អ្នកថែទាំអតិថិជន សំរាប់ Ratanak International

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ការងារសង្គម
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 30​ ខែ​ កក្កដា ឆ្នាំ2026
ប្រាក់ខែ :
$362 - $375
បទពិសោធន៍ : យ៉ាងហោចណាស់ 2​ឆ្នាំ
សញ្ញាបត្រ : បាក់ឌុប
ពិព៌ណនាអំពីការងារ

រតនៈ​អ៊ី​នធើ​ណេសិន​ណល ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា​។ អស់​រយៈពេល​ជាង​ 30 ឆ្នាំ​មក​ហើយ​ យើង​បាន​សហការ​ជា​ដៃគូ​ជាមួយ​ប្រជាជន​កម្ពុជា​ ដើម្បី​គាំទ្រ​អ្នក​ដែល​ធ្វើការ​ដើម្បី​សេរីភាព​ ក្តី​សង្ឃឹម​ និង​ការ​អភិវឌ្ឍន៍​។ យើង​ធ្វើការ​ជាមួយ​ និង​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ទទួល​អំពើ​កេងប្រវ័ញ្ច​ គោលបំណង​ទប់​ស្កាត់​ការរំលោភ​បំពាន​ ការពារ​ជន​ងាយ​រងគ្រោះ​ និង​ជួយ​អ្នក​រស់រាន​មានជីវិត​ពី​ការ​ជួញ​ដូរ​ឱ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ទទួល​បទពិសោធន៍​នៃ​ការ​ស្តារ​ជីវិត​ឡើងវិញ​។

តួនាទីនិងការទទួលខុសត្រូវ
  • រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកផ្នែកគាំទ្រអតិថិជន ក្រុមការងារ និងក្រុមពាក់ព័ន្ធក្នុងការបំពេញកាតព្វកិច្ចរួមគ្នាក្នុងអង្គការរតនៈអ៊ីនធើណេសិនណល។
  • រក្សាការប្រាស្រ័យទាក់ទងជាទៀងទាត់ព្រមទាំងផ្តល់ព័ត៌មានផ្សេងៗ តាមការតម្រូវទៅអ្នកគ្រប់គ្រងផ្ទាល់ ទៅប្រធានផ្នែកថែទាំផ្ទាល់​និងចូលរួមការប្រជុំ ជាទៀងទាត់ជាមួយប្រធានគ្រប់គ្រងផ្ទាល់ ប្រជុំក្រុម និងប្រជុំគម្រោងជាដើម។
  • ចាត់ចែង និងចម្អិនអាហារជាប្រចាំថ្ងៃក្នុងវេនទទួលខុសត្រូវសម្រាប់អតិថិជន និងបុគ្គលិកក្នុងវេនតាម កាលវិភាគកំណត់។
  • ធ្វើជាគំរូសម្រាប់អតិថិជនក្នុងការថែរក្សាផ្ទះស្នាក់នៅ អនាម័យ មានសេចក្តីស្រឡាញ់ បង្កើនទំនាក់ ទំនងល្អ និងមានជំនឿរឹងមាំ។
  • លើកកំពស់ការងាររួម និងគោរពតាមការចាត់តាំងលើកិច្ចការងាររបស់ប្រធានគ្រប់គ្រងដោយផ្ទាល់ (ប្រធានក្រុមថែទាំអតិថិជន) អោយស្របទៅនឹងការងារបច្ចេកទេសផ្ទៃក្នុងរបស់គម្រោង។
  • តាមដានសកម្មភាព និងឥរិយាបថនានាដែលអាចបង្កជាគ្រោះថ្នាក់ដល់អតិថិជន និងរវាងអតិថិជនខ្លួនឯង ដោយរក្សាអោយមានការប្រុងប្រយ័ត្នខ្ពស់។
  • រាយការណ៍លើករណីហានិភ័យណាមួយដែលអាចកើតមានឡើងដោយប្រធានស័ក្កទៅលើស្ថានភាពរបស់ផ្ទះស្នាក់នៅ ជាពិសេសទៅលើអតិថិជន។
  • ចូលរួមទៅទទួលអតិថិជន នៅពេលមានការជូនដំណឹងអំពីការមកដល់របស់អតិថិជនដោយប្រធានគ្រប់គ្រងផ្ទាល់ និងតាមរយៈការចាត់តាំងណាមួយជាចាំបាច់។
  • ចូលរួមអមដំណើរអតិថិជនក្នុងការចេញទៅក្រៅជាមួយអ្នកផ្តល់សេវាក្នុងផ្ទះស្នាក់នៅដោយមានសុវត្ថិភាពលើទីតាំងដែលបានកំណត់ណាមួយ ដូចជាទៅមន្ទីរពេទ្យ​​និងអមដំណើរទៅទទួលអតិថិជន។
  • ពង្រឹងការយល់ដឹង និងអនុវត្តតាមគោលការណ៍ណែនាំ និងគោលនយោបាយនានាដែលស្ថាប័នកំពុងអនុវត្ត ក៏ដូចជាបទដ្ឋានបំពេញបន្ថែម និងច្បាប់ជាដើម។
  • អមដំណើរអតិថិជនទៅព្រះវិហារ​និងផ្តល់ការយកចិត្តទុកដាក់លើសុខុមាលភាពរបស់អតិថិជន។
  • សម្អាតបរិវេណអគារអោយបានញឹកញាប់ទៅតាមតម្រូវការ ធានាបាននូវអនាម័យខ្ពស់សម្រាប់ផាសុខភាពក្នុងមណ្ឌលថែទាំអង្គការរតនៈអ៊ីនធើណេសិនណល។
  • ពិនិត្យ និងមើលលើការជួសជុលសម្ភារៈអគ្គិសនីក្នុងផ្ទះស្នាក់នៅ រួមមានអំពូល​ ភ្លើង និងករណីឯទៀត ដែលតម្រូវអោយមានការថែទាំអោយមានប្រសិទ្ធភាព។
  • ធ្វើការស្នើទៅអ្នកគ្រប់គ្រង និងមានការអនុម័តលើការចំណាយនានា ក៏ដូចជាស្នើសុំការអនុម័តមុនពេល អនុវត្តការងារដែលមានផ្សេងក្រៅអំពីកាតព្វកិច្ចរបស់ខ្លួន។
  • ចូលរួមអនុវត្តកិច្ចការផ្សេងៗទៀតដែលបានកំណត់ដោយអ្នកគ្រប់គ្រងលើករណីចាំបាច់ក្នុងគោល ដៅឆ្លើយតបទៅនឹងកិច្ចការរួមរបស់គម្រោង។
តំរូវការការងារ
Languages:
  • Khmer - Good
Qualifications:
  • High School Diploma
Work History:
  • មានបទពិសោធន៍ក្នុងការផ្តល់សេវាថែទាំទៅដល់អតិថិជន for 2 years as a minimum
Skills & Knowledge:General & Technical Skills
  • អាចអាន និងសរសេរបាន។
  • ជាគ្រីស្ទបរិស័ទ និងចូលរួមក្រុមជំនុំជាទៀងទាត់។
  • មានការទទួលខុសត្រូវ​និងមានបទពិសោធន៍លើការរៀបចំចាត់ចែងកិច្ចការងារផ្ទះ និងសណ្តាប់ធ្នាប់បរិវេណផ្ទះ។
  • មានបទពិសោធន៍ធ្វើការជាមួយមនុស្សដែលមានភាពងាយរងគ្រោះ និងរងគ្រោះ។
  • មានបទពិសោធន៍ធ្វើការងារជាមួយអង្គការក្រៅ​រដ្ឋាភិបាល។
  • យល់ដឹងលើបទដ្ឋាននៃការថែទាំជំនួសក្នុងមណ្ឌលថែទាំបណ្តោះអាសន្ន។
  • មានជំនាញ និងឆ្លងកាត់នូវវគ្គបណ្តុះបណ្តាលលើវិស័យថែទាំជនរងគ្រោះពីការជួញដូរ។
  • សញ្ញាប័ត្រទុតិយភូមិ មានបទពិសោធន៍ និងចំណេះដឹងអំពីបញ្ហាជួញដូរ និងការកេងប្រវ័ញ្ច។
Soft Skills
  • មានចិត្តចង់អភិវឌ្ឍខ្លួន និងរៀនសូត្របន្ថែម លើការងារអនុវត្តដែលមានប្រសិទ្ធិភាព។
  • មានការគោរព មិនវិនិច្ឆ័យ និងជួយយកអាសារអ្នកដទៃ។
  • មានការយល់ដឹង និងឆន្ទៈក្នុង​ការអនុវត្ត​តាមគុណតម្លៃរបស់​អង្គការរតនៈអ៊ីនធើណេសិនណល។
ព័ត៌មានសំរាប់ការដាក់ពាក្យ

ចំណាំ​៖ ការ​រួមបញ្ចូល​គ្នា​នៃ​ការអប់រំ​ និង​បទពិសោធន៍​ទាំងអស់​អាច​ត្រូវ​បាន​យកមក​ពិចារណា​។

ព័ត៌មាន​នៃ​ការ​ដាក់ពាក្យ​

បើ​លោកអ្នក​មាន​ចំណាប់អារម្មណ៍​ ហើយ​ពិពណ៌នា​ការងារ​ខាងលើ​ត្រូវគ្នា​នឹង​ជំនាញ​ បទពិសោធន៍​របស់​អ្នក​ យើង​នឹង​រីករាយ​ក្នុង​ការ​ទទួលពាក្យ​ពី​អ្នក​។ សូម​ផ្ញើ​ CV និង​សំបុត្រ​(Cover Letter)ដែល​ប្រាប់​ពី​មូលហេតុ​ដែល​អ្នក​ស័ក្តិសម​ និង​មាន​សមត្ថភាព​បំពេញ​ តួនាទី​នេះ​បាន​ តាមរយៈ​អ៊ី​មែ​លនៅក្នុង​សេចក្តីប្រកាស​នេះ​។

សូម​កុំ​បញ្ចូល​ ឬបញ្ជូន​វិញ្ញាបនបត្រ​ ឬឯកសារ​ផ្សេងទៀត​នៅ​ពេលនេះ​ឡើយ​។

ប្រសិនបើ​អ្នកមាន​សំណួរ​ណាមួយ​អំពី​មុខតំណែង​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​អាសយដ្ឋាន​អ៊ី​មែ​ល ឬលេខទូរស័ព្ទ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

យើង​អោយ​តម្លៃ​លើ​គ្រប់​បេក្ខជន​ដែល​បាន​ដាក់ពាក្យ​ទាំងអស់​ ប៉ុន្តែ​យើង​នឹង​ទាក់ទង​តែ​អ្នក​ដែល​បាន​ជ្រើសរើស​សម្រាប់​ការ​សម្ភាសន៍​ប៉ុណ្ណោះ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Ratanak International
អុីម៉េល : jobs@ratanak.org
អាស័យដ្ឋាន : #1281, St. 1982, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia
គេហទំព័រ : http://www.ratanak.org
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading