ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

សន្តិសុខ សំរាប់ Vivath Golden Finance Plc.

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : សន្តិសុខ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 11​ ខែ​ មករា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

វិវឌ្ឍន៍​ ហ្គោល​ឌិន​ ហ្វា​យនែ​ន ម . ក គឺជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​ នៃ​កម្ពុជា​ ដើម្បី​ប្រតិបត្តិការ​ លើសេវាក​ម្មហិរញ្ញវត្ថុ​តាមរយៈ​ការ​ផ្តល់កម្ចី​ខ្នាត​តូច​-មធ្យម​ដល់​ប្រជាជន​នៅ​តាម​សហគមន៍​ ជនបទ​ និង​ ទីក្រុង​ ក្នុង​គោលបំណង​លើកស្ទួយ​ជីវភាព​ និង​ពង្រីក​មុខរបរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការ​ និង​ការ​រីក​ចម្រើន​ របស់​ វិវឌ្ឍន៍​ គ្រឹះស្ថាន​ត្រូវការ​ជ្រើសរើស​បុគ្គលិក​បន្ទាន់​ក្នុង​មុខតំណែង​ដូច​ខាងក្រោម​៖

  • សន្តិសុខ (1 Position)
តួនាទីនិងការទទួលខុសត្រូវ
  • ត្រូវយាមការិយាល័យ និងមើលថែរក្សាសុវត្ថិភាពការិយាល័យទាំងថ្ងៃ ទាំងយប់។
  • ពេលចប់ម៉ោងការងារតម្រូវឱ្យស្នាក់នៅក្នុងការិយាល័យដោយពុំតម្រូវឱ្យស្នាក់នៅខាងក្រៅការិយាល័យនោះទេ។
  • មើលថែទាំទ្រព្យសម្បត្តិរបស់គ្រឹះស្ថានកុំឱ្យមានការបាត់បង់។
  • រៀបចំម៉ូតូ រថយន្តរបស់គ្រឹះស្ថាន និងម៉ូតូផ្ទាល់ខ្លួនរបស់បុគ្គលិកឱ្យត្រូវតាមចំណត មានសុវត្ថិភាព និងមានសណ្តាប់ធ្នាប់។
  • ជួយសម្រួលចរាចររាល់ពេលរថយន្តរបស់គណៈគ្រប់គ្រងចេញ-ចូលការិយាល័យ និងរាល់ពេលបុគ្គលិកបើកបរឆ្លងផ្លូវ។
  • ពុំមានថ្ងៃឈប់សម្រាកសៅរ៍-អាទិត្យ ឬថ្ងៃបុណ្យជាតិនោះទេ ប៉ុន្តែអាចសុំច្បាប់ឈប់សម្រាកក្នុងករណីមានកិច្ចការចាំបាច់បន្ទាន់។
  • រាប់ចំនួនម៉ូតូ និងរថយន្តរបស់គ្រឹះស្ថានដើម្បីរាយការណ៍ទៅប្រធានផ្នែករដ្ឋបាល និងភស្តុភាររៀងរាល់ល្ងាច។
  • កត់ត្រាសៀវភៅភ្ញៀវចេញ-ចូលប្រចាំថ្ងៃ និងថែរក្សាម៉ូតូ-រថយន្តរបស់ភ្ញៀវឱ្យបានល្អ។
  • ធ្វើកិច្ចការងារផ្សេងៗមួយចំនួនទៀតតាមការចាត់តាំងរបស់ប្រធាន/មន្ត្រីផ្នែករដ្ឋបាល និងភស្តុភារ។
តំរូវការការងារ
  • ភេទ : ប្រុស
  • អាទិភាពចំពោះអ្នកដែលមានបទពិសោធន៍ការងារក្នុងវិស័យសន្តិសុខ។
  • មានអាយុចាប់ពី ៣០ឆ្នាំ ទៅ៥០ឆ្នាំ។
  • មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម រួសរាយរាក់ទាក់ អំណត់ អត់ធ្មត់ក្នុងការងារ។
  • អាចសរសេរ និងអានអក្សរខ្មែរបាន។
  • ចេះបើកបររថយន្ត និងបើមានប័ណ្ណបើកបរកាន់តែប្រសើរ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ មាន​ចំណាប់អារម្មណ៍​ សូម​ធ្វើការ​ផ្ញើ​ប្រវត្តិរូប​( CV ) និង​លិខិត​អម​ (Cover Letter) មកកាន់​ស្នាក់ការ​កណ្តាល​ ឬសាខា​របស់​គ្រឹះស្ថាន​វិវឌ្ឍន៍​ ហ្គោល​ឌិន​ ហ្វា​យនែ​ន ម.ក ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ឬសាកសួរ​ព័ត៌មាន​លម្អិត​បន្ថែម​ តាម​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

 


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Vivath Golden Finance Plc.
អុីម៉េល : chhuntivea.vivat@gmail.com
kimsamann99@gmail.com
លេខទូរស័ព្ទ : 087 667 751
096 243 92 46
066 512 328
069 667 735
071 344 9000
អាស័យដ្ឋាន : Building 659, St. 371, Mol, Sangkat Dangkao, Khan Dangkao, Phnom Penh, Cambodia

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

១នាក់
តាមការចរចារ
ថ្ងៃទី 11​ ខែ​ មករា ឆ្នាំ2025
ភ្នំពេញ, បាត់ដំបង, កំពត, ក្រចេះ
១នាក់
តាមការចរចារ
ថ្ងៃទី 11​ ខែ​ មករា ឆ្នាំ2025
ភ្នំពេញ, បាត់ដំបង, ព្រៃវែង
១នាក់
តាមការចរចារ
ថ្ងៃទី 11​ ខែ​ មករា ឆ្នាំ2025
បាត់ដំបង, កំពត
១នាក់
តាមការចរចារ
ថ្ងៃទី 11​ ខែ​ មករា ឆ្នាំ2025
កំពត
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading