បុគ្គលិករដ្ឋបាល សំរាប់ University of Health Sciences
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 20 ខែ តុលា ឆ្នាំ2026 |
| ប្រាក់ខែ : |
$270 - $500
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាសាកលវិទ្យាល័យបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលមានវ័យចំណាស់ជាងគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ០១រូប តួនាទីជាបុគ្គលិករដ្ឋបាល ទទួលបន្ទុកគ្រប់គ្រងវត្តមាន ឱ្យចូលបម្រើការងារនៅអង្គភាពកិច្ចការទូទៅ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានភារកិច្ច និង គុណវុឌ្ឍិដូចខាងក្រោម៖
- គ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធកត់ត្រាវត្តមានរបស់មន្រ្តីរាជការ-បុគ្គលិក
- តាមដានការចូលធ្វើការ និងចេញពីការងារប្រចាំថ្ងៃ
- ពិនិត្យទិន្នន័យវត្តមាន-អវត្តមាន យឺត និងចេញមុនម៉ោង
- តាមដានការឈប់សម្រាក របស់មន្រ្តីរាជការ-បុគ្គលិក ដូចជាឈប់ប្រចាំឆ្នាំ ឈឺ និងឈប់ តាមការអនុញ្ញាត
- ផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធវត្តមាន ជាមួយបញ្ជីរបស់មន្រ្តីរាជការ-បុគ្គលិក និងលិខិតស្នើសុំឈប់សម្រាក
- កត់ត្រា និងដោះស្រាយករណីខកខានកត់វត្តមាន ឬមានកំហុសក្នុងប្រព័ន្ធ
- សហការជាមួយការិយាល័យព័ត៌មានវិទ្យា (IT) ឬ អ្នកទទួលបន្ទុកប្រព័ន្ធ នៅពេលប្រព័ន្ធមានបញ្ហា
- រៀបចំរបាយការណ៍វត្តមានប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ
- ផ្តល់ទិន្នន័យវត្តមានជូនថ្នាក់ដឹកនាំ ឬផ្នែកធនធានមនុស្សសម្រាប់ការគ្រប់គ្រងរបស់ មន្រ្តីរាជការ-បុគ្គលិក
- តាមដាន និងជូនដំណឹងដល់បុគ្គលិក ដែលមានការយឺត ឬអវត្តមានជាញឹកញាប់តាមបទបញ្ជាររបស់អង្គភាព
- រក្សាការសម្ងាត់ និងសុវត្ថិភាព នៃទិន្នន័យវត្តមានរបស់មន្រ្តីរាជការ-បុគ្គលិក
- រៀបចំ និងរក្សាទុកឯកសារពាក់ព័ន្ធនឹងវត្តមានក្នុងប្រព័ន្ធមន្ត្រីរាជការ-បុគ្គលិក
- ពិនិត្យ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធវត្តមាន ដើម្បីកាត់បន្ថយកំហុស និងបង្កើនប្រសិទ្ធភាព
- ស្នើសុំវិធានការកែលម្អការគ្រប់គ្រងវត្តមាន និងវិន័យការងារ
- រាយការណ៍ជូនថ្នាក់ដឹកនាំ អំពីបញ្ហាប្រឈម និងលទ្ធផលនៃការគ្រប់គ្រងវត្តមាន
- គោរពតាមការចាត់តាំង របស់ថ្នាក់ដឹកនាំអង្គភាពកិច្ចការទូទៅ និង ស.វ.ស។
- English - Medium
- Bachelor's Degree in ជំនាញគ្រប់គ្រង ឬរដ្ឋបាលសាធារណៈ ឬជំនាញពាក់ព័ន្ធ។
- មានចំណេះដឹង និងជំនាញប្រើប្រាស់ កម្មវិធី Microsoft office, Internet Email and AI.
- មានការបណ្តុះបណ្តាលការងាររដ្ឋបាល ត្រូវផ្តល់អាទិភាព
- មានគំនិតផ្តួចផ្តើម និងភាពជាអ្នកដឹកនាំ
- មានភាពអត់ធ្មត់ និងជំនាញក្នុងការតាមដានការងារជាបន្តបន្ទាប់
- មានសកម្មភាពទំនាក់ទំនង និងសម្របសម្រួលល្អ
- យកចិត្តទុកដាក់លើព័ត៍មានលម្អិត និងភាពត្រឹមត្រូវ នៃទិន្នន័យ
- មានសុខភាពល្អកាយសម្បទាមាំមួន មានភាពរួសរាយ រាក់ទាក់ ស្លួតបូត សុភាពរាបសារ និងគោរពវិន័យល្អ
- មានការទទួលខុសត្រូវក្នុងការងារ និងមានស្មារតីធ្វើការជាក្រុម និងមានគំនិតអភិវឌ្ឍន៍
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល។
សំណុំឯកសារពាក់ព័ន្ធត្រូវភ្ជាប់មកជាមួយការដាក់ពាក្យ៖
- ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅស.វ.ស ចំនួន ០១ច្បាប់
- សញ្ញាបត្រ ឬ ឯកសារដែលមានតម្លៃស្មើឆ្លើយតបក្នុងគុណវុឌ្ឍិខាងលើនេះ (ថតចម្លង) ចំនួន ០១ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ចំនួន ០១ច្បាប់
- វិញ្ញាបនបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ ឯកសារពាក់ព័ន្ធផ្សេងៗ (បើសិនមាន) (ថតចម្លង) ចំនួន ០១ច្បាប់
- សេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិក របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ០១ច្បាប់។
អំពីការដាក់ពាក្យ និងទំនាក់ទំនងព័ត៌មានផ្សេងៗ៖
- បេក្ខជនត្រូវរៀបចំឯកសារដាក់ពាក្យតាមរយៈ Email ដែលមាននៅក្នុងព័ត៌មានទំនាក់ទំនង។
- ទំនាក់ទំនងព័ត៌មានតាមរយៈលេខទូរស័ព្ទ (រៀងរាល់ម៉ោងរដ្ឋបាល)
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | University of Health Sciences |
| ឈ្មោះសំរាប់ទំនាក់ទំនង : | University of Health Science |
| អុីម៉េល : | career@uhs.edu.kh |
| អាស័យដ្ឋាន : | #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia |
| គេហទំព័រ : |
http://www.uhs.edu.kh |
