គ្រួបង្រៀន សំរាប់ The Rabbit School
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 17 ខែ មករា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : |
អង្គការសាលារៀនទន្សាយគឺជាសាលារៀនអប់រំពិសេសនៅក្នុងរាជធានីភ្នំពេញនិងបានបង្កើត ក្នុងឆ្នាំ១៩៩៧។សាលាបានផ្តល់សេវាអប់រំដល់កុមារពិការបញ្ញាជាច្រើនកំរិតយោងតាមអាយុ និងកំរិតពិការផងដែរនិងមានថ្នាក់អប់រំពិសេសថ្នាក់មត្តេយ្យ ថ្នាក់សមាហរណកម្មថ្នាក់អប់រំ បញ្ចូលគ្នា និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និង ការរកការងារធ្វើ ។
ក្នុងឆ្នាំ២០១៤អង្គការសាលារៀនទន្សយបានពង្រីកម្មវិធីនិងសកម្មភាពទៅខាងក្រៅក្រុងភ្នំពេញ។ ចាប់ពីឥឡូវនេះអង្គការសាលារៀនទន្សាយគឹ កំពុងមានកាអភិវឌ្ឍន៍និងការលូត លាស់ដូច្នេះអង្គការសាលារៀនទន្សាយកំពុងប្រកាសជ្រើសរើសគ្រូបង្រៀន ។
- គោរពសិទ្ធិកុមារតាមរយៈសកម្មភាព និងការប្រើពាក្យសំដី ការអត់ធ្មត់ ការថែទាំដែលជាប់ទាក់ទងនិងកុមារ នៅពេលកុមារបង្ហាញអកប្បកិរិយាជាអវិជ្ជមាន។
- ការបង្រៀននិងគ្រប់គ្រងសិស្ស ការព្យាយាម និងខិតខំឆ្វើការងារជាមួយកុមារពិការ។
- គ្រូត្រូវមានកាសិក្សាពីគ្នាទៅវិញទៅមកជាមិត្តភាពក្នុងចំណោមកុមារដែលមានអកប្បកិរិយាផ្ទុយនិងតំរូវការពិសេសរបស់គេ។
- ការកែច្នៃសម្ភារៈបង្រៀននឹងការរៀបចំថ្នាក់រៀន ដើម្បីភ្ញោចកុមារក្នុងការរៀនសូត្រតាមវិធីផ្សេងៗ។
- ធ្វើការវាយតម្លៃ និងរៀបចំកម្មវិធីអប់រំសម្រាប់កុមារម្នាក់ៗ ឆ្លើយតមនិងសេចក្តីត្រូវការក្រុមគ្រួសាររបស់កុមារពិការ។
- ធ្វើការបង្រីកកម្មវិធីល្បែងលេងនិងសកម្មភាពនានាសម្រាប់ជួយអោយកុមាររៀនបាន មានដូចជាកុមារពិការរាង្គកាយ និងកុមារពិបាកក្នុងការៀនសូត្រ។
- ធ្វើកាវាយតម្លៃជាបន្តបន្ទាប់នូវដំណើរការលូលាស់របស់កុមាររៀងរាល់៤ខែម្ដង សម្រាប់ សំរាប់សិស្សទាំងអស់។ ធ្វើផែនការបង្រៀនប្រចាំសប្តាហ៍ ប្រចាំខែដែលមានបញ្ចូលនូវសកម្មភាពផ្សេងៗ។
- ប្រើប្រាសវិធីគ្រប់គ្រងអកប្បកិរិយាជាវិជ្ជមានដែលសមរម្យហើយបច្ចេកទេសនោះសមរម្យទៅនឹងអាយុកុមារផងដែរ។
- ត្រូវរៀបចំកិច្ចតែងការបង្រៀន និងសម្ភារៈបង្រៀន មុនពេលចាប់ផ្ដើមបង្រៀនមេរៀនអ្វីមួយ។
- ត្រូវមានការចូលរួមយ៉ាងសកម្ម និងមានទំនាក់ទំនងល្អ ជាមួយក្រុមការងារ អ្នកព្យាបាលចលនា អ្នកគ្រូលោកគ្រូ អ្នកគ្រប់គ្រង ទីប្រឹក្សានានារបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ មន្រ្តីរបស់ក្រសួង និងសេវាគាំទ្រនានារបស់អង្កការនានា។
- ធ្វើការគំរូសបញ្ជាក់ដល់អ្នកថែរក្សាកុមារនូវដំណើរការបស់កុមារនិងលើកទឹកចិត្តពួកគេអោយធ្វើតាមគម្រោងអប់រំកុមារ សម្រាប់កុមារម្នាក់ៗ។
- ចូលរួមវគ្គបណ្ដុះបណា្តល នៅពេលដែលជាប់ទាក់ទងសេចក្តីត្រូវការរបស់កុមារដែលផ្ដល់ដោយអ្នកគ្រប់គ្រង។
- សូមធ្វើការថែរក្សាបរិយាកាសសិក្សារបស់កុមារ អនាម័យ និងសុវត្តិភាព រួមទាំងទុកដាក់សម្ភារៈបង្រៀន។
- មិនត្រូវនិយាយដើមគេ រឺ អំពីជំងឺរបស់នរណា រឺកុមារណាម្នាក់ នៅកន្លែធ្វើការងារឡើយ រឺក៏មិនត្រូវនិយាយចំពោះមុខកុមារណាម្នាក់ឡើយដើម្បីគោរពចំណាប់រម្មណ៍និងស្មារតីរបស់សិស្សដោយមិនធ្វើកាពិភាក្សាបញ្ហាសិស្សនៅចំពោះមុខគេឡើយ។
- គោរព ជំនឿសាសនារបស់សិស្សដោយមិនរំខានដល់គេ។
- ចូលរួមប្រជុំ ប្រចាំខែ រឺ ប្រចាំឆ្នាំ រឺ ពិធីបុណ្យផ្សេង ដែលដឹកនាំដោយអ្នកគ្របគ្រង។
- ត្រូវគោរពតាមគោលការណ៏ច្បាប់ផ្សេងៗរបស់អង្គការសាលារៀនទន្សាយដែលបានចែងរួចហើយ និងពេលម៉ោងធ្វើការងារ។
- យោបល់សម្រាប់ធ្វើការកែលំអរឡើងវិញដោយប្រធានគ្រប់គ្រង។
- English - Basic
- ត្រូវមានសញ្ញាប័ត្រគ្រូបឋមភូមិ រឺសញ្ញាប័ត្រទុតិយភូមិ
- មានបទពិសោធន៍ក្នុងការបង្រៀនកុមារ
- បទពិសោធន៍ធ្វើការងារជាមួយកុមាពិការបញ្ញា
- មានគំនិតកែច្នៃក្នុងការបង្កើតសំភារៈបង្រៀន
- មានការអត់ធ្មត់ និងព្យាយាម ស្មោះត្រង់ និងមានភាពម្ចាស់ការ
- មានចិត្តចង់រៀននូវចំណេះដឹងថ្មីៗ
- អាចសរសេរអាន និង និយាយ ភាសាអង់គ្លេសខ្លះៗ
បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបានស្នើសុំដើម្បីដាក់ពាក្យសុំ (រួមទាំងប្រវត្តិរូបសង្ខេបនិងលិខិតបញ្ជាក់មួយច្បាប់ទៅអង្គការទន្សាយ) ។
មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសំភាសន៍។
ស្ត្រីនិងជនពិការត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ.
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | The Rabbit School |
| អុីម៉េល : | channlydary@rabbitschoolcambodia.net info@rabbitschoolcambodia.net |
| អាស័យដ្ឋាន : | Toul Kork Primary school , 19 Street 291, Sangkat Boeng Kak Ti Muoy, Khan Tuol Kouk, Phnom Penh, Cambodia |
| គេហទំព័រ : |
http://www.rabbitschoolcambodia.net |
