ជំនួយការព្រឹទ្ធបុរស សំរាប់ University of Health Sciences

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : រដ្ឋបាលនិងគ្រប់គ្រង, រដ្ឋបាល
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : អង់គ្លេស, បារាំង
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 08​ ខែ​ កញ្ញា ឆ្នាំ2026
ប្រាក់ខែ :
$500 - $800
បទពិសោធន៍ : យ៉ាងហោចណាស់ 2​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ គឺជា​សាកលវិទ្យាល័យ​បណ្តុះ​បណ្តាល​វិស័យ​សុខាភិបាល​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​មួយ​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ ចំនួន​ ០២រូប​ តួនាទី​ជា​ជំនួយ​ការ​ព្រឹទ្ធបុរស​ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​មហាវិទ្យាល័យ​សម្ព័ន្ធ​សុខាភិបាល​ នៃ​សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ដែល​មាន​ភារកិច្ច​ និង​ គុណវុឌ្ឍិ​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • រៀបចំតាក់តែង ពិនិត្យឯកសារ លិខិតផ្លូវការ ឯកសារទស្សនៈទាន​(Concept note) របាយការណ៍/កំណត់ហេតុប្រជុំ និងឯកសាររដ្ឋបាលនានារបស់មហាវិទ្យាល័យ
  • រៀបចំ បែងចែក ចំណាត់ថ្នាក់ និងរក្សាទុកឯកសារ ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងងាយស្រួលក្នុងការស្វែងរក
  • រៀបចំផែនការ តាមដានការងារ និងវាយតម្លៃការងារផែនការរបស់មហាវិទ្យាល័យសម្ព័ន្ធសុខាភិបាល
  • ចូលរួមសម្របសម្រួលកាលវិភាគ និងកិច្ចប្រជុំ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗរបស់មហាវិទ្យាល័យ
  • តាមដាន​ការអនុវត្ត សេចក្តីសម្រេច និងការងារ ដែលបានចាត់តាំងដោយថ្នាក់ដឹកនាំ
  • សម្របសម្រួលការទំនាក់ទំនង រវាងមហាវិទ្យាល័យសម្ព័ន្ធសុខាភិបាលនិងអង្គភាពពាក់ព័ន្ធ
  • មានសមត្ថភាព និងជំនាញប្រើប្រាស់ប្រព័ន្ធឌីជីថលដូចជាអ៊ីមែល (Email) និងតេឡេក្រាម (Telegram) សម្រាប់ការទំនាក់ទំនងការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព និងរហ័សទាន់ពេលជាមួយដៃគូរជាតិ និងអង្កការអន្តរជាតិ
  • សម្របសម្រួលរៀបចំសិក្ខាសាលា សន្និសីទ និងទស្សកិច្ច
  • សម្របសម្រួលការរៀបចំពិធីការ និងទទួលភ្ញៀវជាតិ និងអន្តរជាតិ
  • គោរពតាមការចាត់តាំង របស់ថ្នាក់ដឹកនាំមហាវិទ្យាល័យ សម្ព័ន្ធសុខាភិបាលនិង ស.វ.ស។
តំរូវការការងារ

Languages:

  • English - Fluent
  • French is preferred

Qualifications:

  • Bachelor's Degree in គ្រប់គ្រង រដ្ឋបាល ទំនាក់ទំនងអន្តរជាតិ ឬជំនាញពាក់ព័ន្ធ

Work History:

  • មានបទពិសោធន៍លើផ្នែករដ្ឋបាល ឬ កិច្ចការទំនាក់ទំនង និងបដិសណ្ឋារកិច្ច for 2 years as a minimum

Skills & Knowledge:General & Technical Skills

  • មានចំណេះដឹងភាសាអង់គ្លេសច្បាស់លាស់​(សរសេរ អាន ស្តាប់ និងនិយាយបានល្អ)
  • មានចំណេះដឹងភាសាបារាំង ជាគុណសម្បត្តិបន្ថែម
  • មានសមត្ថភាព និងជំនាញប្រើប្រាស់កុំព្យូទ័រទៅលើកម្មវិធី Microsoft word, Excel, and Power Point និងកម្មវិធីទំនាក់ទំនងអេឡិចត្រូនិកដូចជា Internet, Email, Telegram និងផ្សេងៗទៀត

Soft Skills

  • មានជំនាញទំនាក់ទំនង ការសម្របសម្រួលដៃគូជាតិ និងអន្តរជាតិបានល្អ
  • មានអាក្បកិរិយាទំនួលខុសត្រូវខ្ពស់ ហ្មត់ចត់ រួសរាយរាក់ទាក់ និងមានជំនាញទំនាក់ទំនងល្អ (Good Communication)
  • មានភាពជាអ្នកដឹកនាំ (Leadership skills) មានការទទួលខុសត្រូវចំពោះភារកិច្ច និងមានស្មារតីក្នុងការធ្វើការងារជាក្រុម ពោរពេញទៅដោយគំនិតផ្ដួចផ្ដើម និងជំនាញក្នុងការដោះស្រាយបញ្ហា
  • មានភាពស្មោះត្រង់ គោរពក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង របស់ ស.វ.ស
  • មានភាពបត់បែនខ្ពស់ ( Flexible) និងរៀនសូត្រអ្វីដែលថ្មី មានភាពឈ្លាសវែ និងនវានុវត្តដើម្បីអភិវឌ្ឍន៍ សមត្ថភាពអង្គភាព
  • មានចំណេះដឹងក្នុងការប្រើ AI សម្រាប់ការងាររដ្ឋបាល និងទំនាក់ទំនងផ្សេងទៀត
  • បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
ព័ត៌មានសំរាប់ការដាក់ពាក្យ

សំណុំ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ការ​ដាក់ពាក្យ​៖

  • ពាក្យសុំ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ស.វ.ស ចំនួន​ ០១ច្បាប់​
  • សញ្ញាបត្រ​ ឬ ឯកសារ​ដែល​មានត​ម្លៃ​ស្មើ​ឆ្លើយតប​ក្នុង​គុណវុឌ្ឍិ​ខាងលើ​នេះ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • វិញ្ញាបនបត្រ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឬ ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ (បើ​សិន​មាន​) (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ០១ច្បាប់​។

អំពី​ការ​ដាក់ពាក្យ​ និង​ទំនាក់ទំនង​ព័ត៌មាន​ផ្សេង​ៗ៖

  • បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដាក់ពាក្យ​តាមរយៈ​ អ៊ី​មែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

បញ្ជាក់​៖

  • សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ រក្សាសិទ្ធិ​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​ជ្រើសរើស​បេក្ខជន​ (Short List) និង​ កំណត់​ថ្ងៃខែ​សម្ភាសន៍​ លើកពេល​កែប្រែ​ និង​ លុបចោល​ការ​ជ្រើសរើស​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​។

ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : University of Health Sciences
ឈ្មោះសំរាប់ទំនាក់ទំនង : University of Health Science
អុីម៉េល : career@uhs.edu.kh
អាស័យដ្ឋាន : #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
គេហទំព័រ : http://www.uhs.edu.kh
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
2 នាក់
$500 - $800
ថ្ងៃទី 08​ ខែ​ កញ្ញា ឆ្នាំ2026
ភ្នំពេញ
2 នាក់
$500 - $800
ថ្ងៃទី 08​ ខែ​ កញ្ញា ឆ្នាំ2026
ភ្នំពេញ
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading