ពិព៌ណនាអំពីការងារ

អង្គការ​សម្ព័ន្ធ​មេត្រីភាព​ពន្ធនាគារ​កម្ពុជា​ (PFC) គឺជា​អង្គការ​គ្រីស្ទបរិស័ទ​ មិនមែន​រដ្ឋាភិបាល​ដែល​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ស្តារ​ឡើងវិញ​ជីវិត​របស់​ជន​ជាប់ឃុំ​ អតីត​ជន​ជាប់ឃុំ​ និង​គ្រួសារ​របស់​ពួកគេ​ តាមរយៈ​ការថែទាំ​គ្រប់ជ្រុងជ្រោយ​ ការ​គាំទ្រ​ការ​សមាហរណ​កម្ម​ទៅ​សង្គម​វិញ​ និង​ការ​ផ្លាស់​ប្តូរស​ហគម​ន៍ឱ្យ​ប្រសើរ​ឡើង​។ យើង​ដើរ​ជាមួយ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយបទ​ល្មើស​ និង​ការ​ជាប់ពន្ធនាគារ​ ដោយ​ជឿ​លើការប្រោស​លោះ​ សេចក្តី​ថ្លៃថ្នូរ​ និង​ការ​ផ្តល់ឱកាស​។

ចក្ខុវិស័យ​

ឃើញ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយបទ​ល្មើស​ និង​ការ​ជាប់ពន្ធនាគារ​ ត្រូវ​បាន​ស្តារ​ឡើងវិញ​ និង​មាន​សមត្ថភាព​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​។

បេសកកម្ម​

ស្តារ​ជីវិត​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយបទ​ល្មើស​ និង​ការ​ជាប់ពន្ធនាគារ​ តាមរយៈ​ការថែទាំ​គ្រប់ជ្រុងជ្រោយ​ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។

តួនាទីនិងការទទួលខុសត្រូវ
  • ជួយជ្រើសរើសនិងវាយតម្លៃគ្រួសារ
  • ជួយសម្របសម្រួលវគ្គបណ្តុះបណ្តាលចិញ្ចឹមមាន់
  • ជួយផ្តល់កញ្ចប់គាំទ្រចិញ្ចឹមមាន់
  • ជួយតាមដានការចិញ្ចឹមមាន់របស់គ្រួសារ
  • ជួយសម្របសម្រួលការប្រជុំក្រុមគាំទ្រ
  • ជួយប្រមូលទិន្នន័យនិងរៀបចំឯកសារ
  • ជួយសរសេរសាច់រឿងនិងរបាយការណ៍ខ្លី
  • ការងារហិរញ្ញវត្ថុនិងរដ្ឋបាល
  • ការងារផ្សេងៗទៀតដែលត្រូវបានដាក់ជូនដោយបុគ្គលិកសម្របសម្រួលគម្រោងចិញ្ចឹមមាន់ឬថ្នាក់ដឹកនាំកម្មវិធី។
តំរូវការការងារ
Qualifications:
  • High School Diploma
  • Middle School in 1
Skills & Knowledge:General & Technical Skills
  • មានចំណេះដឹងផ្នែកកសិកម្ម ឬចិញ្ចឹមមាន់ គឺជាអាទិភាព។
  • មានបទពិសោធន៍ធ្វើការជាមួយសហគមន៍ គឺជាអាទិភាព។
  • មានបទពិសោធន៍ចិញ្ចឹមមាន់ ឬគាំទ្រគ្រួសារក្នុងសហគមន៍ គឺល្អប្រសើរ។
  • អាចចុះសហគមន៍ញឹកញាប់។
  • អាចប្រមូលទិន្នន័យ និងបំពេញទម្រង់ឯកសារបាន។
  • អាចប្រើប្រាស់​ កុំព្យូរទ័រ និងភាសាអង់គ្លេស កាន់តែប្រសើរ។
Soft Skills
  • មានជំនាញទំនាក់ទំនងល្អ។
  • អាចធ្វើការជាក្រុមបានល្អ។
  • មានភាពរួសរាយ រាក់ទាក់ និងអត់ធ្មត់។
  • ស្រឡាញ់ និងឲ្យតម្លៃគ្រួសារងាយរងគ្រោះ កុមារ និងអតីតជនជាប់ពន្ធនាគារ។
  • មានចិត្តបម្រើ ស្មោះត្រង់ និងមានទំនួលខុសត្រូវ។
  • អាចធ្វើការក្នុងស្ថានភាពលំបាក និងមានការប្តេជ្ញាចិត្តខ្ពស់។
ព័ត៌មានសំរាប់ការដាក់ពាក្យ

សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​អម​មកកាន់​អ៊ី​មែ​លដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។ ពាក្យ​ស្នើសុំ​នឹង​ត្រូវ​បាន​ពិនិត្យ​តាម​គោលការណ៍​អ្នក​មក​មុន​បាន​មុន​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Prison Fellowship Cambodia
អុីម៉េល : hr@pfcambodia.org
អាស័យដ្ឋាន : #10B & 11B, Street 26BT, Tnaot Chrum, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading