អ្នកអប់រំសុខភាពយុវវ័យ សំរាប់ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | សុខភាពនិងឱសថ, ការងារសង្គម |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 07 ខែ សីហា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និង សិទ្ធិ ។ អង្គការរ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមានគុណភាពជូនប្រជាជន ។
អង្គការរ៉ាក់ជ្រើសរើសបុគ្គលិកសម្រាប់តំណែង ៣កន្លែងដែលមានដូចខាងក្រោម៖
- ធ្វើការជាមួយ មន្ត្រីគម្រោង បុគ្គលិក អ្នកពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ក្នុងរៀបចំផែនការអប់រំយុវ័យតាមសាលាទាំងបួន អំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជាពិសេសការគ្រប់គ្រងអនាម័យពេលមករដូវរបស់ក្មេងស្រី
- រៀបចំសម្ភារៈអប់រំនានា និងដំណើរការប្រជុំអប់រំដល់សិស្សានុសិស្សនៅសាលារៀន
- ជួយគាំទ្រលោកគ្រូ អ្នកគ្រូសម្រាប់ដំណើរនៃការអប់រំនៅតាមសាលា និងប្រមូលរបាយការណ៍
- សហការជាមួយមន្ត្រីគម្រោង បុគ្គលិក អ្នកពាក់ព័ន្ធ និងដឹកនាំយុវវ័យបង្គោល ក្នុងការរៀបចំការប្រជុំ សិក្ខាសាលា ព្រឹត្តិការណ៍ផ្តួចផ្តើមរបស់យុវវ័យ ទិវា និងយុទ្ធនាការនានា
- ជួយក្នុងការគៀងគរការចូលរួមរបស់យុវវ័យ និងប្រជាជននៅតាមសហគមន៍ ឱ្យចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នានាទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ
- ចូលរួមប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ
- រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកគម្រោងអ្នកពាក់ព័ន្ធ និងដៃគូអង្គការក្រៅរដ្ឋាភិបាលនៅថ្នាក់ខេត្ត ដើម្បីលើកកម្ពស់កម្មវិធីរបស់អង្គការរ៉ាក់
- ចូលរួមក្នុងការផលិតសម្ភារៈអប់រំ បង្កើតសារអប់រំសម្រាប់ការងារតស៊ូមតិនៅក្នុងព្រឹត្តិការណ៍នានា
- បំពេញកិច្ចការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង
- Khmer - Fluent
- English - Medium
- High School Diploma as a minimum
- Bachelor's Degree
- អាចអាននិងយល់ជាភាសាអង់គ្លេសបានខ្លះៗ និងអាចសរសេរភាសាខ្មែរបានច្បាស់
- អាចប្រើប្រាស់កុំព្យូទ័រ MS. Word Excel ។
- គោរពសិទ្ធិសុខភាពផ្លូវភេទ និង សុខភាពបន្តពូជ
សូមផ្ញើរ ប្រវត្តិរូប និង លិខិតសុំដាក់បម្រើការងារ ដោយសរសេរតួនាទីដែលចង់បម្រើការឲ្យបានច្បាស់ និងផ្ញើលិខិតមកកាន់អាសយដ្ឋាន ឬ តាមរយៈអ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Reproductive Health Association of Cambodia |
| អុីម៉េល : | hr@rhac.org.kh |
| អាស័យដ្ឋាន : | #138, St. 2009, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia |
| គេហទំព័រ : |
https://rhac.org.kh/ http://web.facebook.com/rhacpage |
