មន្ត្រីផ្នែកលក់ និងបច្ចេកទេស សំរាប់ VTGrow Co., Ltd.
| ចំនួន : | 5នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 28 ខែ សីហា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
ក្រុមហ៊ុន វីធីហ្គ្រោ ខូ អិលធីឌី ជាក្រុមហ៊ុនវិនិយោគនិងនាំចូលនូវជី ថ្នាំកសិកម្មនៅកម្ពុជា រួមមានជីបំប៉ន ថ្នាំស្មៅ ថ្នាំការពារ និងព្យាបាលជំងឺលើដំណាំ និងកំចាត់សត្វល្អិតគ្រប់ប្រភេទ។ ក្រុមហ៊ុនបង្កើតឡើងក្នុងបេសកម្ម មួយធ្វើការរួមគ្នាជាមួយកសិករ និងដៃគូពាក់ព័ន្ធទាំងអស់ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ដោយយោង លើតំរូវការចាំបាច់ក្នុងការពង្រីកតំបន់ប្រតិបត្តិការ និងការចែកចាយនូវថ្នាំកសិកម្មច្រើនមុខទៀត។ ក្រុមហ៊ុនត្រូវ ការជ្រើសរើសបុគ្គលិកបន្ថែមដូចខាងក្រោម៖
- ផ្សព្វផ្សាយបច្ចេកទេស និងផលិតផលដល់កសិករ ចរចារដេប៉ូលក់ផលិតផល និងប្រមូលប្រាក់។
- ធ្វើផែនការណ៍សកម្មភាពប្រចាំសប្តាហ៍ ប្រចាំខែ និងរបាយការណ៏ប្រចំាខែជូនប្រធានតំបន់។
- រក្សារទំនាក់ទំនងល្អជាមួយអតិថិជនដែលមានស្រាប់ និងស្វែងរកអតិថិជនដែលមានសក្តានុពលបន្ថែម។
- ប្រមូលពត៌មាន អំពីទីផ្សារ ផលិតផល និងត្រូវរាយការណ៍ជូនប្រធានតំបន់ឲ្យបានទាន់ពេលវេលា។
- Bachelor's Degree in វិទ្យាសាស្រ្តកសិកម្ម (Agronomy) ឬសញ្ញាប័ត្រដែលពាន់ព័ន្ធ
- មានបទពិសោធន៍ការងារផ្នែកលក់ ជី និង ថ្នាំកសិកម្ម
- មានបទពិសោធន៍លើដំណាំហូបផ្លែ (ទុរេន ស្វាយ និង ស្វាយចន្ទី) កាន់តែប្រសើរ
- ស្គាល់ទីផ្សារ និងដេប៉ូចែកចាយមានអាទិភាព
- មានភាពប៉ិនប្រសប់ក្នុងការទំនាក់ទំនង ប្រឹក្សាយោបល់ និងដោះស្រាយបញ្ហា
- មានភាពស្មោះត្រង់ រួសរាយរាក់ទាក់ និង មានទំនាក់ទំនងល្អក្នុងសង្គម
- មានការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តចំពោះការងារ ក្នុងការធ្វើការនៅតាមខេត្ត ជាមួយកសិករ និងដេប៉ូចែកចាយជី និង ថ្នាំកសិកម្ម។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតអម (Cover Letter) មកកាន់អាសយដ្ឋាន ឬអ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | VTGrow Co., Ltd. |
| ឈ្មោះសំរាប់ទំនាក់ទំនង : | VTGrow Co.,Ltd. |
| អុីម៉េល : | recruitment@vtgrow.com.kh |
| អាស័យដ្ឋាន : | #122A &124A, St. 07, Sambuor, Sangkat Dangkao, Khan Dangkao, Phnom Penh, Cambodia |
| គេហទំព័រ : |
http://www.vtgrow.com.kh |
