ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកបើកបរ សំរាប់ The HALO Trust Cambodia

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 18​ ខែ​ មេសា ឆ្នាំ2025)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : បើកបរនិងដឹកជញ្ជូន
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ
តំបន់ : សៀមរាប
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 18​ ខែ​ មេសា ឆ្នាំ2025
ប្រាក់ខែ :
$295
បទពិសោធន៍ : ត្រូវការ
ពិព៌ណនាអំពីការងារ

ហេ​ឡូ​ត្រា​ស្ត ជា​អង្គការ​បោស​សម្អាត​មីន​មនុស្សធម៌​ដ៏​ធំបំផុត​ក្នុង​ពិភពលោក​ បាន​និង​កំពុង​ធ្វើការ​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ពិភពលោក​។ មាន​បុគ្គលិក​កំពុង​បម្រើ​ការ​ជាង​ ១៣,០០០ នាក់​ នៅ​ក្នុង​ប្រទេស​ចំនួន​ ៣២ និង​តំបន់​ដែល​បាន​និង​កំពុង​ជួយ​ដល់​គ្រួសារ​រាប់​លាន​នាក់​ត្រឡប់ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​ ដោយ​សុវត្ថិភាព​ ប៉ុន្តែ​នៅ​មានការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​បន្ត​។ អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ធ្វើការ​នៅ​ក្នុង​ប្រទេសកម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩១ ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក​ជាង​ ១,១៦៩ នាក់​ កំពុង​ធ្វើការ​ លើ​គម្រោង​បោស​សម្អាត​មីន​ និង​យុទ្ឋភ័ណ្ឌមិនទាន់​ផ្ទុះ​ នៅ​ភាគ​ខាងជើង​ ពាយ័ព្យ​ និង​ខាងកើត​នៃ​ប្រទេស​។

  • អ្នកបើកបរ
តួនាទីនិងការទទួលខុសត្រូវ
  • ការបើកបរ រថយន្តតូច រថយន្តធំ រថយន្តក្រុង និងរថយន្តមួយចំនួនទៀត អាស្រ័យលើកម្រិតរថយន្តទទួលបាន។
  • ពេលដឹកជញ្ជូនបុគ្គលិក លើដងផ្លូវប្រកបដោយសុវត្ថិភាព និងធានាថា បុគ្គលិកត្រូវប្រកាន់ខ្ជាប់នូវគោលកាណ៍ សុវត្ថិភាពមុនពេលចាកចេញនិងកំឡុងពេលកំពុងបើកបរ។
  • បំពេញភារកិច្ច និងសេវាដឹកជញ្ជូន ជាមួយនឹងការចែកចាយ និងជូនដំណឹងពីការទទួលបានទាន់ពេលវេលា។
  • រៀបចំបញ្ជីត្រួតពិនិត្យប្រចាំថ្ងៃ សម្រាប់រថយន្តដែលបានប្រគល់ឲ្យ មានដូចជា រ៉ឺម៉ក និងបរិក្ខារទាំងឡាយ ហើយប្រាកដថា សម្ភារៈទាំងនោះ ត្រូវគ្នាទៅនឹងស្តង់ដារដែលបានណែនាំ។
  • ធ្វើតាមការណែនាំ អំពីទីតាំង ផែនទីបង្ហាញផ្លូវ ដោយយោងទៅតាមច្បាប់ ឯកសារផ្សេងៗស្តីពីច្បាប់ចររាចរណ៍ ដែលបានអនុម័ត និងធ្វើបច្ចុប្បន្នភាព ហើយត្រូវធានាថា ឯកសារទាំងអស់នោះ ត្រូវបានថតចម្លងសម្រាប់យកប្រើការ។
  • ត្រួតពិនិត្យរថយន្តប្រចាំថ្ងៃ កាលវិភាគ និងផែនការសម្រាប់ការថែទាំបង្ការទុកជាមុន ដែលត្រូវធ្វើជាប្រចាំ។
  • ប្រមូល និងផ្ទុកសម្ភារៈដោះមីន និងសម្ភារៈផ្សេងៗទៀត ផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវច្បាស់លាស់ ចងភ្ជាប់យ៉ាងជាប់ត្រឹមត្រូវទៅតាមការកំណត់បន្ទុកហើយបញ្ជូនស្របតាមផែនការការងារដែលបានចាត់តាំង។
  • មានទំនួលខុសត្រូវសម្រាប់ការថែទាំរថយន្តជាមូលដ្ឋាន ក្នុងអនុលោមតាមការអនុវត្តន៍ការងារ គោនយោបាយ និងដំណើរការដ៏មានសុវត្ថិភាពទាំងអស់។ ពិនិត្យបរិក្ខារដែលពាក់ព័ន្ធទាំងឡាយមុនពេលចាប់ផ្ដើមធ្វើដំណើរ។
  • បំពេញនិងផ្ទៀងផ្ទាត់កិច្ចការលើក្រដាសស្នាមឲ្យបានត្រឹមត្រូវ និងការកត់ត្រា ការធ្វើដំណើរ និងប្រេងនៅក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃ។
  • ត្រូវថែរក្សារថយន្ត អង្គការហេឡូត្រាស្ត ឲ្យបានស្អាត និងមានរបៀបរៀបរយជានិច្ច។
  • ជូនដំណឹងទៅប្រធានគ្រប់គ្រង ពីសុពលភាពនៃឯកសារដែលពាក់ព័ន្ធនឹងការបើកបរ ដើម្បីមានផែនការធ្វើវាថ្មី។
  • ការអនុវត្តន៍តាម
  • កំណត់អត្តសញ្ញាណ កាត់បន្ថយ និងបង្កើនសុវត្ថិភាព តាមដងផ្លូវទាក់ទងហានិភ័យ និងរាយការណ៍ទាន់ពេលវេលា។
  • កត់ត្រាការធ្វើដំណើរទាំងអស់និងការប្រើប្រាស់ប្រេងនៅក្នុងសៀវភៅកំណត់ត្រាក្នុងបែបបទត្រូវតាមពេលវេលា។
  • ត្រូវធានាថា ឯកសារផ្លូវច្បាប់ទាំងអស់ត្រូវបានបន្តសុពលភាពឡើងវិញឲ្យបានទាន់ពេលវេលា និងមានសុពលភាពមុនពេលធ្វើដំណើរ ដូចជា ប័ណ្ណបើកបរ ធានារ៉ាប់រង ការឆែកអនុលោមតាមច្បាប់សុវត្ថិភាពរបស់រដ្ឋាភិបាល។
  • ភារកិច្ចបន្ថែម
  • ជាបុគ្គលិកត្រៀមបម្រុង សម្រាប់ផ្នែកភស្តុភារតាមតំបន់ ដើម្បីអនុវត្តការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងសម្ភារៈ។
  • ទំនាក់ទំនងជាមួយអ្នកបើកបរដទៃទៀត ពីការបែងចែកផែនការការងារប្រចាំថ្ងៃ និងកំណត់អត្តសញ្ញាណការបណ្ដុះបណ្ដាលដែលពាក់ព័ន្ធ។
  • ត្រូវជួយផ្នែកយានយន្ត ក្នុងការរៀបផែនការ ដឹកជញ្ជូនសម្រាប់ការប្រើប្រាស់រថយន្ត និងទំនិញឲ្យបានសមស្រប។
  • ត្រូវមានការទទួលខុសត្រូវការងារផ្សេងៗទៀត ដែលត្រូវបានចាត់ចែង ឬដាក់ឲ្យធ្វើដោយថ្នាក់ដឹកនាំ។
តំរូវការការងារ
  • តម្រូវការចាំបាច់
  • មានបទពិសោធន៍ជាអ្នកបើកបរ ដោយពេញចិត្តក្នុងបរិបទមនុស្សធម៌។
  • មានបទពិសោធន៍ក្នុងការបើកបរយ៉ាងតិចបំផុត រយះពេល៣ឆ្នាំ ទាំងរថយន្តលេខដៃនិងអូតូ។
  • ធ្លាប់មានការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងសុវត្ថិភាពផ្លូវ ជាការចាំបាច់។
  • មានមូលដ្ឋានគ្រឹះក្នុងការថែទាំរថយន្តនិងជំនាញជួសជុល។
  • មានចំណេះដឹងល្អ ផ្នែករថយន្តតូយ៉ូតា ឡែនគ្រីសសឺ ឡែនរ៉ូវើ និងប្រភេទរថយន្តដឹកទំនិញធុនធំ។
  • ចេះភាសាអង់គ្លេស សម្រាប់ការប្រាស្រ័យទាក់ទងផ្លូវការ កាន់តែល្អ។
  • ប័ណ្ណបើកបរ មានសុពលភាពជាមួយប្រភេទប័ណ្ណដែលពាក់ព័ន្ធ ជាការចាំបាច់។ រថយន្តធុនតូច រថយន្តក្រុង និងរថយន្តដឹកទំនិញធុនធំ។
  • ជំនាញ និងចំណេះដឹង
  • អាចធ្វើការដោយឯករាជ្យជាមួយនឹងការផ្ដួចផ្ដើមនិងស្វែងរកដំណោះស្រាយផ្សេងៗ។
  • មានចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ ស្ថានភាពផ្លូវ និងបទប្បញ្ញត្តិអនុវត្តន៍ច្បាប់របស់រដ្ឋាភិបាល។
  • ធ្លាប់ស្គាល់ យល់ដឹងពីបរិស្ថានការងារ និងតំបន់ប្រតិបត្តិការរបស់អង្គការហេឡូត្រាស្ត។
  • ចេះអក្សរសាស្ត្រខ្មែរ និងលេខបានល្អ។
  • មានបទពិសោធន៍ ក្នុងការងារជាមួយអង្គការក្រៅរដ្ឋាភិបាល កាន់តែល្អ។
  • អាចធ្វើការងារជាក្រុមយ៉ាងមានប្រសិទ្ធភាព។
  • មានសុខភាពល្អរឹងមាំ និងចេះបត់បែន។
  • មានឆន្ទៈ និងធ្វើការលើសម៉ោងក្នុងស្ថានភាពសម្ពាធការងារ កំឡុងពេលថ្ងៃសម្រាកបុណ្យជាតិ និងថ្ងៃចុងសប្ដាហ៍
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ ដែល​មាន​ចំណាប់អារម្មណ៍​ ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​(មិន​ឲ្យលើស​ ២ទំព័រ​) ជាមួយ​និង​លិខិត​ចំណាប់អារម្មណ៍​ (១ទំព័រ​) មកកាន់​ email ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ដោយ​ដាក់​តួនាទី​ “ អ្នកបើក​បរ​ រថយន្ត​ ។ ចាប់​ផ្តើ​មទទួលពាក្យ​ពី​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ​២០២៥ ដល់​ ថ្ងៃ​ទី​១៨ ខែ​មេសា​ ឆ្នាំ​២០២៥ ឬមកកាន់​ ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ ហេ​ឡូ​ត្រា​ស្ត ក្នុង​ខេត្ត​សៀមរាប​។ ទីស្នាក់ការ​៖ ផ្លូវជាតិលេខ​៦ ភូមិ​ជ័យ​ សង្កាត់​ទឹក​វិល​ ក្រុង​សៀមរាប​។ បេក្ខជន​/បេ​ក្ខនារី​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​បាន​ទាក់ទង​ទៅ​សម្រាប់​ធ្វើការ​សម្ភាសន៍​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​និង​កំពុង​ផ្ដល់​ឱកាស​ការងារ​ស្មើ​ៗគ្នា​ ចំពោះ​បេក្ខជន​ទាំងឡាយ​ណា​ដែល​ដាក់ពាក្យ​ធ្វើការងារ​ ដោយ​មិន​ប្រកាន់​ ពូជសាសន៍​ អាយុ​ ពិការភាព​ ការ​កែ​ភេទ​ អាពាហ៍ពិពាហ៍​ ដៃគូ​រស្នេហា​ មានផ្ទៃពោះ​ ភាពជា​ម្ដាយ​ ពូជអម្បូរ​ ជំនឿ​សាសនា​ ភេទ​ ឬទំនោរ​ភេទ​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្ដេជ្ញា និង​ទទួលយក​ ទាំង​វប្បធម៌​រួម​ និង​វប្បធម៌​ផ្សេង​ៗគ្នា​ ហើយ​ពួកយើង​ព្យាយាម​ស្វែងរក​ការ​ជ្រើសរើស​ ការ​អភិវឌ្ឍន៍​ និង​ថែរក្សា​ អ្នកមាន​ទេពកោសល្យ​បំផុត​ពី​បណ្ដុំ​បេក្ខជន​ផ្សេង​ៗ។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្តេជ្ញា​ធានា​ថា​ ការ​ផ្តល់នូវ​សុវត្ថិភាព​ និង​បរិយាកាស​ទុកចិត្ត​បាន​ ដែល​ ការពារ​ និង​លើក​កម្ពស់​សុខុមាលភាព​ ព្រមទាំង​អ្នកចូលរួម​ទំនាក់ទំនង​ ឬជា​ផ្នែក​មួយ​នៃ​អង្គការ​សប្បុរស​ធម៌​ ជាមួយនឹង​ការ​មិន​អត់ឱន​ចំពោះ​អាកប្បកិរិយា​ដែល​ប្រឈម​នឹង​រឿង​នេះ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : The HALO Trust Cambodia
គេហទំព័រ : http://www.halotrust.org
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading