មន្ត្រីបច្ចេកទេសបន្លែនិងផ្លែឈើគ្រប់គ្រងកសិដ្ធានបន្លែ សំរាប់ Social Entrepreneurs Union of Agricultural Cooperative
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | កសិកម្ម, ក្សេត្រសាស្ត្រ , ធនធាន និង បរិស្ថាន |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ |
តំបន់ : | កំពង់ឆ្នាំង |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 21 ខែ សីហា ឆ្នាំ2025 |
ប្រាក់ខែ : |
$400 - $480
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
ក្នុងកំឡុងឆ្នាំ២០២០ ដោយឈរលើគោលដៅរួម សហគមន៍កសិកម្មចំនួន ១៥ មកពីខេត្ដចំនួន ០៦ រួមមាន៖ សៀមរាប កំពង់ធំ តាកែវ ព្រៃវែង កំពង់ឆ្នាំង និងខេត្ដកំពង់ស្ពឺ ដែលកំពុងធ្វើអាជីវកម្មមាន់ស្រែ និងបន្លែ ក្រោមការគាំទ្រពីគម្រោងកម្មវិធីសហគ្រាសលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរសម្រាប់មោទកភាពជាតិខ្មែរ (Poultry Project of National Pride “PPNP”) របស់អង្គការហេហ្វឺអន្ដរជាតិកម្ពុជាបានបង្កើត និងគាំទ្រ “សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម” នៅកម្រិតថ្នាក់ជាតិ ដែលបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ស.ស.ស.អ.ស មានអាសយដ្ឋានស្ថិតនៅភូមិត្រពាំងត្រាច ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។ កន្លងទៅនេះ អង្គការហេហ្វឺអន្តរជាតិកម្ពុជាបានផ្តល់ថវិកាឥតសំណងជូនដល់ ស.ស.ស.អ.ស ចំនួន ៧៨,៤៤៦ ដុល្លារអាមេរិក ដើម្បី៖ (ក).ពង្រឹងសមត្ថភាពកសិករ និងផ្តល់សេវាពាក់ព័ន្ធនឹងផលិផលកសិកម្ម (ខ).សម្របសម្រួល និងកៀរគរធនធាន/ហិរញ្ញប្បទាន និងភាពជាដៃគូ (គ).បង្កើនផលិតកម្មកសិកម្ម (មាន់ស្រែ បន្លែ ផ្លែឈើ ត្រី) និង(ឃ).ពង្រីកប្រព័ន្ធទីផ្សារ/ការ ដឹកជញ្ជូន និង (ង).ចូលរួមពង្រឹងការអនុវត្តគោលនយោបាយអាទិភាពវិស័យកសិកម្ម។ ស.ស.ស.អ.ស បាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបានពង្រីកសមាជិកភាពរបស់ខ្លួនមកពីសហគមន៍កសិកម្មចំនួន ២៤ និងក្រុមហ៊ុនឯកជនចំនួន ២ ដែលស្មើនឹងប្រមាណ ១៥,០០០គ្រួសារកសិករ គិតត្រឹមខែមករា ឆ្នាំ ២០២៥។ ចក្ខុវិស័យនិងបេសកកម្មរបស់ ស.ស.ស.អ.ស គឺកសិករមានផលិតផលកសិកម្មបែបទំនើបប្រកបដោយបរិយាប័ន្ន និងការប្រកួតប្រជែង ដើម្បីធានាបាននូវការបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ និងដើម្បីក្លាយខ្លួនជាម្ចាស់ខ្សែច្រវាក់ផលិតកម្មប្រកបដោយនិរន្តភាព។
- មន្ត្រីបច្ចេកទេសបន្លែនិងផ្លែឈើគ្រប់គ្រងកសិដ្ធានបន្លែ
- រៀបចំផែនការផលិតបន្លែ និងផ្លែឈើតាមរដូវកាល ពេញមួយឆ្នាំ និងតម្រូវការទីផ្សារ
- ធានាបច្ចេកទេសសម្រាប់ការដាំដុះ និងក្នុងផ្ទះសំណាញ់ដើម្បីទទួលបានទិន្នផលខ្ពស់ និងគុណភាព
- ត្រួតពិនិត្យនិងគ្រប់គ្រងការប្រើប្រាស់ជីកសិកម្មនិងថ្នាំបាញ់ បូករួមនឹងការបង្រៀនអំពីវិធីសាស្ត្រកាត់បន្ថយសត្វល្អិត និងជំងឺដោយប្រើវិធីធម្មជាតិ
- បង្រៀន និងផ្តល់ជំនួយបច្ចេកទេសដល់កម្មករនិងអ្នករួមការងារ
- តាមដានការលូតលាស់និងជម្រើសពូជដែលសមរម្យនឹងតំបន់
- សហការជាមួយក្រុមផ្សេងៗ ដើម្បីជួយលើការផ្គត់ផ្គង់ទិន្នន័យសម្រាប់ទីផ្សារ និងគម្រោងអភិវឌ្ឍ
- រាយការណ៍លទ្ធផល និងបញ្ហាបច្ចេកទេសជាប្រចាំ
- ដឹកនាំ និងគ្រប់គ្រងការបង្កើតកសិដ្ឋានដាំបន្លែសុវត្ថិភាព កសិដ្ឋានដាំឪឡឹកសាច់លឿង និងត្រសក់ផ្អែម និងការចិញ្ចឹមមាន់មាន់ស្រែខ្មែរ
- ដឹកនាំ និងគ្រប់គ្រងកន្លែងលាងសំអាត កែច្នៃ និងវេចខ្ចប់ (មាន់ស្រែ បន្លែ ឪឡឹកសាច់លឿង ត្រសក់ផ្អែម
- ដឹកនាំការរៀបចំផលិត និងផ្គត់ផ្គង់ជីកំប៉ុស្តិ៍រាវ និងជីកំប៉ុស្តិ៍គោកដល់សមាជិក និងកសិករ
- គ្រប់គ្រង និងចុះប្រតិបត្តិការនៃចំណូល ចំណាយ ទៅក្នុងប្រព័ន្ឋគណនេយ្យ និងធានារបាយការណ៍ចំណេញខាត។
- ស្វែងរកដៃគូបញ្ជាទិញ និងចុះកិច្ចសន្យាជាមួយក្រុមផលិត និងអ្នកបញ្ជាទិញ
- រៀបចំមធ្យោបានដឹកជញ្ជូនផលិតផលកសិកម្មពីកសិដ្ឋាន និងតាមភូមិទៅកាន់ផ្សារសហគមន៍កសិកម្ម និងទីផ្សារផ្សេងៗ
- បង្កើតស្លាកសញ្ញា ផ្សព្វផ្សាយ និងលក់ផលិតផល។ល។
- បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្ម ឬបច្ចេកវិទ្យាកសិកម្ម (ផ្នែកបន្លែ និងផ្លែឈើ)
- មានបទពិសោធន៍ការងារអភិវឌ្ឍសហគមន៍និងដឹកនាំអាជីវកម្មកសិកម្ម យុវជនស្ម័គ្រចិត្តក្នុងគម្រោងសហគ្រាសខ្នាតតូច
- មានចំណេះដឹងមូលដ្ឋានផ្នែកកុំព្យួទ័រ និងភាសាអង់គ្លេស
- មានឆន្ទៈក្នុងការអភិវឌ្ឍន៍ជំនាញរបស់ខ្លួនអំពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម ខ្សែច្រវ៉ាក់កសិកម្ម និងការ គ្រប់គ្រងអាជីវកម្ម
- មានការតាំងចិត្តខ្ពស់ធ្វើការជាមួយកសិករខ្នាតតូច សកម្មភាពកសិកម្ម ក្រុមជួយខ្លួនឯង និងសហគមន៍កសិកម្ម
- អាចធ្វើដំណើរទៅតាមភូមិគោលដៅ
- មានបទពិសោធន៍យ៉ាងតិច ២-៣ ឆ្នាំក្នុងការងារផលិតបន្លែ ឬផ្លែឈើ
- ចេះប្រើវិធីសាស្ត្រដាំដុះប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យាកសិកម្មទំនើប
- មានជំនាញជាមួយបច្ចេកវិទ្យាផ្សេងៗ (computer, smartphone, drone, irrigation systems)
- មានការទំនាក់ទំនងល្អ និងសមត្ថភាពក្នុងការបង្រៀនឬបង្ហាញឲ្យអ្នកដទៃ
- មានសមត្ថភាពធ្វើការងារជាក្រុម និងទទួលខុសត្រូវខ្ពស់
បេក្ខជនដែលមានបំណងដាក់ពាក្យ សូមផ្ញើប្រវត្តិរូបសង្ខេបរបស់ខ្លួន ដោយភ្ជាប់លិខិតចំណាប់អារម្មណ៍ មកកាន់អាសយដ្ឋានដូចបានផ្ដល់ជូន នៅក្នុងព័ត៌មានទំនាក់ទំនង។
Attachment
- JD for Technical Production Officer _SEUAC-Khmer
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះអង្គការ : | Social Entrepreneurs Union of Agricultural Cooperative |
ឈ្មោះសំរាប់ទំនាក់ទំនង : | លោកស្រី រិទ្ធ ចន្ថា (ប្រធានក្រុមប្រឹក្សាអភិបាល ស.ស.ស.អ.ស) |
