បុគ្គលិកជាប់កិច្ចសន្យា សំរាប់ University of Health Sciences

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : គណនេយ្យ, ធនាគារ និង ហិរញ្ញវត្ថុ
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស, បារាំង
តំបន់ : ភ្នំពេញ
ចំនួន : 4នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 21​ ខែ​ មីនា ឆ្នាំ2026
ប្រាក់ខែ :
$270 - $517
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

យើងខ្ញុំ​កំពុង​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​ការិយាល័យ​ចុះឈ្មោះ​ និង​លិខិត​បទដ្ឋាន​និស្សិត​ នៃ​ សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​។

តួនាទីនិងការទទួលខុសត្រូវ
  • ទទួលពាក្យស្នើសុំសេវានៅបញ្ជរ (បញ្ជាក់ការសិក្សា ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ សញ្ញាបត្រ បញ្ជាក់ភាពត្រឹមត្រូវ បាត់កាត)
  • កត់ត្រាពាក្យស្នើសុំសេវា (បាត់កាត បញ្ជាក់ការសិក្សា បញ្ជាក់ភាពត្រឹមត្រូវ ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ សញ្ញាបត្រ តាមអេឡិចត្រូនិច និងកត់ត្រាចរន្តឯកសារបញ្ជូនទៅផ្នែកផលិតជាប្រចាំថ្ងៃ
  • ស្កេន និងរក្សាទុកពាក្យស្នើសុំកែតម្រូវទិន្នន័យផ្ទាល់ខ្លួននិស្សិត
  • រៀបចំ និងរក្សាទុកលទ្ធផលប្រឡងចូល និងចេញ កម្មវិធីសិក្សា និងតាមជំនាន់សម្រាប់ផ្ទៀងផ្ទាត់តាមសេវានីមួយៗ
  • រៀបចំ និងពិនិត្យបញ្ជីឈ្មោះនិស្សិតដែលមកកែតម្រូវទិន្នន័យបញ្ជូនទៅថ្នាក់ជាតិ
  • កត់ត្រាការដកសារណា/និក្ខេបបទប្រចាំថ្ងៃ រៀបចំបញ្ជីឈ្មោះ និងបញ្ចូលទិន្នន័យនិស្សិតចាស់/ថ្មី ថ្នាក់ជាតិចូលក្នុងប្រព័ន្ធ សម្រាប់ចុះឈ្មោះចូលរៀន
  • ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះនិស្សិតឡើងថ្នាក់ ត្រួតថ្នាក់ ផុតភូមិសិក្សាពីមហាវិទ្យាល័យ/សាលា
  • រៀបចំធ្វើកំណត់បង្ហាញសុំចុះឈ្មោះចូលរៀន និងសុំលុបឈ្មោះនិស្សិតផុតភូមិសិក្សាតាមកម្មវិធីកម្មវិធីសិក្សា
  • Up-Date student data based ពេលកែតម្រូវទទួលបានការ ឯកភាពពី គណៈកម្មការថ្នាក់ជាតិ ក្រសួងសុខាភិបាល និង ស.វ.ស
  • ទទួលឯកសារសម្រេចពីផ្នែកផលិត និងរៀបចំកត់ត្រាចុះក្នុងបញ្ជីសម្រាប់ដកជូននិស្សិត
  • ប្រគល់ឯកសារសម្រេច (ព្យួរការសិក្សា បញ្ជាក់ការសិក្សា បញ្ជាក់ភាពត្រឹមត្រូវ ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ) ដល់និស្សិត
  • កត់ត្រាពាក្យដកឯកសារ វិញ្ញាបនបត្រ ព្រឹត្តិបត្រពិន្ទុ បញ្ជាក់ការសិក្សាទៅក្នុងចរន្តប្រចាំថ្ងៃ និងរក្សាទុកចុងសន្លឹកវិញ្ញាបនបត្រ និងឯកសារនិស្សិតដែលបានដករួចរៀបតាមផ្នែកនិងជំនាន់
  • ទទួលធ្វើបច្ចុប្បន្នភាព និងផលិតប័ណ្ណសម្គាល់ខ្លួនជូននិស្សិត ថតរូប និងផ្តល់ខ្សែកាតដល់និស្សិត និងធ្វើរបាយការណ៍ប្រចាំថ្ងៃ
  • ធ្វើបច្ចុប្បន្នភាពសេវា និង ឯកសារភ្ជាប់នៃសេវាផ្សេងៗ
  • រៀបចំអនុវត្ត និងបូកសរុបសកម្មភាពគុណផល ប្រចាំថ្ងៃ ប្រចាំ សប្តាហ៍ (strategic task performance) របស់ការិយាល័យ
  • គោរពតាមការចាត់តាំងរបស់ប្រធានការិយាល័យ និង ស.វ.ស។
តំរូវការការងារ
Languages:
  • Khmer - Good
  • English - Medium
  • French - Medium
Qualifications:
  • Bachelor's Degree in គ្រប់គ្រង រដ្ឋបាល ធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ ឬ សញ្ញាបត្រមានតម្លៃស្មើ/ប្រហាក់ប្រហែល។
Skills & Knowledge:General & Technical Skills
  • មានចំណេះដឹង ភាសាអង់គ្លេស ឬបារាំង ចាប់ពីកម្រិតមធ្យម និងភាសាខ្មែរ ល្អ។
  • មានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ នូវកម្មវិធី Microsoft Office (Word Excel and PowerPoint) ល្អ។
  • មានបទពិសោធន៍ចំណេះដឹងក្នុងការប្រើប្រាស់ Database សម្រាប់ការបញ្ចូលទិន្នន័យ (ជាអាទិភាព)។
  • បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
Soft Skills
  • មានការប្រាស្រ័យទាក់ទងល្អ រួសរាយរាក់ទាក់ ស្លូតបូត សុភាពរាបសារ និងគោរពវិន័យ។
  • មានសមត្ថភាពលឿន ក្នុងការងារសិក្សាទទួលយកបទពិសោធន៍ ការងារថ្មី។
  • មានការទទួលខុសត្រូវលើការងារ និងមានស្មារតីធ្វើការងារជាក្រុម។
ព័ត៌មានសំរាប់ការដាក់ពាក្យ

សំណុំ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ការ​ដាក់ពាក្យ​៖

  • ពាក្យសុំ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ស.វ.ស ចំនួន​ ០១ច្បាប់​
  • សញ្ញាបត្រ​ ឬ ឯកសារ​ដែល​មានត​ម្លៃ​ស្មើ​ឆ្លើយតប​ក្នុង​គុណវុឌ្ឍិ​ខាងលើ​នេះ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • វិញ្ញាបនបត្រ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឬ ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ (បើ​សិន​មាន​) (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ០១ច្បាប់​

អំពី​ការ​ដាក់ពាក្យ​ និង​ទំនាក់ទំនង​ព័ត៌មាន​ផ្សេង​ៗ៖

  • បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដាក់ពាក្យ​តាមរយៈ​ អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​។
  • ព័ត៌មាន​ផ្សេង​ៗ (រៀងរាល់​ម៉ោង​ធ្វើការ​) តាមរយៈ​សារ​អេឡិច​ត្រូនិច​ Telegram។

បញ្ជាក់​៖

សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ រក្សាសិទ្ធិ​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​ជ្រើសរើស​បេក្ខជន​ (Short List) និង​ កំណត់​ថ្ងៃខែ​សម្ភាសន៍​ លើកពេល​កែប្រែ​ និង​ លុបចោល​ការ​ជ្រើសរើស​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : University of Health Sciences
ឈ្មោះសំរាប់ទំនាក់ទំនង : Ms. KEM Chakriya
អុីម៉េល : career@uhs.edu.kh
អាស័យដ្ឋាន : #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
គេហទំព័រ : http://uhs.edu.kh
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
$1,000 - $1,500
ថ្ងៃទី 03​ ខែ​ មីនា ឆ្នាំ2026
ភ្នំពេញ
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading