គ្រូបង្រៀនរូបវិទ្យាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ សំរាប់ Smiling Gecko Education Campus

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
ភាសា : អង់គ្លេស
តំបន់ : កំពង់ឆ្នាំង
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 25​ ខែ​ កក្កដា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 2​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​តុកកែ​ញញឹម​កម្ពុជា​ (ត.ញ.ក)គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ ដែល​បាន​ចុះបញ្ជី​ស្រប​ច្បាប់​នៅ​ឆ្នាំ​ ២០១៤។ អង្គការ​នេះ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជា​ចង្កោម​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ ដោយមាន​គោលបំណង​លើក​កម្ពស់​ជីវភាពរស់នៅ​របស់​សហគមន៍​កម្ពុជា​ តាមរយៈ​វិធីសាស្ត្រ​អភិវឌ្ឍន៍​រួមបញ្ចូល​ និង​គ្រប់ជ្រុងជ្រោយ​ ដែល​រួមបញ្ចូល​ការអប់រំ​ ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ការ​អភិវឌ្ឍ​សហគមន៍​ សហគ្រាស​សង្គម​ និង​សកម្មភាព​វប្បធម៌​។

វិស័យ​អប់រំ​ គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​នីមួយ​ៗ។ ដូច្នេះ​ការ​ផ្តល់ការអប់រំ​ដល់កុមារ​មាន​សារៈសំខាន់​បំផុត​សម្រាប់​គម្រោង​អភិវឌ្ឍន៍​រួម​របស់​អង្គការ​តុកកែ​ញញឹម​កម្ពុជា​។ សាលា​នៅ​ក្នុង​ភូមិ​ត្រូវ​បាន​ជួសជុល​ និង​កែ​លម្អ​ឡើងវិញ​នៅ​ឆ្នាំ​ ២០១៥។ នៅ​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧ ត.ញ.កឬសាលារៀន​ ស្មា​យលីង​ ហ្គេ​ខូ អេឌូខេ​សិន​ ខេ​មផឹស បាន​បើក​ដំណើរការ​ដោយ​បែងចែក​ជា​កម្រិត​សាលាបឋមសិក្សា​ និង​កម្រិត​មត្តេយ្យសិក្សា​។ បន្ទាប់មក​សាលារៀន​ ស្មា​យលីង​ ហ្គេ​ខូ បាន​ពង្រីក​បន្ថែម​កម្រិត​វិទ្យាល័យ​។ យើង​កំពុងតែ​រៀបចំ​ឲ្យ​សាលារៀន​យើង​ទៅជា​មជ្ឈមណ្ឌល​អប់រំ​មួយ​សម្រាប់​សិស្ស​ប្រមាណ​ ១,១០០ នាក់​ ដែល​ប្រើប្រាស់​ជា​គំរូ​មួយ​សម្រាប់​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេសកម្ពុជា​។

អង្គការ​តុកកែ​ញញឹម​កម្ពុជា​ ឬសាលារៀន​ ស្មា​យលីង​ ហ្គេ​ខូ អេឌូខេ​សិន​ ខេ​មផឹស ឬ គម្រោង​សាលារៀន​ក្នុង​ភូមិ​ កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ទេពកោសល្យ​ យកចិត្តទុកដាក់​ និង​ផ្តោត​លើសិស្សជាស្នូល ដើម្បី​បំពេញ​តួនាទី​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • អាច​បង្រៀន​បាន​គ្រប់​ថ្នាក់​ចាប់ពី​ថ្នាក់ទី​៧ ដល់​ទី​ ១០
  • ធ្វើការ​ទៅតាម​ប្រតិទិន​ឆ្នាំ​សិក្សា​នៃ​សាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស ​
  • ចូលរួម​ការប្រជុំ​និងកម្មវិធីផ្សេងៗបាន​ទៅតាម​ការ​ស្នើសុំ​របស់​សាលា​
  • សហការ​ធ្វើការងារ​ជា​ក្រុម​ជាមួយ​គ្រូបង្រៀនផ្សេងៗទៀត​នៅ​ក្នុងអំឡុង​ម៉ោង​បង្រៀន​ប្រចាំថ្ងៃ​ឬពេលចប់ម៉ោងការងារ
  • ធ្វើ​ទំនាក់ទំនង​ជាមួយ​អាណាព្យាបាល​ដើម្បី​ផ្តល់ព័ត៌មាន​ពី​ការសិក្សា​របស់​សិស្ស​ប្រសិនបើ​ចាំបាច់​
  • ធ្វើ​កិច្ចការ​និង​ការទទួលខុសត្រូវ​ផ្សេង​ៗដែល​ពាក់ព័ន្ធ​នឹង​ការ​បង្រៀន​ទៅតាម​ការចាំបាច់​និង​ការ​ស្នើសុំ​។
តំរូវការការងារ
Languages:
  • English - Good
Qualifications:
  • Bachelor's Degree in រូបវិទ្យា ឬសញ្ញាបត្រមានតម្លៃស្មើ
Work History:
  • មាន​បទពិសោធន៍​បង្រៀន​ក្នុងកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យ for 2 years as a minimum
Skills & Knowledge:General & Technical Skills
  • មានសញ្ញាបត្រ​គរុកោសល្យ​
  • អាចនិយាយ និងយ​ល់ភាសា​អង់គ្លេស​បាន​
  • ចេះ​ប្រើប្រាស់បណ្តាញកម្មវិធី​​Microsoft 365 Cloud Based-Word, Excel,​ OneDrive, Outlook និង Telegram, Zoom, Whats App។
Soft Skills
  • មាន​ជំនាញ​ទំនាក់ទំនង​និង​អាច​ប្រាស្រ័យ​ទាក់ទងគ្នា​បាន​ល្អជា​មួយ​កុមារ​
  • គោរព​ពេលវេលា​មាន​ភាព​អំណត់​និង​ការទទួលខុសត្រូវ​ខ្ពស់​
ព័ត៌មានសំរាប់ការដាក់ពាក្យ

ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover Letter ភ្ជាប់​ជាមួយនឹង​ការ​រំពឹង​ទុក​ប្រាក់​បៀវត្ស​របស់​លោកអ្នក​ ទៅកាន់​អ៊ី​មែ​ល ឬ អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ចំណងជើង​ (Subject) នៃ​អ៊ី​មែ​ល ត្រូវ​សរសេរ​ជា​ឈ្មោះ​មុខតំណែង​ដែល​បាន​ដាក់ពាក្យ​។

ចំណាំ​! មានតែ​បេក្ខជន​ដែលជា​ប់ជម្រើស​បឋម​ប៉ុណ្ណោះ​ ដែល​នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​សម្ភាសន៍​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Smiling Gecko Education Campus
អុីម៉េល : recruitment@smilinggecko-cambodia.org
អាស័យដ្ឋាន : Srae Sar, Tbaeng Khpos Commune, Sameakki Mean Chey District, Kampong Chhnang Province, Cambodia
គេហទំព័រ : http://www.smilinggecko.ch/en/
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
តាមការចរចារ
ថ្ងៃទី 25​ ខែ​ កក្កដា ឆ្នាំ2026
កំពង់ឆ្នាំង
១នាក់
តាមការចរចារ
ថ្ងៃទី 25​ ខែ​ កក្កដា ឆ្នាំ2026
កំពង់ឆ្នាំង
១នាក់
តាមការចរចារ
ថ្ងៃទី 25​ ខែ​ កក្កដា ឆ្នាំ2026
កំពង់ឆ្នាំង
3 នាក់
តាមការចរចារ
ថ្ងៃទី 25​ ខែ​ កក្កដា ឆ្នាំ2026
កំពង់ឆ្នាំង
១នាក់
តាមការចរចារ
ថ្ងៃទី 25​ ខែ​ កក្កដា ឆ្នាំ2026
កំពង់ឆ្នាំង
១នាក់
តាមការចរចារ
ថ្ងៃទី 25​ ខែ​ កក្កដា ឆ្នាំ2026
កំពង់ឆ្នាំង
១នាក់
តាមការចរចារ
ថ្ងៃទី 25​ ខែ​ កក្កដា ឆ្នាំ2026
កំពង់ឆ្នាំង
១នាក់
តាមការចរចារ
ថ្ងៃទី 25​ ខែ​ កក្កដា ឆ្នាំ2026
កំពង់ឆ្នាំង
១នាក់
តាមការចរចារ
ថ្ងៃទី 02​ ខែ​ កក្កដា ឆ្នាំ2026
កំពង់ឆ្នាំង
១នាក់
តាមការចរចារ
ថ្ងៃទី 02​ ខែ​ កក្កដា ឆ្នាំ2026
កំពង់ឆ្នាំង
១នាក់
តាមការចរចារ
ថ្ងៃទី 02​ ខែ​ កក្កដា ឆ្នាំ2026
កំពង់ឆ្នាំង
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading