អ្នករចនាក្រាហ្វិក សំរាប់ University of Health Sciences
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | កំព្យូទ័រទូទៅ |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ2026 |
| ប្រាក់ខែ : |
$270 - $517
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 1ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាសាកលវិទ្យាល័យបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលមានវ័យចំណាស់ជាងគេបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ០១រូប៖ តួនាទីជាអ្នករចនាក្រាហ្វិក (Graphic designer ) ឱ្យចូលបម្រើការងារ នៅអង្គភាពកិច្ចការទូទៅ ផ្នែកព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានភារកិច្ច និង គុណវុឌ្ឍិដូចខាងក្រោម៖
- បង្កើតមាតិកាទស្សនីយភាព (Visual Content) ប្រកបដោយភាពទាក់ទាញ សម្រាប់យុទ្ធនាការបណ្ដាញសង្គម រួមមាន៖ ការរចនា ការបង្ហោះ (Posts), ទម្រង់ Story, Thumbnails និងឯកសារឌីជីថលផ្សេងៗ
- រៀបចំការរចនា (Design) សម្រាប់ការបោះពុម្ព ជាខិតបណ្ណ, សៀវភៅ របស់សាកលវិទ្យាល័យ
- ចុះថតរូប ថតវីដេអូ នៅសាកលវិទ្យាល័យ និង/ឬតាមបណ្តាខេត្ត តាមការចាត់តាំង របស់ ស.វ.ស
- រៀបចំផែនការប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ
- គោរពតាមការចាត់តាំងរបស់ប្រធានផ្នែក ប្រធានអង្គភាព និង ស.វ.ស ។
- Bachelor's Degree in រចនាក្រាហ្វិក (Graphic Design) ឬជំនាញដែលពាក់ព័ន្ធ
- មានបទពិសោធន៍ការងារយ៉ាងតិច ក្នុងវិស័យរចនាក្រាហ្វិក for 1 year is preferred
- មានកម្រងស្នាដៃ ដែលបង្ហាញពីភាពប៉ិនប្រសប់ទាំងផ្នែកបោះពុម្ព (Print) និងឌីជីថល (Digital)
- មានភាពស្ទាត់ជំនាញលើកម្មវិធី Adobe Creative Suite (Photoshop, Illustrator, InDesign)
- មានជំនាញខ្ពស់លើការប្រើប្រាស់អក្សរ(Typography) ការរៀបចំប្លង់ (Layout) និងទ្រឹស្តីពណ៌
- មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ ទាំងការនិយាយ និងការសរសេរ ដើម្បីពន្យល់ពីការងាររចនាទៅកាន់អ្នកមិនមែនជាអ្នករចនា
- មានស្មារតីការងារជាក្រុម និងតស៊ូ អត់ធ្មត់ ក្នុងការងារ
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
សំណុំឯកសារពាក់ព័ន្ធត្រូវភ្ជាប់មកជាមួយការដាក់ពាក្យ៖
- ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅស.វ.ស ចំនួន ០១ច្បាប់
- សញ្ញាបត្រ ឬ ឯកសារដែលមានតម្លៃស្មើឆ្លើយតបក្នុងគុណវុឌ្ឍិខាងលើនេះ (ថតចម្លង) ចំនួន ០១ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ចំនួន ០១ច្បាប់
- វិញ្ញាបនបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ ឯកសារពាក់ព័ន្ធផ្សេងៗ (បើសិនមាន) (ថតចម្លង) ចំនួន ០១ច្បាប់
- សេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិក របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ០១ច្បាប់
អំពីការដាក់ពាក្យ និងទំនាក់ទំនងព័ត៌មានផ្សេងៗ៖
- បេក្ខជនត្រូវរៀបចំឯកសារដាក់ពាក្យតាមរយៈ Emailដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
- ព័ត៌មានផ្សេងៗ (រៀងរាល់ម៉ោងធ្វើការ) តាមរយៈសារអេឡិចត្រូនិច (Telegram)
បញ្ជាក់៖
- សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រក្សាសិទ្ធិក្នុងការធ្វើបញ្ជីឈ្មោះជ្រើសរើសបេក្ខជន (Short List) និង កំណត់ថ្ងៃខែសម្ភាសន៍ លើកពេលកែប្រែ និង លុបចោលការជ្រើសរើសក្នុងករណីមានភាពមិនប្រក្រតី។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | University of Health Sciences |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Ms. KEM Chakriya |
| អុីម៉េល : | career@uhs.edu.kh |
| អាស័យដ្ឋាន : | #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia |
| គេហទំព័រ : |
http://uhs.edu.kh |
