ប្រធានកម្មវិធីសុខភាព សំរាប់ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 4ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និង សិទ្ធិ ។ អង្គការរ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមានគុណភាពជូនប្រជាជន ។ កម្មវិធីសុខភាពយុវវ័យរបស់អង្គការរ៉ាក់ បាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងខេត្តកំពត ខេត្តសៀមរាប និង ខេត្តបាត់ដំបង ក្នុងការលើកកម្ពស់សុខភាពតាមរយៈ (១)ការអប់រំលើរឿងភេទគ្រប់ជ្រុងជ្រោយនៅក្នុងសាលារៀន, (២) ផ្សព្វផ្សាយចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និង សិទ្ធិ ទៅកាន់យុវវ័យក្រៅសាលា និង សិស្សនិស្សិតសាកលវិទ្យាល័យ។
- រៀបចំផែនការយុទ្ធសាស្ត្រ និង សកម្មភាពសំខាន់ៗ
- ធានាគុណភាពក្នុងការរៀបចំ និង អនុវត្តសកម្មភាពកម្មវិធីសុខភាពយុវវ័យ
- សម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ
- ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និង រដ្ឋបាលដល់បុគ្គលិក និង ដៃគូរ
- ដឹកនាំការរៀបចំផែនការការងារ និង ថវិកា
- តាមដានការអនុវត្តផែនការការងារ និង ថវិកា
- សរសេររបាយការណ៏កម្មវិធី
- គ្រប់គ្រងបុគ្គលិកកម្មវិធី។
- Khmer - Good
- English - Good
- Bachelor's Degree in សុខាភិបាលសាធារណៈ ឬ វិទ្យាសាស្ត្រសង្គម ឬ ជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍គ្រប់គ្រងគម្រោងសហគមន៍យ៉ាងតិច ជាពិសេសពាក់ព័ន្ធគម្រោងសុខភាពផ្លូវភេទ និងបន្តពូជ for 4 years
- មានបទពិសោធន៍ក្នុងការតាមដាន និង វាយតម្លៃគម្រោង
- មានចំណេះដឹងអំពីការរៀបចំ និង គ្រប់គ្រងថវិកា
- អាចនិយាយ អាន ស្ដាប់ និងសរសេរភាសាខ្មែរ និង អង់គ្លេសបាន
- មានជំនាញសរសេររបាយការណ៍ជាភាសាខ្មែរ និង អង់គ្លេស
- គោរពសិទ្ធិសុខភាពផ្លូវភេទ និង សុខភាពបន្តពូជ
- មានជំនាញប្រើប្រាស់កុំព្យូទ័រ MS. Word Excel Power Point Internet Email ។
សូមផ្ញើរ ប្រវត្តិរូប និង លិខិតសុំដាក់បម្រើការងារ ដោយសរសេរតួនាទីដែលចង់បម្រើការឲ្យបានច្បាស់ និងផ្ញើលិខិតមកកាន់អាសយដ្ឋាន ឬ តាមរយៈអ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។ ព័ត៌មានលំអិតអំពី RHAC អាចរកបានតាមគេហទំព័រ ឬទំព័របណ្ដាញសង្គម RHAC Social Page ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Reproductive Health Association of Cambodia |
| អុីម៉េល : | hr@rhac.org.kh |
| អាស័យដ្ឋាន : | #138, St. 2009, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia |
| គេហទំព័រ : |
https://rhac.org.kh/ http://web.facebook.com/rhacpage |
