ជំនួយការព្រឹទ្ធបុរស សំរាប់ University of Health Sciences
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | រដ្ឋបាល, សេវាកម្មនិងបដិសណ្ឋារកិច្ច |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | អង់គ្លេស, បារាំង |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 2នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 20 ខែ សីហា ឆ្នាំ2026 |
| ប្រាក់ខែ : |
$500 - $803
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 2ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាសាកលវិទ្យាល័យបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលមានវ័យចំណាស់ជាងគេបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវការជ្រើសរើស បុគ្គលិកឱ្យចូលបម្រើការងារនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានភារកិច្ច និង គុណវុឌ្ឍិដូចខាងក្រោម៖
- រៀបចំឯកសារ លិខិតផ្លូវការ ឯកសារទស្សនៈទាន (Concept note) របាយការណ៍/កំណត់ហេតុប្រជុំ និងគ្រប់គ្រងឯកសាររដ្ឋបាលនានារបស់មហាវិទ្យាល័យ
- រៀបចំផែនការ តាមដានការងារ និងវាយតម្លៃការងារផែនការ របស់មហាវិទ្យាល័យសុខភាពសាធារណៈ
- សម្របសម្រួលកាលវិភាគ និងកិច្ចប្រជុំ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗរបស់មហាវិទ្យាល័យ
- តាមដានការអនុវត្តសេចក្តីសម្រេច និងការងារដែលបានចាត់តាំង
- សម្របសម្រួលការទំនាក់ទំនង រវាងមហាវិទ្យាល័យសុខភាពសាធារណៈ និងអង្គភាពពាក់ព័ន្ធ
- សម្របសម្រួលកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
- ទំនាក់ទំនងជាមួយដៃគូ ស្ថាប័ន និងអង្គការអន្តរជាតិ
- សម្របសម្រួលការរៀបចំសិក្ខាសាលា សន្និសីទ និងទស្សនកិច្ច
- សម្របសម្រួលការរៀបចំពិធីការ និងទទួលភ្ញៀវជាតិ និងអន្តរជាតិ
- គោរពតាមចាត់តាំងរបស់ ម.ស.ស និង ស.វ.ស ។
- English - Fluent
- French is preferred
- Bachelor's Degree in គ្រប់គ្រង រដ្ឋបាល ទំនាក់ទំនងអន្តរជាតិ ឬ ជំនាញ/ឯកទេសពាក់ព័ន្ធ
- មានបទពិសោធន៍លើផ្នែករដ្ឋបាលទូទៅ ឬកិច្ចការទំនាក់ទំនងអន្តរជាតិ និងបដិសណ្ឋារកិច្ច for 2 years as a minimum
- ត្រូវមានចំណេះដឹងភាសាអង់គ្លេសច្បាស់លាស់ (សរសេរ អាន និងនិយាយ ល្អ)
- មានចំណេះដឹងភាសាបារាំង ជាគុណសម្បត្តិបន្ថែម
- មានជំនាញទំនាក់ទំនង ការរៀបចំ និងការសម្របសម្រួលល្អ
- មានជំនាញទំនាក់ទំនង និងកិច្ចការអន្តរជាតិ
- មានសមត្ថភាព និងជំនាញប្រើប្រាស់កុំព្យូទ័រល្អ ទៅលើកម្មវិធី Microsoft Word, Excel, and PowerPoint និងកម្មវិធីទំនាក់ទំនងអេឡិចត្រូនិចដូចជា Internet, Email, Telegram
- មានចំណេះដឹងក្នុងការប្រើប្រាស់ AI សម្រាប់ការងាររដ្ឋបាល និងទំនាក់ទំនង
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
- មានការយល់ដឹងទូលំទូលាយការប្រាស្រ័យទំនាក់ទំនងល្អ ស្លូតបូត សុភាពរាបសារ និងគោរពវិន័យ
- មានភាពជាអ្នកដឹកនាំ (Leadership Skills) មានការទទួលខុសត្រូវខ្ពស់ចំពោះភារៈកិច្ច និងមានស្មារតីល្អក្នុងការធ្វើការងារជាក្រុម ពោរពេញទៅដោយគំនិតផ្តួចផ្តើម និងជំនាញក្នុងការដោះស្រាយបញ្ហា
- មានភាពស្មោះត្រង់ និងគោរពក្រមសិលធម៌ក្នុងការងារ
សំណុំឯកសារពាក់ព័ន្ធត្រូវភ្ជាប់មកជាមួយការដាក់ពាក្យ៖
- ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅស.វ.ស ចំនួន ០១ច្បាប់
- សញ្ញាបត្រ ឬ ឯកសារដែលមានតម្លៃស្មើឆ្លើយតបក្នុងគុណវុឌ្ឍិខាងលើនេះ (ថតចម្លង) ចំនួន ០១ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ចំនួន ០១ច្បាប់
- វិញ្ញាបនបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ ឯកសារពាក់ព័ន្ធផ្សេងៗ (បើសិនមាន) (ថតចម្លង) ចំនួន ០១ច្បាប់
- សេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិក របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ០១ច្បាប់។
អំពីការដាក់ពាក្យ និងទំនាក់ទំនងព័ត៌មានផ្សេងៗ៖
- បេក្ខជនត្រូវរៀបចំឯកសារដាក់ពាក្យតាមរយៈ Emailដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
បញ្ជាក់៖
- សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រក្សាសិទ្ធិក្នុងការធ្វើបញ្ជីឈ្មោះជ្រើសរើសបេក្ខជន (Short List) និង កំណត់ថ្ងៃខែសម្ភាសន៍ លើកពេលកែប្រែ និង លុបចោលការជ្រើសរើសក្នុងករណីមានភាពមិនប្រក្រតី។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | University of Health Sciences |
| ឈ្មោះសំរាប់ទំនាក់ទំនង : | University of Health Science |
| អុីម៉េល : | career@uhs.edu.kh |
| អាស័យដ្ឋាន : | #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia |
| គេហទំព័រ : |
http://www.uhs.edu.kh |
