ជំនួយការព្រឹទ្ធបុរស សំរាប់ University of Health Sciences

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : រដ្ឋបាល, សេវាកម្មនិងបដិសណ្ឋារ​កិច្ច
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
ភាសា : អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 13​ ខែ​ កក្កដា ឆ្នាំ2026
ប្រាក់ខែ :
$500 - $803
បទពិសោធន៍ : យ៉ាងហោចណាស់ 1​ឆ្នាំ
សញ្ញាបត្រ : អនុបណ្ឌិត
ពិព៌ណនាអំពីការងារ

សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ គឺជា​សាកលវិទ្យាល័យ​បណ្តុះ​បណ្តាល​វិស័យ​សុខាភិបាល​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ត្រូវការ​ជ្រើសរើស​ បុគ្គលិក​ជាប់​កិច្ចសន្យា​ ចំនួន​ ០១រូប​ តួនាទី​ជា​ជំនួយ​ការ​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ឱសថ​សាស្រ្ត នៃ​សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ដែល​មាន​ភារកិច្ច​ និង​ គុណវុឌ្ឍិ​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • រៀបចំ និងគ្រប់គ្រងឯកសាររដ្ឋបាល លិខិតផ្លូវការ ឯកសារ ទស្សនទាន (Concept Note) របាយការណ៍ និងកំណត់ ហេតុកិច្ចប្រជុំរបស់មហាវិទ្យាល័យ
  • ចូលរួមរៀបចំផែនការ តាមដាន និងវាយតម្លៃការអនុវត្ត ផែនការរបស់មហាវិទ្យាល័យ
  • សម្របសម្រួលកាលវិភាគការងារ កិច្ចប្រជុំ និងព្រឹត្តិការណ៍ ផ្សេងៗ របស់មហាវិទ្យាល័យ
  • តាមដានការអនុវត្តសេចក្តីសម្រេច និងការងារដែលត្រូវបាន ប្រគល់ជូន
  • សម្របសម្រួលទំនាក់ទំនងរវាងមហាវិទ្យាល័យ និងអង្គភាព ពាក់ព័ន្ធ
  • សម្របសម្រួលកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
  • ទំនាក់ទំនង និងសហការជាមួយដៃគូ ស្ថាប័ន និងអង្គការ ជាតិ និងអន្តរជាតិ
  • សម្របសម្រួលការរៀបចំសិក្ខាសាលា សន្និសីទ និងទស្សនកិច្ចផ្សេងៗ
  • សម្របសម្រួលការរៀបចំពិធីការ និងទទួលបដិសណ្ឋារកិច្ច ភ្ញៀវជាតិ និងអន្តរជាតិ
  • បំពេញភារកិច្ចផ្សេងៗទៀត តាមការចាត់តាំងរបស់ មហាវិទ្យាល័យឱសថសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
  • គោរពតាមចាត់តាំងរបស់ ម.ឱ និង ស.វ.ស ។
តំរូវការការងារ
Languages:
  • English - Fluent
Qualifications:
  • Bachelor's Degree in គ្រប់គ្រង រដ្ឋបាល ទំនាក់ទំនងអន្តរជាតិ ឱសថសាស្ត្រ ឬជំនាញពាក់ព័ន្ធនឹងវិស័យសុខាភិបាល
  • Master's Degree is preferred
Work History:
  • មានបទពិសោធន៍យ៉ាងតិចលើការងាររដ្ឋបាល កិច្ចការទំនាក់ទំនង អន្តរជាតិ ឬបដិសណ្ឋារកិច្ច for 1 year
Skills & Knowledge:General & Technical Skills
  • មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និង/ឬ ភាសាបារាំង បានល្អ ទាំងការអាន ការសរសេរ និងការនិយាយ
  • មានចំណេះដឹង និងបទពិសោធន៍លើកិច្ចការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ
  • មានជំនាញប្រើប្រាស់កម្មវិធី Microsoft Office (Word, Excel, PowerPoint) និងប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិក (Internet, Email, Telegram) បានល្អ
  • មានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការងាររដ្ឋបាល និងទំនាក់ទំនង
  • បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
Soft Skills
  • មានជំនាញទំនាក់ទំនង ការរៀបចំ និងការសម្របសម្រួលការងារបានល្អ
  • មានអាកប្បកិរិយាល្អ សុភាពរាបសារ មានវិន័យ និងមានសមត្ថភាព ប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព
  • ៩មានសមត្ថភាពដឹកនាំ មានទំនួលខុសត្រូវខ្ពស់ ស្មារតីការងារជាក្រុម គំនិត ផ្តួចផ្តើម និងជំនាញដោះស្រាយបញ្ហា
  • មានភាពស្មោះត្រង់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ
ព័ត៌មានសំរាប់ការដាក់ពាក្យ

សំណុំ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ការ​ដាក់ពាក្យ​៖

  • ពាក្យសុំ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ស.វ.ស ចំនួន​ ០១ច្បាប់​
  • សញ្ញាបត្រ​ ឬ ឯកសារ​ដែល​មានត​ម្លៃ​ស្មើ​ឆ្លើយតប​ក្នុង​គុណវុឌ្ឍិ​ខាងលើ​នេះ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • វិញ្ញាបនបត្រ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឬ ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ (បើ​សិន​មាន​) (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ០១ច្បាប់​។

អំពី​ការ​ដាក់ពាក្យ​ និង​ទំនាក់ទំនង​ព័ត៌មាន​ផ្សេង​ៗ៖

  • បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដាក់ពាក្យ​តាមរយៈ​ Emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បញ្ជាក់​៖

  • សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ រក្សាសិទ្ធិ​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​ជ្រើសរើស​បេក្ខជន​ (Short List) និង​ កំណត់​ថ្ងៃខែ​សម្ភាសន៍​ លើកពេល​កែប្រែ​ និង​ លុបចោល​ការ​ជ្រើសរើស​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​។

ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : University of Health Sciences
ឈ្មោះសំរាប់ទំនាក់ទំនង : University of Health Science
អុីម៉េល : career@uhs.edu.kh
អាស័យដ្ឋាន : #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
គេហទំព័រ : http://www.uhs.edu.kh
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading