បុគ្គលិកផ្នែកបម្រើអតិថិជន សំរាប់ The Best Camera Live Co., Ltd.

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 17​ ខែ​ កក្កដា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

ក្រុមហ៊ុន​ ដឺ​ បេ​ស កាមេរ៉ា​ ឡាយ​ ឯ.ក (The Best Camera Live Co., Ltd) គឺជា​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត​ ដែល​មាន​សកម្មភាព​អាជីវកម្ម​ចម្បង​លើសេវា​ថតរូប​ និង​វី​ដេអូ​។ យើងខ្ញុំ​ជា​ក្រុមហ៊ុន​ឯកទេស​ខាង​ ការ​ថត​ផ្សាយ​ផ្ទាល់​ (Live Streaming) ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​ ដែល​បាន​ដំណើរការ​ និង​រីក​ចម្រើន​អស់​រយៈ​ ពេល​ជាង​ ៥ ឆ្នាំ​មក​ហើយ​។ ដើម្បី​ឆ្លើយតបនឹង​ការ​រីក​ចម្រើន​របស់ក្រុមហ៊ុន​ យើងខ្ញុំ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​ ភាព​ស្វាហាប់​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ដើម្បី​មក​បំពេញ​ការងារ​ក្នុង​មុខតំណែង​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • ការឆ្លើយតបអតិថិជន (Customer Response)
  • Facebook Page Inbox & តេឡេក្រាម
  • ការតេមកតាមទូរស័ព្ទ
  • ផ្ដល់ព័ត៌មានសេវាកម្ម
  • ការកក់ណាត់ជួប
តំរូវការការងារ
Skills & Knowledge:General & Technical Skills
  • ស្គាល់ Facebook, TikTok, Canva
  • អាចថតវីដេអូដោយ Smartphone , Camera
  • មានគំនិតច្នៃប្រឌិត
  • ចូលចិត្ត Social Media
Soft Skills
  • ស្នាមញញឹម រួសរាយ
  • អត់ធ្មត់
  • ម៉ត់ចត់ និងមានទំនួលខុសត្រូវ
  • អាចរៀនអ្វីថ្មីបានលឿន
  • ការស្ដាប់ដោយអត់ធ្មត់៖ ជារឿយៗអ្នកត្រូវប្រឈមមុខនឹងអតិថិជនដែលមានអារម្មណ៍​​មួម៉ៅ ឬខឹងសម្បារ។ ភាពអត់ធ្មត់ជួយឱ្យអ្នករក្សាភាពស្ងៀមស្ងាត់ និងមិនតបតតាមអារម្មណ៍។
  • រក្សាភាពវិជ្ជមាន៖ ទោះបីជាស្ថិតក្នុងស្ថានភាពតានតឹងក៏ដោយ ក៏ត្រូវរក្សាទឹកមុខ និងសម្ដីស្រទន់ជានិច្ច។
  • យល់ពីអារម្មណ៍អតិថិជន៖ អាចដាក់ខ្លួនឯងក្នុងស្ថានភាពរបស់អតិថិជន ដើម្បីយល់ពីអ្វីដែលពួកគេកំពុងជួបប្រទះ និងបារម្ភ។
  • ការយកចិត្តទុកដាក់៖ ស្តាប់ដោយយកចិត្តទុកដាក់ដើម្បីចាប់យកចំណុចសំខាន់នៃបញ្ហា ដោយមិនបង្ខំបង្ហើយកិច្ចសន្ទនា។
  • ភាពច្បាស់លាស់ និងខ្លីខ្លឹម៖ អាចពន្យល់ព័ត៌មានស្មុគស្មាញទៅកាន់អតិថិជនឱ្យងាយយល់ និងមិនមានការភ័ន្តច្រឡំ។
  • ការប្រើប្រាស់ភាសាវិជ្ជមាន៖ ប្រើពាក្យសម្តីដែលផ្តល់ក្តីសង្ឃឹម និងដំណោះស្រាយ ជាជាងការប្រើពាក្យបដិសេធ (ឧទាហរណ៍៖ ជំនួសឱ្យការនិយាយថា "ខ្ញុំមិនដឹងទេ" ត្រូវប្តូរមកជា "ខ្ញុំនឹងជួយស្រាវជ្រាវព័ត៌មាននេះជូនលោកអ្នកភ្លាម")។
  • ភាពរហ័សរហួន៖ អតិថិជនម្នាក់ៗមានចរិតលក្ខណៈខុសៗគ្នា ដូច្នេះអ្នកត្រូវមានសមត្ថភាពបត់បែនតាមស្ថានភាពជាក់ស្តែង។
  • គំនិតច្នៃប្រឌិតក្នុងការរកដំណោះស្រាយ៖ មិនត្រឹមតែអនុវត្តតាមច្បាប់ក្រុមហ៊ុននោះទេ ប៉ុន្តែត្រូវចេះរកវិធីជួយអតិថិជនឱ្យអស់ពីលទ្ធភាព និងឈ្នះ-ឈ្នះ ទាំងសងខាង។
  • ចំណេះដឹងលើផលិតផល/សេវាកម្ម និងភាពស្មោះត្រង់
  • យល់ដឹងស៊ីជម្រៅ៖ កាលណាអ្នកស្គាល់ផលិតផលច្បាស់ អ្នកនឹងឆ្លើយតបដោយភាពជឿជាក់។
  • ភាពស្មោះត្រង់៖ បើមិនដឹង ត្រូវទទួលស្គាល់ និងសន្យារកចម្លើយជូន មិនត្រូវភូតភរអតិថិជនឡើយ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV & Cover Letter) មកកាន់​ក្រុមហ៊ុន​តាមរយៈ​នៅ​ការិយាល័យ​ ផ្ញើ​តាមរយៈ​អ៊ី​មែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ចំណាំ​៖ ក្រុមហ៊ុន​រក្សាសិទ្ធិ​ក្នុង​ការទាក់ទង​តែ​បេក្ខជន​ដែលជា​ប់ Shortlist ដើម្បី​ធ្វើការ​សម្ភាសន៍​តែប៉ុណ្ណោះ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : The Best Camera Live Co., Ltd.
អុីម៉េល : cheachanchristin17@gmail.com
អាស័យដ្ឋាន : #206 Ground floor, Betong road, Borey Kamakor Village, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
តាមការចរចារ
ថ្ងៃទី 17​ ខែ​ កក្កដា ឆ្នាំ2026
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 17​ ខែ​ កក្កដា ឆ្នាំ2026
ភ្នំពេញ
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading