បុគ្គលិកអនាម័យ សំរាប់ Ratanak International
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 01 ខែ មីនា ឆ្នាំ2026 |
| ប្រាក់ខែ : |
$215
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 1ឆ្នាំ |
| សញ្ញាបត្រ : |
រតនៈអុីនធើណេសិនណល ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា។ អស់ រយៈពេលជាង 30 ឆ្នាំមកហើយ យើងបានសហការជាដៃគូជាមួយប្រជាជនកម្ពុជា ដើម្បីគាំទ្រអ្នកដែលធ្វើការដើម្បីសេរីភាព ក្តីសង្ឃឹម និងការអភិវឌ្ឍន៍។ យើងធ្វើការជាមួយ និងសម្រាប់អ្នកដែលត្រូវបានទទួលរងអំពើកេងប្រវ័ញ្ច ក្នុងគោលបំណងទប់ស្កាត់ការរំលោភបំពាន ការពារជនងាយរងគ្រោះ និងជួយអ្នករស់រានមានជីវិតពីការជួញដូរឱ្យត្រឡប់ទៅផ្ទះវិញ ដើម្បីឱ្យពួកគាត់ទទួលបាន ការស្តារជីវិតឡើងវិញ។
- ការសម្អាត និងអនាម័យ
- សម្អាតបន្ទប់ការិយាល័យ បន្ទប់ប្រជុំ ច្រករបៀង បង្គន់ និងកន្លែងសាធារណៈជាប្រចាំ។
- បោសសម្អាត ជូតសម្អាត បូមធូលី និងសម្លាប់មេរោគលើផ្ទៃនានាតាមកាលវិភាគសម្អាត។
- ចាក់សំរាមចេញពីធុងសំរាម និងចោលសំរាមឱ្យបានត្រឹមត្រូវ។
- ធានាថាបង្គន់ និងកន្លែងលាងដៃស្អាត មានអនាម័យ និងមានថែទាំបានល្អ។
- កន្លែងញាំអាហារ និងកន្លែងសាធារណៈ
- សម្អាតកន្លែងញាំអាហារ កន្លែងលាងចាន តុ និងឧបករណ៍ប្រើប្រាស់។
- លាងសម្អាត និងរក្សាទុកឧបករណ៍ប្រើប្រាស់ផ្សេងៗឱ្យមានសណ្តាប់ធ្នាប់។
- ការថែទាំ និងការរក្សាសុវត្ថិភាពសម្ភារៈ
- ប្រើប្រាស់សម្ភារៈ និងឧបករណ៍សម្អាតដោយសុវត្ថិភាព និងត្រឹមត្រូវ។
- រាយការណ៍ពីការខូចខាត គ្រោះថ្នាក់ ឬបញ្ហាថែទាំណាមួយទៅកាន់អ្នកគ្រប់គ្រង។
- គាំទ្រការសម្អាតសម្រាប់កម្មវិធីបុគ្គលិក កិច្ចប្រជុំ ឬការជួបជុំបុគ្គលិកតម្រូវការជាក់ស្តែង។
- ការគ្រប់គ្រង និងការរៀបចំ
- ថែរក្សាឧបករណ៍សម្អាត និងសម្ភារៈប្រើប្រាស់ផ្សេងៗឲ្យបានល្អ។
- អនុវត្តតាមគោលការណ៍ណែនាំរបស់អង្គការស្តីពីអនាម័យ សុវត្ថិភាព និងការប្រើប្រាស់សម្ភារៈឱ្យបានត្រឹមត្រូវ។
- ប្រើប្រាស់ធនធាន និងសម្ភារៈអនាម័យប្រកបដោយប្រសិទ្ធភាព សន្សំសំចៃខ្ពស់។
- ការគាំទ្រក្រុម និងផ្សេងៗ
- ធ្វើការដោយការគោរពទៅកាន់បុគ្គលិក និងភ្ញៀវ។
- អនុវត្តការងារសម្អាត ឬផ្តល់ការគាំទ្រផ្សេងៗ តាមការកំណត់របស់អ្នកគ្រប់គ្រង។
- រាយការណ៏ជាប្រចាំទៅកាន់ប្រធានផ្នែកអំពីបញ្ហាអនាម័យ និងបរិស្ថានដែលគ្មានសុវត្ថិភាពណាមួយនៅក្នុងអគាររតនៈអុីនធើណេសិនណល។
- ចូលរួមកិច្ចប្រជុំ និងការថ្វាយបង្គំ ដែលស្ថាប័នតម្រូវ
- បន្តរៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនលើជំនាញចប្ចុប្បន្នឱ្យកាន់តែប្រសើរជាប្រចាំ។
- Middle School
- ធ្លាប់បម្រើការងារជាបុគ្គលិកអនាម័យយ៉ាងតិច for 1 year
- មានការហ្វឹកហាត់ រៀនសូត្រ ក្នុងការសម្អាតដោយមានវិជ្ជាជីវៈ
- មានចំណេះដឹងជាមូលដ្ឋានអំពីវិធីសាស្រ្តសម្អាត អនាម័យ និងការប្រើប្រាស់ផលិតផល ឬសម្ភារសម្អាតប្រកបដោយសុវត្ថិភាព
- ចេះអាន សរសេរអក្សរ និង គិតលេខ
- មានកម្រិតវប្បធម៌យ៉ាងតិច ណាស់ថ្នាក់ទី៧
- ធ្លាប់ធ្វើការសម្អាតនៅក្នុងអគារការិយាល័យ សណ្ឋាគារ សាលារៀនឬកន្លែងប្រហាក់ប្រហែល
- មានការចូលរួម និងពាក់ព័ន្ធជាមួយក្រុមជំនុំគ្រិស្តបរិស័ទ
- មានភាពស្មោះត្រង់
- គោរព និងគួរសមចំពោះបុគ្គលិក និងភ្ញៀវ។
- ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះអនាម័យ និងគុណភាពការងារ។
- មានឆន្ទៈក្នុងការរៀនសូត្រ និងទទួលយកការណែនាំ។
- រក្សាការសម្ងាត់ និងគោរពភាពឯកជនរបស់បុគ្គលិក។
- អត់ធ្មត់ ស្ងប់ស្ងាត់ និងមានការសហការខ្ពស់។
- មានឆន្ទៈក្នុងការបម្រើការងារដោយមានអាកប្បកិរិយាវិជ្ជមាន និងជួយដោយមិនប្រកាន់តួនាទី។
ប្រសិនបើការពិពណ៌នាការងារខាងលើត្រូវគ្នានឹងជំនាញ បទពិសោធន៍ និងការចាប់អារម្មណ៍របស់អ្នក យើងនឹងរីករាយក្នុងការទទួលពាក្យពីអ្នក។
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) របស់អ្នក និងសំបុត្រដែលពន្យល់ពីរបៀបដែលអ្នកបំពេញតម្រូវការ សម្រាប់តួនាទីនេះទៅកាន់អាសយដ្ឋានអ៊ីមែលដែលបានរៀបរាប់ខាងក្រោម។ សូមកុំបញ្ចូលឬបញ្ជូនវិញ្ញាបនបត្រ ឬឯកសារផ្សេងទៀតនៅពេលនេះឡើយ។
ប្រសិនបើអ្នកមានសំណួរណាមួយអំពីមុខតំណែង សូមទាក់ទងមកយើងខ្ញុំតាមអាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទខាងក្រោមដូចគ្នា។
យើងអោយតម្លៃលើគ្រប់បេក្ខជនដែលបានដាក់ពាក្យទាំងអស់ ប៉ុន្តែយើងនឹងទាក់ទងតែអ្នកដែលបានជ្រើសរើសសម្រាប់ការសម្ភាសន៍ប៉ុណ្ណោះ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | Ratanak International |
| អុីម៉េល : | jobs@ratanak.org |
| អាស័យដ្ឋាន : | #1281, St. 1982, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia |
| គេហទំព័រ : |
http://www.ratanak.org |
