គណនេយ្យទូទាត់ សំរាប់ University of Health Sciences
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | គណនេយ្យ - ពន្ធដារ / សវនកម្ម |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 2នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 16 ខែ តុលា ឆ្នាំ2026 |
| ប្រាក់ខែ : |
$300 - $500
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាសាកលវិទ្យាល័យបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលមានវ័យចំណាស់ជាងគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ០៥រូប ឱ្យចូលបម្រើការងារនៅការិយាល័យហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានភារកិច្ច និង គុណវុឌ្ឍិដូចខាងក្រោម៖
- រៀបចំទូទាត់ចំណាយសោហ៊ុយប្រឡងផ្សេងៗតាមមហាវិទ្យាល័យ
- រៀបចំទូទាត់ចំណាយអគ្គីសនី-ទឹកស្អាត ប្រៃសណីយ៍ ប្រចាំខែ
- រៀបចំវិក័យបត្រអាល់កុល
- រៀបចំប្រាក់ឧបត្ថម្ភជូននិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ
- ចុះកិច្ចបញ្ជិការគណនេយ្យប្រចាំថ្ងៃតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
- ទទួលបន្ទុកពិនិត្យសម្រង់ និងផ្ទៀងផ្ទាត់កញ្ចប់ថវិការបស់ និស្សិត ចុះកម្មសិក្សាតាមមន្ទីរពេទ្យ និងមជ្ឈមណ្ឌលផ្សេងៗ
- រៀបចំតារាង និងលិខិតសម្រាប់ទូទាត់ប្រាក់ឧបត្ថម្ភជូនលោក-លោកស្រីសាស្ត្រាចារ្យ តាមមន្ទីរពេទ្យ
- រៀបចំវិក្កយបត្រលក់ថ្នាលបណ្ដុះមេរោគទៅតាមមន្ទីរពេទ្យ និងមជ្ឈមណ្ឌលផ្សេងៗ
- រៀបចំរបាយការណ៍ចំណូល របស់មជ្ឈមណ្ឌលថ្នាលបណ្ដុះមេរោគ
- រៀបចំតារាងចំណាយដំណើរការរដ្ឋបាល ទៅតាមមហាវិទ្យាល័យ
- គោរពតាមការចាត់តាំងរបស់ប្រធានការិយាល័យ និង ស.វ.ស។
- English - Good
- Bachelor's Degree in ជំនាញ/ឯកទេស៖ គណនេយ្យ, ហិរញ្ញវត្ថុ, ឬ សញ្ញាបត្រមានតម្លៃស្មើ/ប្រហាក់ប្រហែល
- មានបទពិសោធន៍ការងារ ចាប់ពី for 3 months
- មានចំណេះដឹងផ្នែកកុំព្យូទ័រ Microsoft office, Advance Excel, QuickBooks
- មានចំណេះដឹងភាសាអង់គ្លេស
- មានការប្រាស្រ័យទាក់ទងល្អ រួសរាយ រាក់ទាក់
- ស្លូតបូត សុភាពរាបសារ ស្មោះត្រង់ និងគោរពវិន័យ
- មានការទទួលខុសត្រូវក្នុងការងារ និងមានស្មារតីធ្វើការងារជាក្រុម។
សំណុំឯកសារពាក់ព័ន្ធត្រូវភ្ជាប់មកជាមួយការដាក់ពាក្យ៖
- ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅស.វ.ស ចំនួន ០១ច្បាប់
- សញ្ញាបត្រ ឬ ឯកសារដែលមានតម្លៃស្មើឆ្លើយតបក្នុងគុណវុឌ្ឍិខាងលើនេះ (ថតចម្លង) ចំនួន ០១ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ចំនួន ០១ច្បាប់
- វិញ្ញាបនបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ ឯកសារពាក់ព័ន្ធផ្សេងៗ (បើសិនមាន) (ថតចម្លង) ចំនួន ០១ច្បាប់
- សេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិក របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ០១ច្បាប់។
អំពីការដាក់ពាក្យ និងទំនាក់ទំនងព័ត៌មានផ្សេងៗ៖
- បេក្ខជនត្រូវរៀបចំឯកសារដាក់ពាក្យតាមរយៈ Email ដែលមាននៅក្នុងព័ត៌មានទំនាក់ទំនង។
- ទំនាក់ទំនងព័ត៌មានតាមរយៈលេខទូរស័ព្ទ (រៀងរាល់ម៉ោងរដ្ឋបាល)
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | University of Health Sciences |
| ឈ្មោះសំរាប់ទំនាក់ទំនង : | University of Health Science |
| អុីម៉េល : | career@uhs.edu.kh |
| អាស័យដ្ឋាន : | #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia |
| គេហទំព័រ : |
http://www.uhs.edu.kh |
