អនុប្រធានយានដ្ឋាន សំរាប់ Sor Yim Transportation Co,.Ltd
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 25 ខែ វិច្ឆិកា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 5ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
Sor Yim Transportation is a dedicated logistics and transportation company that has been delivering dependable services since 2014. we specialize in trucking services and customs clearance, offering a complete logistics solution to our clients.
Over the years, we have grown into a trusted name in the trucking industry, known for our commitment to efficiency, safety, and customer satisfaction. Our experienced team and well-maintained fleet ensure timely and secure delivery of goods across local and regional routes.
- ជួយប្រធានយានដ្ឋានរៀបចំផែនការ ដឹកនាំ និងតាមដានការងារប្រចាំថ្ងៃរបស់យានដ្ឋាន ហើយដឹកនាំយានដ្ឋានជំនួស នៅពេលប្រធានយានដ្ឋានអវត្តមាន។
- រៀបចំ និងអនុវត្តផែនការថែទាំបង្ការ (Preventive Maintenance) តាមកាលកំណត់ ដូចជា ការប្តូរប្រេងម៉ាស៊ីន តម្រង កង់ ហ្វ្រាំង និងការត្រួតពិនិត្យប្រព័ន្ធសំខាន់ៗរបស់រថយន្ត។
- ចាត់ចែង និងត្រួតពិនិត្យការជួសជុលរថយន្តដែលខូច ឱ្យបានរហ័ស ត្រឹមត្រូវ និងមានគុណភាព ដើម្បីកាត់បន្ថយរយៈពេលដែលរថយន្តឈប់ដំណើរការ។
- ត្រួតពិនិត្យគុណភាពការងារជួសជុល និងសាកល្បងរថយន្ត មុនប្រគល់ឱ្យនាយកដ្ឋានប្រតិបត្តិការប្រើប្រាស់វិញ។
- សម្របសម្រួលជាមួយផ្នែកចាត់ចែងឡាន (Dispatch) ដើម្បីរៀបចំពេលវេលាថែទាំ និងជួសជុល ដោយមិនប៉ះពាល់ដល់ការដឹកជញ្ជូនជូនអតិថិជន។
- គ្រប់គ្រងស្តុកគ្រឿងបន្លាស់ ប្រេងរំអិល និងសម្ភារៈជួសជុល ស្នើសុំទិញតាមតម្រូវការ និងសហការជាមួយផ្នែកទិញ ដើម្បីទទួលបានគ្រឿងបន្លាស់មានគុណភាព និងតម្លៃសមរម្យ។
- តាមដាន និងគ្រប់គ្រងចំណាយលើការថែទាំ និងជួសជុល ឱ្យស្ថិតក្នុងថវិកាដែលបានអនុម័ត និងស្នើវិធានការកាត់បន្ថយចំណាយ។
- ដឹកនាំ បណ្តុះបណ្តាល និងវាយតម្លៃការងាររបស់ជាងជួសជុល ហើយសហការជាមួយផ្នែកបើកបរ ក្នុងការគ្រប់គ្រងវិន័យ និងការថែរក្សារថយន្តប្រចាំថ្ងៃរបស់អ្នកបើកបរ។
- ធានាការអនុវត្តតាមវិធានសុវត្ថិភាពការងារក្នុងយានដ្ឋាន ការត្រួតពិនិត្យបច្ចេកទេសយានយន្តតាមកាលកំណត់ និងឯកសារស្របច្បាប់របស់រថយន្ត។
- កត់ត្រាប្រវត្តិថែទាំ និងជួសជុលរបស់រថយន្តនីមួយៗ ហើយរៀបចំរបាយការណ៍ប្រចាំសប្តាហ៍ និងប្រចាំខែ ស្តីពីស្ថានភាពរថយន្ត ការជួសជុល ការប្រើប្រាស់គ្រឿងបន្លាស់ និងចំណាយ ជូនប្រធានយានដ្ឋាន។
- Khmer - Good
- English - Basic
- Bachelor's Degree
- Undergraduate Degree in មេកានិចយានយន្តវិស្វកម្មមេកានិចឬជំនាញពាក់ព័ន្ធ
- ការជួសជុល និងថែទាំរថយន្តធុនធំ (ឡានដឹកទំនិញ ក្បាលអូស និងរ៉ឺម៉ក) for 5 years as a minimum
- តួនាទីជាប្រធានក្រុម ឬអ្នកគ្រប់គ្រងយានដ្ឋាន for 2 years as a minimum
- មានចំណេះដឹងរឹងមាំលើម៉ាស៊ីនម៉ាស៊ូត ប្រអប់លេខ ប្រព័ន្ធហ្វ្រាំងខ្យល់ ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធធារាសាស្ត្ររបស់រថយន្តធុនធំ។
- អាចប្រើប្រាស់ឧបករណ៍ធ្វើរោគវិនិច្ឆ័យរថយន្ត (Diagnostic Tools) បាន។
- មានជំនាញដឹកនាំ គ្រប់គ្រងក្រុម និងដោះស្រាយបញ្ហា។
- មានជំនាញរៀបចំផែនការ គ្រប់គ្រងស្តុក និងគ្រប់គ្រងចំណាយ។
- ចេះភាសាខ្មែរ និងភាសាអង់គ្លេសកម្រិតមូលដ្ឋាន (ពាក្យបច្ចេកទេស)។
- ស្មោះត្រង់ ទទួលខុសត្រូវ និងមានវិន័យ។
- យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងគុណភាពការងារ។
- អាចធ្វើការក្រោមសម្ពាធ និងដោះស្រាយបញ្ហាបន្ទាន់បាន។
- មានទំនាក់ទំនងល្អ និងសហការល្អជាមួយនាយកដ្ឋានផ្សេងៗ។
- សុខចិត្តធ្វើការក្រៅម៉ោង ថ្ងៃឈប់សម្រាក ឬចុះជួសជុលរថយន្តខូចតាមផ្លូវ នៅពេលចាំបាច់។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | Sor Yim Transportation Co,.Ltd |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Kim Sokonthea |
| អុីម៉េល : | hrmanagers168@gmail.com |
| អាស័យដ្ឋាន : | #19A-27A, Street 1, Prakar, Sangkat Prey Sa, Khan Dangkao, Phnom Penh, Cambodia |
| គេហទំព័រ : |
http://www.soryimtransportation.com |
