អ្នកថែទាំ សំរាប់ Sunrise Cambodia

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ
តំបន់ : កណ្តាល
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 14​ ខែ​ មិថុនា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 2​ឆ្នាំ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

អង្គការ​អរុណ​រះ​កម្ពុជា​ (SUNRISE CAMBODIA) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោកស្រី​ ហ្សេរ៉ាលឌីន ខុក្ស នៅ​ក្នុង​ឆ្នាំ​ ១៩៩៣ ដែលជា​អង្គការ​អន្តរជាតិ​ មិនមែន​រដ្ឋាភិបាល​ មិន​ស្វែងរក​ប្រាក់ចំណេញ​ មិន​ប្រកាន់​និន្នាការនយោបាយ​ និង​ជា​អង្គការ​មិន​ប្រកាន់​សាសនា​ ដែល​ផ្តោត​សំខាន់​លើក​ម្មវិធី​សុខ​មាល​ភាព​កុមារ​ ការអប់រំ​ ការថែទាំ​សុខភាព​ ដល់កុមារ​កំព្រា​ កុមារ​ត្រូវ​បាន​គេ​ជួញ​ដូរ​ រំលោភបំពាន​ កុមារ​ពិការ​ កុមារ​ត្រូវ​បាន​គេ​បោះបង់​ចោល​ និង​កុមារ​ក្រីក្រ​ងាយ​រងគ្រោះ​នៅ​ប្រទេសកម្ពុជា​ តាមរយៈ​ប្រតិបត្តិការ​នៅ​ ខេត្ត​កណ្តាល​។

តួនាទីនិងការទទួលខុសត្រូវ
  • ការទទួលខុសត្រូវការងារ
  • បង្រៀន អប់រំ ទូន្មាន អំពីបំណិនជីវិត សុខភាព អនាម័យ ការលូតលាស់រាងកាយ សិទ្ធិកុមារ ការថែ​ទាំ​បរិស្ថាន និង ចំណេះដឹងផ្សេងៗ ដល់កុមារ។
  • ដើរតួនាទីជាអាណាព្យាបាល ផ្តល់ការថែទាំ ក្តីស្រឡាញ់ ភាពកក់ក្តៅ ក្តីបារម្មណ៍ ការការពារ ដោយមិន​រើសអើង និងមិនលំអៀនដល់កុមារគ្រប់ៗគ្នា។
  • ត្រូវប្រាកដថា កុមារទាំងអស់ អនុវត្ត តាមបទបញ្ជា និងការទទួលខុសត្រូវ របស់កុមារ ហើយត្រូវរាយ​ការណ៍​ជូន ប្រធានផ្នែក និង គណៈគ្រប់គ្រង់ ករណីមានបញ្ហា ឬមានការ​រំលោភបំពាន ផ្សេងៗ។
  • ពិនិត្យ និងត្រូវប្រាកដថាកុមារក្នុងក្រុមគ្រួសារអ្នកមាន សម្ភារៈសម្រាប់គេង សម្ភារៈហូបចុក សម្ភារៈសិក្សា និងសម្ភារៈអនាម័យខ្លួនបា្រណគ្រប់គ្រាន់ គ្រប់ពេលវេលា បូករួមទាំង​សម្ភារៈ​សង្រ្គោះបឋម ថ្នាំសង្គូវ​ជា​ដើម។
  • ត្រូវពិនិត្យការរៀបចំកន្លែងដេករបស់កុមារ ត្រូវតែបានស្អាត និងមានរបៀបរៀបរយគ្រប់​ពេលវេលា។
  • ត្រូវបែងចែកការងារសម្អាតប្រចាំថ្ងៃសម្រាប់កុមារទៅតាមអាយុ សមត្ថភាព និង ប្រាកដថាកុមារបាន​អនុវត្តន៍ទៅតាមតួនាទី ឲ្យបានស្អាត​​តាមកន្លែងរៀងៗខ្លួន។
  • ត្រូវពិនិត្យមើលកុមារងូតទឹកសម្អាតខ្លួនឲ្យបានស្អាត ស្លៀកពាក់ឲ្យបានសមរម្យ គ្រប់ពេល​វេលា។
  • មើលថែអនាម័យកុមារប្រចាំថ្ងៃ ដូចជាជួយសម្អាតកុមារ និងបោកគត់សម្លៀកបំពាក់កុមារតូចៗ (ចាប់ពីអាយុ ០ ឆ្នាំទៅ ៦ឆ្នាំ កុមារពិការ កុមារឈឺ)។
  • តាមដានការសិក្សារបស់កុមារ ត្រូវប្រាកដថាកុមារទៅរៀនឲ្យបានទៀងទាត់ ស្លៀកពាក់ឯក​សណ្ឋាន​​សាលា ធ្វើកិច្ចការងារ និង ដឹកនាំកុមារចូលរួមសកម្មភាពផ្សេងៗទាំងក្នុង និង ក្រៅមណ្ឌល។
  • ត្រូវប្រាកដថាកុមារកុមារចូលរួមសកម្មភាពសិក្សាក្នុងមណ្ឌល រួមមាន ភាសា កីឡា សិល្បៈ កុំព្យូទ័រ តន្រ្តី របាំ ពលកម្ម កំសាន្ត និងការអប់រំបំណិនជីវិតផ្សេងៗទៀត។​
  • ត្រូវពិនិត្យនិងតាមដានសុខភាពកុមារ ថែទាំកុមារ និងនាំកុមារទៅមន្ទីរពេទ្យករណីមានការ​ណែ​នាំ​​ពី​វេជ្ជបណ្ឌិត។
  • ត្រូវរៀបចំទុកដាក់ឯកសារកុមារឲ្យបានត្រឹមត្រូវ និងមានសុវត្តិភាព (ឯកសារសិក្សា ឯកសារ​ពេទ្យ និង ឯកសារផ្សេងៗ)។
  • ត្រូវញុំាអាហារជាមួយកុមារនៅក្នុងផ្ទះបាយរៀងរាល់ថ្ងៃ ប្រាកដថាកុមារញុំាអាហារបានទៀង​ទាត់ និង គ្រប់​គ្រាន់ និងធានាថាចានឆ្នំាងតុអាហារត្រូវ​បាន​​សម្អាត​បាន​ស្អាតបន្ទាប់ពីញុំារួចរាល់។​
  • ត្រូវប្រាកដថា កុមារចូលគេងតាមពេលវេលាដែលបានកំណត់ (កុមារតូចៗ ម៉ោង ៨ កន្លះយប់ និង កុមារ​ធំ​ៗ ម៉ោង ៩ កន្លះយប់)។ កុមារមិនអនុញ្ញាតឲ្យចេញពីបន្ទប់គេង ត្រូវគេងតាមបន្ទប់​និង​គ្រែរៀងៗខ្លួន ចាក់​សោរបានត្រឹមត្រូវ និងមានបើកភ្លើងរាត្រីផងដែរ។​
  • រៀបចំប្រជុំប្រចាំរៀងរាល់សប្តាហ៍តាមក្រុមគ្រួសារនីមួយៗ អំពីការរស់នៅ ការសិក្សា អនាម័យ និង បញ្ហា​ផ្សេងៗ។​ធ្វើរបាយការណ៍ជូនទៅប្រធានផ្នែក ទាំងបញ្ហា និង ដំណោះស្រាយ និងភាពជោគជ័យផ្សេងៗ។
  • ត្រូវប្រជុំប្រចាំខែ ២ដងក្នុងមួយខែ និងរបាយការណ៍ជូនទៅ​ប្រធានផ្នែក។​
  • ត្រូវដោះស្រាយ និងរាយការណ៍ ចំពោះកុមារមិនចូលរៀន មិនធ្វើកិច្ចការផ្ទះ មិនគោរពច្បាប់​មណ្ឌល និងជួបជាមួយគ្រូៗជាដើម។
  • ដឹកនាំកុមារលេងកំសាន្តទូទៅ មើលទូរទស្សន៍ លេងកីឡា ហែលទឹក និង សកម្មភាព​ផ្សេង​ៗ​តាមការ​ចាត់ចែងរបស់ប្រធានផ្នែក។ មើលការខុសត្រូវកន្លែងកុមារតូចៗលេងកំសាន្ត (ប្រដាប់លេង)។
  • សម្របសម្រួល ចាត់ចែង​និងប្រមូល ទូរស័ព្ទ កុំព្យួទ័រ ពីកុមារ តាមពេលវេលាកំណត់ និងទុកដាក់​ឲ្យ​មាន​សុវត្តិភាព។
  • រៀបចំបន្ទប់តាមក្រុមគ្រួសារខ្លួនឯងនីមួយ ឲ្យមានអនាម័យ និងសណ្តាប់ធ្នាប់។​
  • ការធ្វើរបាយការណ៍ និងការទទួលខុសត្រូវបន្ថែម
  • ធ្វើរបាយការណ៍សរសេរប្រចាំខែ ប្រគល់ជូនប្រធានផ្នែក មិនឲ្យលើសថ្ងៃនៃដាច់ខែ។
  • ធ្វើបញ្ជើសកម្មភាពប្រចាំថ្ងៃ រាយការណ៍រាល់បញ្ហារបស់កុមារ ការរស់នៅ ការសិក្សា សុខភាព និង​បញ្ហា​ផ្សេងៗទៀត។
  • រាយការណ៍ផ្ទាល់មាត់ជាប្រចាំ ចូលរួមបញ្ចេញមតិយោបល់ប្រជុំប្រចាំសប្តាហ៍ និងវេទិកាផ្សេងៗ​ពេលចាំ​បាច់។
  • រាយការណ៍ជាបន្ទាន់នូវឧប្បត្តិហេតុធ្ងន់ធ្ងរ រួមមានគ្រោះថ្នាក់ ជម្ងឺ របួសស្នាម សកម្មភាពផ្លូវភេទ ខុស​ប្រក្រតី ឬការរំលោភសេពសន្ទវៈ ការវាយតប់ បាក់បែកទ្រព្យសម្បត្តិ។ប្រសិនបើគណៈ​គ្រប់គ្រង មិននៅ​ក្នុងមណ្ឌល ត្រូវទូរស័ព្ទពេលចាំបាច់។
  • ត្រូវធ្វើការយ៉ាងជិតស្និតជាមួយដៃគូរ ក្នុងការចែករំលែកពត៌មាន និងបញ្ហាត្រូវតាមដាន បន្ទាប់​មក​ពីឈប់​សម្រាក។
  • ត្រូវអនុវត្ត និងផ្សាព្វផ្សាយ ពីគោលនយោបាយរបស់អង្គការអរុណរះឲ្យបានខ្ជាប់ខ្ជួន។
  • ការពារភាពឯកជន​ត្រូវរក្សាការសំងាត់របស់កុមារ រួមមានបញ្ហាសុខភាព និងពត៌មាន​សំខាន់ៗរបស់​កុមារ។
  • អនុវត្តការងារផ្សេងៗទៀត ដែលគណៈគ្រប់គ្រងចាត់ចែងនិងកំណត់ឲ្យ។​
តំរូវការការងារ
Languages:
  • Khmer - Good
Work History:
  • មានបទពិសោធន៍ក្នុងការថែទាំកុមារយ៉ាងតិច for 2 years
Skills & Knowledge:General & Technical Skills
  • ចេះអាននិងចេះសរសេរអក្សរខ្មែរ
  • មានជំនាញថែទាំបីបាច់កុមារបែបវិជ្ជមាននិងមានជំនាញការអប់រំទូន្មាន និងការដោះស្រាយបញ្ហាផ្សេងៗ របស់កុមារ
  • យល់ដឹងពីសិទ្ធនិងសេចក្តីត្រូវការរបស់កុមារ
  • មានការតាំងចិត្តខ្ពស់ក្នងការគាំពារកុមារពីការរំលាភបំពានរាងកាយនិងផ្លូវភេទ
Soft Skills
  • ត្រូវតែជាអ្នកធ្វើការងារដែលមានភាពបត់បែនតាមពេលវេលា ហើយអាចមកបំរើការងារបានក្នុងពេលជូន​ដំណឹងដែលមានរយៈពេលខ្លី​
  • បេក្ខជនដែលរស់នៅក្នុងខេត្តកណ្តាល និង ក្រុងភ្នំពេញត្រូវបានផ្តល់អាទិភាព
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​អម​មកកាន់​អ៊ី​មែ​លដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។ មានតែ​បេក្ខជន​ដែលជា​ប់ការ​ជ្រើសរើស​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាន​ទាក់ទង​។ ឯកសារ​ដែល​បាន​ដាក់​ជូន​នឹង​មិន​ត្រូវ​បាន​ប្រគល់​ជូន​វិញ​ទេ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Sunrise Cambodia
អុីម៉េល : om.kandal@sunrisecambodia.org.kh
អាស័យដ្ឋាន : Road 21, Toul Krosang Village, Sangkat Rokar Khpos, Ta Khmau Municipality, Kandal Province, Cambodia
គេហទំព័រ : http://sunrisecambodia.org.au/
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading