ជាងជួសជុលរថយន្ត សំរាប់ The HALO Trust Cambodia
ចំនួន : | ច្រើននាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 31 ខែ តុលា ឆ្នាំ2025 |
ប្រាក់ខែ : |
$414
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : |
ហេឡូត្រាស្ត ជាអង្គការបោសសម្អាតមីនមនុស្សធម៌ដ៏ធំបំផុតក្នុងពិភពលោក បាននិងកំពុងធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើពិភពលោក។ មានបុគ្គលិកកំពុងបម្រើការជាង ១៣,០០០ នាក់ នៅក្នុងប្រទេសចំនួន ៣២ និងតំបន់ដែលបាននិងកំពុងជួយដល់គ្រួសាររាប់លាននាក់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្ថិភាព ប៉ុន្តែនៅមានការងារច្រើនទៀតដែលត្រូវធ្វើបន្ត។ អង្គការហេឡូត្រាស្ត បានធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩១ ហើយបច្ចុប្បន្នមានបុគ្គលិក ១,២០០ នាក់ កំពុងធ្វើការ លើគម្រោងបោសសម្អាតមីន និងយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះ នៅភាគខាងជើង ពាយ័ព្យ និងខាងកើតនៃប្រទេស។
- ភារកិច្ចចម្បងៈ
- ត្រូវតំហែទាំ បង្ការសម្រាប់សម្ភារៈរថយន្ត គ្រឿងចក្រ ម៉ូតូនិងសម្ភាៈផ្សេងៗ។
- ត្រូវឆែក និងពិនិត្យរថយន្តបានចែកឲ្យទៅគេ រាយការណ៍អ្វី ឬកំហូចដែលរកឃើញទៅប្រធានជាង និងធ្វើការជួសជុលឲ្យបានសមស្រប។
- ត្រូវជួសជុលរថយន្ត គ្រឿងចក្រ ប្រពន្ឌ័ភ្លើងអេឡិកត្រូនិក និងហៃដ្រូលិក ធំ តូច លើរថយន្តធម្មតា និងរថយន្តដឹក សម្ភារៈ និងសណ្តោងធនធ្ងន់។
- ត្រូវធានាថា ក្រដាស់ស្នាមជួសជុលរថយន្ត ត្រូវបានបំពេញឲ្យបានត្រឹមត្រូវ និងយល់ព្រមតាមតម្រូវការ ពេលដែល អវត្តមានរបស់ប្រធានជាង។
- បំពេញកិច្ចជាងផ្សេងៗដូចជា ការរើម៉ាស៊ីន បន្លាស់ទីការសម្អាត ការជួសជុល និងការតម្លើងរថយន្ត ការប្រើប្រាស់គ្រឿងស្ទូច ម៉ាស៊ីនលើករបស់របរ រ៉ូលើ ឬរទេះអូសដើម្បីបន្លាស់ទី ម៉ាស៊ីនពេលដែលត្រូវការ។
- ទំនាក់ទំនង ដើម្បីឆ្លើយតបទៅនឹងសំណើរនៃកំហូច និងចូលរួមពេលតម្រូវការជួសជុលបន្ទាន់។
- កំណត់ពេលវេលាតំហែទាំ ដើម្បីបន្ថយពេលនៅរោងជាងឲ្យកាន់តែតិច ហើយបង្កើនរថយន្តដែលអាចប្រើប្រាស់បាន។
- ផ្ទៀងផ្ទាត់ឧបករណ៍ និងសម្ភារៈរោងជាងដោយធានាថា វានៅមានគុណភាពល្អនិងត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ។
- ត្រូវប្រាកដថា រថយន្តទាំងអស់ ស្អាតល្អ បន្ទាប់ពីជួសជុលហើយអាចប្រើប្រាស់លើដងផ្លូវបានមុនប្រគល់ឲ្យគេ។
- ប្រកាន់ខ្ជាប់តាមបទបញ្ជាសុវត្ថិភាព ប្រកាន់ខ្ជាប់ប្រើប្រាស់ឧបករណ៍ការពារ ខណៈពេលអនុវត្តន៍ការងារនៅក្នុង
- បរិស្ថានរោងជាង។
- ជួយក្នុងការថែទាំ បញ្ជីគ្រឿងបន្លាស់ ស្នើសុំគ្រឿងបន្លាស់តាមតម្រូវការនៅតំបន់។
- ជួយផ្ដល់យោបល់បច្ចេកទេស ពីការបណ្ដុះបណ្ដាលដែលពាក់ព័ន្ធដល់ជាងផ្សេងទៀត។
- ជួយវាយតម្លៃតម្រូវការបែងចែករថយន្ត យោងតាមតម្រូវការរបស់ប្រតិបត្តិការជាក់ស្តែង។
- ការអនុវត្តន៍តាមៈ
- រក្សាការគ្រប់គ្រងតំហែទាំយានយន្ត តាមស្តង់ដារជួសជុល និងសំណល់រោងជាង។
- ការប្រើប្រាស់ភ្លាមៗនៃឧបករណ៍ការពារ ដើម្បីឲ្យសមស្របជានិច្ច ជាមួយតម្រូវការសុខភាពនិងសុវត្ថិភាព។
- ពិនិត្យផ្ទៀងផ្ទាត់សម្ភារៈ និងឧបករណ៍ទាំងអស់សម្រាប់មុខងារ ត្រូវនឹងគោលបំណងមុនពេលប្រើប្រាស់។
- រាយការណ៍ឧបត្តិហេតុទាក់ទងនឹងរោងជាង សម្រាប់វិធានការកាត់បន្ថយនិងការតាមដានផ្នែករដ្ឋបាល។
- ភារកិច្ចបន្ថែមៈ
- ជួយកិច្ចការងារ ក្នុងសកម្មភាពប្រចាំថ្ងៃពាក់ព័ន្ធនឹងរដ្ឋបាល បំពេញ និងថតចម្លងឯកសារ ក្រដាសស្នាម។
- ជួយត្រួតពិនិត្យ និងវាយតម្លៃគុណភាពរថយន្តនិងផ្ដល់យោបល់ ដល់ពួកគេ។
- ទាក់ទងជាមួយ ប្រធានគ្រប់គ្រងផ្នែកយានយន្ត ពីផែនការឈប់សម្រាករបស់បុគ្គលិក និងរៀបកាលវិភាគតំហែទាំ នៅពេលបុគ្គលិកឈប់សម្រាក។
- ឆ្លើយតប ទៅនឹងការជួសជុល ហែទាំយានយន្ត ដែលខូច នៅពេល ទៅទស្សនកិច្ចចម្ការមីន ឬទៅធ្វើការនៅតំបន់។
- ផ្ដល់នូវការគាំទ្រ ឬជួយជ្រោមជ្រែង ពាក់ព័ន្ធនឹងការបែងចែករថយន្ត និងផែនការដឹកជញ្ជូនពេលដែលត្រូវការ។
- ទំនួលខុសត្រូវផ្សេងៗទៀត អាចនឹងត្រូវបានចាត់ចែង និងប្រគល់ឲ្យធ្វើដោយថ្នាក់លើ។
- ការងារផ្ទៃក្នុងៈ
- បុគ្គលិកត្រូវរក្សាការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងចំពេលវេលាជាមួយ ប្រធានគ្រប់គ្រងក្នុង
- អង្គការនិងគ្រប់បុគ្គលិកទាំងអស់ស្របតាមសេចក្ដីណែនាំរបស់អង្គការ។
- ចូលរួមប្រជុំប្រចាំថ្ងៃ ពេលរៀបផែនការ ការងារ រោងជាង បទបង្ហាញខ្លីៗពីសុវត្ថិភាព និងបែងចែកការងារឲ្យធ្វើ។
- ការងារខាងក្រៅៈ
- បុគ្គលិកត្រូវអនុលោមតាមបទដ្ឋានវិជ្ជាជីវៈនៃការប្រាស្រ័យទាក់ទង រក្សាភាពសុចរិតនិងការសម្ងាត់។
បេក្ខជន ដែលមានចំណាប់អារម្មណ៍ ត្រូវផ្ញើប្រវត្តិរូបសង្ខេប(មិនឲ្យលើស ២ទំព័រ) ជាមួយនិងលិខិតចំណាប់អារម្មណ៍ (១ទំព័រ) មកកាន់ email ដោយដាក់តួនាទី “ ជាងជួសជុលរថយន្ត” ឬមកកាន់ ផ្នែកធនធានមនុស្សរបស់អង្គការ ហេឡូត្រាស្ត ក្នុងខេត្តសៀមរាប។បេក្ខជន/បេក្ខនារីដែលជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវបានទាក់ទងទៅសម្រាប់ធ្វើការសម្ភាសន៍។
អង្គការហេឡូត្រាស្ត បាននិងកំពុងផ្ដល់ឱកាសការងារស្មើៗគ្នា ចំពោះបេក្ខជនទាំងឡាយណាដែលដាក់ពាក្យធ្វើការងារ ដោយមិនប្រកាន់ ពូជសាសន៍ អាយុ ពិការភាព ការកែភេទ អាពាហ៍ពិពាហ៍ ដៃគូរស្នេហា មានផ្ទៃពោះ ភាពជាម្ដាយ ពូជអម្បូរ ជំនឿសាសនា ភេទ ឬទំនោរភេទ។
អង្គការហេឡូត្រាស្ត បានប្ដេជ្ញា និងទទួលយក ទាំងវប្បធម៌រួម និងវប្បធម៌ផ្សេងៗគ្នា ហើយពួកយើងព្យាយាមស្វែងរកការជ្រើសរើស ការអភិវឌ្ឍន៍ និងថែរក្សា អ្នកមានទេពកោសល្យបំផុតពីបណ្ដុំបេក្ខជនផ្សេងៗ។
អង្គការហេឡូត្រាស្ត បានប្តេជ្ញាធានាថា ការផ្តល់នូវសុវត្ថិភាព និងបរិយាកាសទុកចិត្តបាន ដែល ការពារ និងលើកកម្ពស់សុខុមាលភាព ព្រមទាំងអ្នកចូលរួមទំនាក់ទំនង ឬជាផ្នែកមួយនៃអង្គការសប្បុរសធម៌ ជាមួយនឹងការមិនអត់ឱនចំពោះអាកប្បកិរិយាដែលប្រឈមនឹងរឿងនេះ។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះអង្គការ : | The HALO Trust Cambodia |
អុីម៉េល : | recruitment@halocambodia.org |
អាស័យដ្ឋាន : | No, street 6, Chey, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia |
គេហទំព័រ : |
http://www.halotrust.org |
