អ្នកបើកបរ សំរាប់ The HALO Trust Cambodia
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | សៀមរាប |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ2026 |
| ប្រាក់ខែ : |
$296
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : |
ហេឡូត្រាស្ត ជាអង្គការបោសសម្អាតមីនមនុស្សធម៌ដ៏ធំបំផុតក្នុងពិភពលោក បាននិងកំពុងធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើពិភពលោក។ មានបុគ្គលិកកំពុងបម្រើការជាង ១៣,០០០ នាក់ នៅក្នុងប្រទេសចំនួន ៣២ និងតំបន់ដែលបាននិងកំពុងជួយដល់គ្រួសាររាប់លាននាក់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្ថិភាព ប៉ុន្តែនៅមានការងារច្រើនទៀតដែលត្រូវធ្វើបន្ត។ អង្គការហេឡូត្រាស្ត បានធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩១ ហើយបច្ចុប្បន្នមានបុគ្គលិកជាង ១០០០នាក់ កំពុងធ្វើការ លើគម្រោងបោសសម្អាតមីន និងយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះ នៅភាគខាងជើង ពាយ័ព្យ និងខាងកើតនៃប្រទេស។
- ភារកិច្ចចម្បង
- ការបើកបរ រថយន្តតូច រថយន្តធំ រថយន្តក្រុង និងរថយន្តមួយចំនួនទៀត អាស្រ័យលើកម្រិតរថយន្តទទួលបាន។
- ពេលដឹកជញ្ជូនបុគ្គលិក លើដងផ្លូវប្រកបដោយសុវត្ថិភាព និងធានាថា បុគ្គលិកត្រូវប្រកាន់ខ្ជាប់នូវគោលកាណ៍ សុវត្ថិភាពមុនពេលចាកចេញនិងកំឡុងពេលកំពុងបើកបរ។
- បំពេញភារកិច្ច និងសេវាដឹកជញ្ជូន ជាមួយនឹងការចែកចាយ និងជូនដំណឹងពីការទទួលបានទាន់ពេលវេលា។
- រៀបចំបញ្ជីត្រួតពិនិត្យប្រចាំថ្ងៃ សម្រាប់រថយន្តដែលបានប្រគល់ឲ្យ មានដូចជា រ៉ឺម៉ក និងបរិក្ខារទាំងឡាយ ហើយប្រាកដថា សម្ភារៈទាំងនោះ ត្រូវគ្នាទៅនឹងស្តង់ដារដែលបានណែនាំ។
- ធ្វើតាមការណែនាំ អំពីទីតាំង ផែនទីបង្ហាញផ្លូវ ដោយយោងទៅតាមច្បាប់ ឯកសារផ្សេងៗស្តីពីច្បាប់ចររាចរណ៍ ដែលបានអនុម័ត និងធ្វើបច្ចុប្បន្នភាព ហើយត្រូវធានាថា ឯកសារទាំងអស់នោះ ត្រូវបានថតចម្លងសម្រាប់យកប្រើការ។
- ត្រួតពិនិត្យរថយន្តប្រចាំថ្ងៃ កាលវិភាគ និងផែនការសម្រាប់ការថែទាំបង្ការទុកជាមុន ដែលត្រូវធ្វើជាប្រចាំ។
- ប្រមូល និងផ្ទុកសម្ភារៈដោះមីន និងសម្ភារៈផ្សេងៗទៀត ផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវច្បាស់លាស់ ចងភ្ជាប់យ៉ាងជាប់ត្រឹមត្រូវទៅតាមការកំណត់បន្ទុកហើយបញ្ជូនស្របតាមផែនការការងារដែលបានចាត់តាំង។
- មានទំនួលខុសត្រូវសម្រាប់ការថែទាំរថយន្តជាមូលដ្ឋាន ក្នុងអនុលោមតាមការអនុវត្តន៍ការងារ គោនយោបាយ និងដំណើរការដ៏មានសុវត្ថិភាពទាំងអស់។ ពិនិត្យបរិក្ខារដែលពាក់ព័ន្ធទាំងឡាយមុនពេលចាប់ផ្ដើមធ្វើដំណើរ។
- បំពេញនិងផ្ទៀងផ្ទាត់កិច្ចការលើក្រដាសស្នាមឲ្យបានត្រឹមត្រូវ និងការកត់ត្រា ការធ្វើដំណើរ និងប្រេងនៅក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃ។
- ត្រូវថែរក្សារថយន្ត អង្គការហេឡូត្រាស្ត ឲ្យបានស្អាត និងមានរបៀបរៀបរយជានិច្ច។
- ជូនដំណឹងទៅប្រធានគ្រប់គ្រង ពីសុពលភាពនៃឯកសារដែលពាក់ព័ន្ធនឹងការបើកបរ ដើម្បីមានផែនការធ្វើវាថ្មី។
- ការអនុវត្តន៍តាម
- កំណត់អត្តសញ្ញាណ កាត់បន្ថយ និងបង្កើនសុវត្ថិភាព តាមដងផ្លូវទាក់ទងហានិភ័យ និងរាយការណ៍ទាន់ពេលវេលា។
- កត់ត្រាការធ្វើដំណើរទាំងអស់និងការប្រើប្រាស់ប្រេងនៅក្នុងសៀវភៅកំណត់ត្រាក្នុងបែបបទត្រូវតាមពេលវេលា។
- ត្រូវធានាថា ឯកសារផ្លូវច្បាប់ទាំងអស់ត្រូវបានបន្តសុពលភាពឡើងវិញឲ្យបានទាន់ពេលវេលា និងមានសុពលភាពមុនពេលធ្វើដំណើរ ដូចជា ប័ណ្ណបើកបរ ធានារ៉ាប់រង ការឆែកអនុលោមតាមច្បាប់សុវត្ថិភាពរបស់រដ្ឋាភិបាល។
- ភារកិច្ចបន្ថែម
- ជាបុគ្គលិកត្រៀមបម្រុង សម្រាប់ផ្នែកភស្តុភារតាមតំបន់ ដើម្បីអនុវត្តការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងសម្ភារៈ។
- ទំនាក់ទំនងជាមួយអ្នកបើកបរដទៃទៀត ពីការបែងចែកផែនការការងារប្រចាំថ្ងៃ និងកំណត់អត្តសញ្ញាណការបណ្ដុះបណ្ដាលដែលពាក់ព័ន្ធ។
- ត្រូវជួយផ្នែកយានយន្ត ក្នុងការរៀបផែនការ ដឹកជញ្ជូនសម្រាប់ការប្រើប្រាស់រថយន្ត និងទំនិញឲ្យបានសមស្រប។
- ត្រូវមានការទទួលខុសត្រូវការងារផ្សេងៗទៀត ដែលត្រូវបានចាត់ចែង ឬដាក់ឲ្យធ្វើដោយថ្នាក់ដឹកនាំ។
- Khmer
- English
- មានបទពិសោធន៍ជាអ្នកបើកបរ ដោយពេញចិត្តក្នុងបរិបទមនុស្សធម៌។
- ធ្លាប់មានការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងសុវត្ថិភាពផ្លូវ ជាការចាំបាច់។
- មានមូលដ្ឋានគ្រឹះក្នុងការថែទាំរថយន្តនិងជំនាញជួសជុល។
- មានចំណេះដឹងល្អ ផ្នែករថយន្តតូយ៉ូតា ឡែនគ្រីសសឺ ឡែនរ៉ូវើ និងប្រភេទរថយន្តដឹកទំនិញធុនធំ។
- ចេះភាសាអង់គ្លេស សម្រាប់ការប្រាស្រ័យទាក់ទងផ្លូវការ កាន់តែល្អ។
- ប័ណ្ណបើកបរ មានសុពលភាពជាមួយប្រភេទប័ណ្ណដែលពាក់ព័ន្ធ ជាការចាំបាច់។ រថយន្តធុនតូច រថយន្តក្រុង និងរថយន្តដឹកទំនិញធុនធំ។
- មានចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ ស្ថានភាពផ្លូវ និងបទប្បញ្ញត្តិអនុវត្តន៍ច្បាប់របស់រដ្ឋាភិបាល។
- ធ្លាប់ស្គាល់ យល់ដឹងពីបរិស្ថានការងារ និងតំបន់ប្រតិបត្តិការរបស់អង្គការហេឡូត្រាស្ត។
- ចេះអក្សរសាស្ត្រខ្មែរ និងលេខបានល្អ។
- មានបទពិសោធន៍ ក្នុងការងារជាមួយអង្គការក្រៅរដ្ឋាភិបាល កាន់តែល្អ។
- អាចធ្វើការដោយឯករាជ្យជាមួយនឹងការផ្ដួចផ្ដើមនិងស្វែងរកដំណោះស្រាយផ្សេងៗ។
- អាចធ្វើការងារជាក្រុមយ៉ាងមានប្រសិទ្ធភាព។
- មានសុខភាពល្អរឹងមាំ និងចេះបត់បែន។
- មានឆន្ទៈ និងធ្វើការលើសម៉ោងក្នុងស្ថានភាពសម្ពាធការងារ កំឡុងពេលថ្ងៃសម្រាកបុណ្យជាតិ និងថ្ងៃចុងសប្ដាហ៍
បេក្ខជន ដែលមានចំណាប់អារម្មណ៍ ត្រូវផ្ញើប្រវត្តិរូបសង្ខេប(មិនឲ្យលើស ២ទំព័រ), លិខិតចំណាប់អារម្មណ៍ (១ទំព័រ), ភ្ជាប់មកជាមួយប័ណ្ណបើកបរប្រភេទ C = គ - CE = ង និងអត្តសញ្ញាណប័ណ្ណមានសុពលភាពមកកាន់ emailដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង ដោយដាក់តួនាទី “ អ្នកបើកបរ រថយន្ត ” មកកាន់ ផ្នែកធនធានមនុស្សរបស់អង្គការ ហេឡូត្រាស្ត ក្នុងខេត្តសៀមរាប។បេក្ខជន/បេក្ខនារីដែលជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវបានទាក់ទងទៅសម្រាប់ធ្វើការសម្ភាសន៍។
អង្គការហេឡូត្រាស្ត បាននិងកំពុងផ្ដល់ឱកាសការងារស្មើៗគ្នា ចំពោះបេក្ខជនទាំងឡាយណាដែលដាក់ពាក្យធ្វើការងារ ដោយមិនប្រកាន់ ពូជសាសន៍ អាយុ ពិការភាព ការកែភេទ អាពាហ៍ពិពាហ៍ ដៃគូរស្នេហា មានផ្ទៃពោះ ភាពជាម្ដាយ ពូជអម្បូរ ជំនឿសាសនា ភេទ ឬទំនោរភេទ។
អង្គការហេឡូត្រាស្ត បានប្ដេជ្ញា និងទទួលយក ទាំងវប្បធម៌រួម និងវប្បធម៌ផ្សេងៗគ្នា ហើយពួកយើងព្យាយាមស្វែងរកការជ្រើសរើស ការអភិវឌ្ឍន៍ និងថែរក្សា អ្នកមានទេពកោសល្យបំផុតពីបណ្ដុំបេក្ខជនផ្សេងៗ។
អង្គការហេឡូត្រាស្ត បានប្តេជ្ញាធានាថា ការផ្តល់នូវសុវត្ថិភាព និងបរិយាកាសទុកចិត្តបាន ដែលការពារ និងលើកកម្ពស់សុខុមាលភាព ព្រមទាំងអ្នកចូលរួមទំនាក់ទំនង ឬជាផ្នែកមួយនៃអង្គការសប្បុរសធម៌ ជាមួយនឹងការមិនអត់ឱនចំពោះអាកប្បកិរិយាដែលប្រឈមនឹងរឿងនេះ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | The HALO Trust Cambodia |
| អុីម៉េល : | recruitment@halocambodia.org |
| អាស័យដ្ឋាន : | No, street 6, Chey, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia |
| គេហទំព័រ : |
http://www.halotrust.org |
