គ្រូបង្រៀន ICT សំរាប់ Smiling Gecko Education Campus
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | កំព្យូទ័រទូទៅ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | អង់គ្លេស |
| តំបន់ : | កំពង់ឆ្នាំង |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 07 ខែ វិច្ឆិកា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 2ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
អង្គការតុកកែញញឹមកម្ពុជា (ត.ញ.ក)គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីស្របច្បាប់នៅឆ្នាំ ២០១៤។ អង្គការនេះអនុវត្តគម្រោងអភិវឌ្ឍន៍ជាចង្កោម ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដោយមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍កម្ពុជា តាមរយៈវិធីសាស្ត្រអភិវឌ្ឍន៍រួមបញ្ចូល និងគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍសហគមន៍ សហគ្រាសសង្គម និងសកម្មភាពវប្បធម៌។
វិស័យអប់រំ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមនីមួយៗ។ ដូច្នេះការផ្តល់ការអប់រំដល់កុមារមានសារៈសំខាន់បំផុតសម្រាប់គម្រោងអភិវឌ្ឍន៍រួមរបស់អង្គការតុកកែញញឹមកម្ពុជា។ សាលានៅក្នុងភូមិត្រូវបានជួសជុល និងកែលម្អឡើងវិញនៅឆ្នាំ ២០១៥។ នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ត.ញ.កឬសាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស បានបើកដំណើរការដោយបែងចែកជាកម្រិតសាលាបឋមសិក្សា និងកម្រិតមត្តេយ្យសិក្សា។ បន្ទាប់មកសាលារៀន ស្មាយលីង ហ្គេខូ បានពង្រីកបន្ថែមកម្រិតវិទ្យាល័យ។ យើងកំពុងតែរៀបចំឲ្យសាលារៀនយើងទៅជាមជ្ឈមណ្ឌលអប់រំមួយសម្រាប់សិស្សប្រមាណ ១,១០០ នាក់ ដែលប្រើប្រាស់ជាគំរូមួយសម្រាប់ប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា។
អង្គការតុកកែញញឹមកម្ពុជា ឬសាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស កំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ទេពកោសល្យ យកចិត្តទុកដាក់ និងផ្តោតលើសិស្សជាស្នូល ដើម្បីបំពេញតួនាទីដូចខាងក្រោម៖
- ចូលរួមក្នុងការរៀបចំកម្មវិធីសិក្សា។
- រៀបចំផែនការបង្រៀន និងបង្រៀនមុខវិជ្ជា ICT តាមកម្មវិធីសិក្សា និងកម្រិតថ្នាក់ដែលបានកំណត់។
- បង្រៀនសិស្សអំពីមូលដ្ឋានគ្រឹះកុំព្យូទ័រ ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីការិយាល័យ ដូចជា World,Excell និង PowerPoint។
- ណែនាំសិស្សអំពីសុវត្ថិភាពឌីជីថល ការការពារព័ត៌មានផ្ទាល់ខ្លួន ការប្រើប្រាស់បណ្តាញសង្គមដោយមានទំនួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ។
- រៀបចំកិច្ចតែងការបង្រៀនមុនពេលបង្រៀន។
- ចូលរួមការប្រជុំនិងកម្មវិធីផ្សេងៗបានទៅតាមការស្នើសុំរបស់សាលា។
- វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស តាមរយៈកិច្ចការ ការអនុវត្ត គម្រោង និងការប្រឡង ហើយផ្តល់មតិកែលម្អឱ្យបានទាន់ពេលវេលា។
- តាមដានវឌ្ឍនភាពសិស្ស និងផ្តល់ការណែនាំ ឬជំនួយបន្ថែមដល់សិស្សដែលត្រូវការការគាំទ្រ។
- ថែរក្សា និងប្រើប្រាស់កុំព្យូទ័រ ឧបករណ៍បញ្ចាំងបណ្តាញ និងសម្ភារៈ ICT ក្នុងថ្នាក់រៀនឱ្យបានត្រឹមត្រូវ។
- រាយការណ៍អំពីបញ្ហា ឬការខូចខាតឧបករណ៍ ICT ទៅអ្នកគ្រប់គ្រង ឬផ្នែកបច្ចេកទេស និងសហការក្នុងការថែទាំឧបករណ៍។
- ធ្វើការទៅតាមប្រតិទិនឆ្នាំសិក្សានៃសាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស។
- English - Medium
- Bachelor's Degree in ព័ត៌មានវទ្យា ឬសញ្ញាបត្រមានតម្លៃស្មើ។
- មានបទពិសោធន៍ធ្វើគ្រូបង្រៀនព័ត៌មានវិទ្យា for 2 years as a minimum
- មានវិញ្ញាបនបត្រគរុកោសល្យបង្រៀន។
- ភាសាអង់គ្លេសអាចនិយាយ និងប្រើប្រាស់បានខ្លះៗ។
- ចេះប្រើប្រាស់កុំព្យូទ័ទៅលើកម្មវិធី Microsoft 365 Cloud Based-Word, Excel, OneDrive, Outlook Telegram, Zoom, Whats App។
- មានការប្រាស្រ័យទាក់ទងជាមួយក្រុមការងារល្អ។
- មានភាពស្មោះត្រង់ នឹងទំនួលខុសត្រូវខ្ពស់។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter ភ្ជាប់ជាមួយនឹងការរំពឹងទុកប្រាក់បៀវត្សរបស់លោកអ្នក ទៅកាន់ដែលមាននៅក្នុងព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង។
ចំណងជើង (Subject) នៃអ៊ីមែល ត្រូវសរសេរជាឈ្មោះមុខតំណែងដែលបានដាក់ពាក្យ។
ចំណាំ! មានតែបេក្ខជនដែលជាប់ជម្រើសបឋមប៉ុណ្ណោះ ដែលនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាសន៍។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | Smiling Gecko Education Campus |
| អុីម៉េល : | recruitment@smilinggecko-cambodia.org |
| អាស័យដ្ឋាន : | Srae Sar, Tbaeng Khpos Commune, Sameakki Mean Chey District, Kampong Chhnang Province, Cambodia |
| គេហទំព័រ : |
http://www.smilinggecko.ch/en/ |
