ប្រធានរដ្ឋបាល ផ្នែកឯកសារ និងពិធីការ សំរាប់ Westline Education Group Co., Ltd.
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | រដ្ឋបាល, ការទំនាក់ទំនង, ការអប់រំ និង វគ្គសិក្សា |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 16 ខែ មេសា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 5ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
WESTLINE EDUCATION GROUP CO., LTD. (WEG) is committed to being the leading education provider in Southeast Asia. Today, WEG runs The Westline Schools and The Northline School, which provide K-12 education using the Royal Government of Cambodia’s curriculum and English education. The group also manages the Educational Development Institute (EDI) offering education and business training, consultancy, and research aiming to improve the capacity of educators, managers, and young entrepreneurs in Cambodia. In 2016, WEG runs Forest Hill International School and LEADERLAND ENGLISH ACADEMY. In 2022, WEG also runs Community 21 School which provides a General English Program and Khmer Academic Program as well as a master franchise on 7 Habits of Highly Effective People.
WESTLINE EDUCATION GROUP CO., LTD is looking for qualified, committed, and experienced candidates to fill the following positions:
- តួនាទីនិងភារកិច្ចរួម
- គោរព និងអនុវត្តតាមបេសកកម្ម ចក្ខុវិស័យ គោលការណ៍ និតីវិធី និងវប្បធម៌រួមរបស់ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប។
- ទទួលខុសត្រូវលើប្រសិទ្ធភាពគ្រប់គ្រងកិច្ចការរដ្ឋបាលទាំងការិយាល័យកណ្តាល និងសាខា។
- ដឹកនាំ និងគ្រប់គ្រងលើការងារ ឯកសារ និតិតវិធី គោលការណ៍ ពិធីការ កិច្ចប្រជុំ និងការរៀបចំកម្មវិធីទាំងអស់របស់ ការិយាល័យកណ្តាល និងសាខា។
- ជំនួយការ កិច្ចការការិយាល័យ ពិនិត្យ សំណើរ និងលិខិតផ្សេងៗ ជូនលោកប្រធាននាយកប្រតិបត្តិការ។
- កិច្ចការផ្នែករដ្ឋបាល ឯកសារ និងពិធីការ
- កិច្ចការរដ្ឋបាលទូទៅ
- អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវនីតិវិធីរដ្ឋបាល និងធានារាល់ការអនុវត្តការងារឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
- សម្របសម្រួល និងគ្រប់គ្រងលំហូរឯកសារចូល ចរន្តឯកសារ និងការរក្សាទុកឯកសារ។
- តាក់តែងលិខិតរដ្ឋបាលផ្សេងៗដូចជា៖ សេចក្តីជូនដំណឹង គោលការណ៍ សំណើសុំថវិកា សេចក្តីសម្រេច សេចក្តីណែនាំផ្សេងៗជាដើម។
- គ្រប់គ្រងរបាយការណ៍ កិច្ចសន្យាជួលអគារ ឯកសារផ្លូវច្បាប់ និងកិច្ចសន្យាផ្សេងៗ។
- ធានាលើស្តង់ដារ និងគុណភាពនៃការប្រើប្រាស់លិខិតរដ្ឋបាលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពទាំងការិយាល័យកណ្តាល និងតាមសាខាចំណុះ។
- សម្របសម្រួលលើការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធស្នើសុំថវិកា (Proposal Request System)។
- រៀបចំសម្ភារ និងសម្របសម្រួលទិញសម្ភារប្រើប្រាស់ចាំបាច់ជូនថ្នាក់ដឹកនាំនៅការិយាល័យកណ្តាល និងសម្រាប់បុគ្គលិកតាមតួនាទី។
- ចូលរួមរៀបចំ និងសម្របសម្រួលផែនការថវិការប្រចាំឆ្នាំ របស់នាយកដ្ឋានរដ្ឋបាល និងប្រតិបត្តិការ និងសាខា។
- រៀបចំ កិច្ចប្រជុំនានារបស់នាយកដ្ឋានរដ្ឋបាល និងប្រតិបត្តិការ នាយកដ្ឋានពាក់ព័ន្ធ និងកិច្ចប្រជុំរួមធំៗ នៅការិយាល័យកណ្តាល តាមនិតិវិធី គោលការណ៍ និងបែបបទពិធីការឱ្យបានត្រឹមត្រូវ។
- សហការគាំទ្រនាយកដ្ឋានពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីផ្សេងៗដូចជា ប្រជុំប្រចាំឆ្នាំ ទទួលសញ្ញាប័ត្រ សិក្ខាសាលា ចុះអនុសារណៈ និងកម្មវិធីធំៗផ្សេងរបស់បុត្រសម្ព័នក្រុមហ៊ុន
- កិច្ចការគាំទ្រសាខា
- តម្រង់ទិសជូនថ្នាក់ដឹកនាំ និងគណៈនាយកថ្មីៗផ្នែកឯកសារ ពិធីការ និងកិច្ចការរដ្ឋបាលទូទៅពាក់ព័ន្ធនិងលិខិតស្នាម។
- តម្រង់ទិស និងបណ្តុះបណ្តាលបុគ្គលិកផ្នែករដ្ឋបាលទាំងសាខា និងការិយាល័យកណ្តាល ផ្នែកឯកសារ ការរៀបចំការិយាល័យ ការរៀបចំកម្មវិធី និងកិច្ចការរដ្ឋបាលទូទៅ។
- ចុះត្រួតពិនិត្យការអនុវត្តស្តង់ដារគុណភាពនៃការរៀបចំលិខិតរដ្ឋបាល ការរៀបចំការិយាល័យ តាមសាខា។
- សម្របសម្រួល និងរៀបចំឯកសារស្នើសុំអាជ្ញាប័ណ្ណសាលារៀនរួមទាំងសាខាបើកថ្មី និងបន្តសុពលភាព (អាជ្ញាប័ណ្ណក្រសួងអប់រំ យុវជន និងកីឡា និងអប់រំក្រៅប្រព័ន្ធ)។
- កិច្ចការផ្សងៗ
- រៀបចំកំណត់ហេតុអង្គប្រជុំ សម្រាប់ការប្រជុំនាយកដ្ឋាន ការប្រជុំពាក់ពន្ធ័ផ្សេងៗ និងសម្របសម្រួលរៀបចំការសម្រាប់ការប្រជុំដែលបានស្នើសុំពីនាយកដ្ឋានផ្សេងៗ។
- សម្របសម្រួល និងគាំទ្រនាយកដ្ឋានផ្សេងៗពេលមានចំណាត់តាំង។
- ដឹកនាំ និងសម្របសម្រួលកិច្ចការពិធីការកម្មវិធីទូទៅ។
- សម្របសម្រួលទំនាក់ទំនង និងស្វាគមន៍ភ្ញៀវ / អតិថិជនដែលអញ្ជើញមកការិយាល័យ កណ្តាល ដោយរួសរាយរាក់ទាក់ និងប្រកបដោយសុជីវធម៌ខ្ពស់បំផុត។
- ចូលរួមផ្តល់មតិយោបល់ ដើម្បីស្ថាបនាក្រុមហ៊ុន។
- រៀបចំរបាយការណ៍ និងផែនការសកម្មភាពប្រចាំខែ/ប្រចាំឆ្នាំសម្រាប់នាយកដ្ឋាន។
- ធ្វើកិច្ចការងារផ្សេងៗទៀតតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង ក្នុងក្របខណ្ឌការងាររបស់ក្រុមហ៊ុន វេសឡាញ អេខ្យូខេសិន គ្រុប ខូអិលធីឌី
- កិច្ចការផ្នែកជំនួយការផ្ទាល់លោកប្រធាននាយកប្រតិបត្តិការ
- ត្រួតពិនិត្យសំណើសុំអត្ថប្រយោជន៍ផ្សេងៗពីខាងក្រៅ (មុនដាក់ជូនប្រធាននាយកប្រតិបត្តិការ)។
- គ្រប់គ្រង និងកត់ត្រាកាលវិភាគប្រចំាថ្ងៃរបស់លោកប្រធាននាយកប្រតិបត្តិការ។
- សម្របសម្រួលកិច្ចប្រជុំរបស់លោកប្រធាននាយកប្រតិបត្តិការ ជាមួយគណៈគណៈគ្រប់គ្រងនៃការិយាល័យកណ្តាល ឬនាយកសាខា។
- ចូលរួមជាជំនួយការផ្ទាល់លោកប្រធាននាយកប្រតិបត្តិការ ចំពោះការរៀបចំឯកសារ ការធ្វើដំណើរ និងកត់ត្រាសម្រាប់កិច្ចប្រជុំ ជាមួយក្រសួង ស្ថាប័នដៃគូ និងកិច្ចប្រជុំផ្លូវការខាងក្រៅផ្សេងៗ។
- សិទ្ធិក្នុងការសម្រេចចិត្ត
- អនុញ្ញាតច្បាប់ជូនបុគ្គលិកក្រោមបង្គាប់ ទៅតាមបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន
- កំណត់របៀបប្រជុំ ដែលមានសមាសភាពចូលរួមត្រឹមប្រធានផ្នែក
- សម្រេចការបញ្ជាទិញសម្ភារប្រើប្រាស់ការិយាល័យរបស់លោកប្រធាននាយកប្រតិបត្តិការត្រឹម ២០០ដុល្លាចុះ
- Khmer - Good
- English - Good
- Bachelor's Degree in រដ្ឋបាល រដ្ឋបាលសាធារណៈ ពិធីការ ទំនាក់ទំនងសាធារណៈ ឬគ្រប់គ្រងទូទៅ។
- មានបទពិសោធន៍ក្នុងការគ្រប់គ្រង ពិធីការ ឬឯកសាររដ្ឋបាលយ៉ាងតិច for 5 years
- មានចំណេះដឹងលើការគ្រប់គ្រងកិច្ចការរដ្ឋបាលបដិសណ្ឋារកិច្ច ឬគ្រប់គ្រងអាជីវកម្ម
- មានសមត្ថភាពក្នុងការនិយាយ និងសរសេរជាភាសាខ្មែរបានល្អប្រសើរ។
- មានចំណេះដឹងភាសាអង់គ្លេសទាំងការនិយាយ និងការសរសេរបានល្អ។
- មានចំណេះ ជំនាញ និងបទពិសោធន៍ក្នុងការពិនិត្យ គ្រប់គ្រង និងថែរក្សាឯកសារបានល្អប្រសើរ។
- មានចំណេះដឹងពីលំហូរឯកសារលើកិច្ចការរដ្ឋបាលបានល្អប្រសើរ។
- មានជំនាញក្នុងការគ្រប់គ្រងបុគ្គលិក និងការសម្របសម្រួល។
- មានជំនាញទំនាក់ទំនង រៀបចំ សរសេររបាយការណ៍ និងធ្វើកំណត់ហេតុអង្គប្រជុំ។
- មានជំនាញពិធីការ និងបដិសណ្ឋារកិច្ច។
- មានចំណេះដឹងកុំព្យូទ័រ Microsoft Office, Microsoft Outlook, Internet and Email។
- មានជំនាញក្នុងការដោះសា្រយបញ្ហា និងជំនាញក្នុងការចរចារ។
- មានអក្បកិរិយាល្អ សុភាពរាបសារ រួសរាយរាក់ទាក់ មានទំនាក់ទំនងល្អ និងអាចធ្វើការជាក្រុមបានល្អ ។
- មានភាពស្មោះត្រង់ ខិតខំប្រឹងប្រែង ព្យាយាម អត់ធ្មត់ខ្ពស់ចំពោះការងារ និងមានស្មារតីទទួលខុសត្រូវខ្ពស់។
- មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ គោលការណ៍របស់ស្ថាប័ន។
Qualified and Interested applicants are invited to submit your updated CV and cover letter including Expectation Salary and plus “Apply for” for stating the position applied for to WESTLINE EDUCATION GROUP Co. Ltd. via address or via e-mail address provided in the contact details or contact through phone number provided for more detailed information. All submitted documents will be treated confidentially and only shortlisted candidates will be contacted for interviews. The copied resume / CVs will not be returned.
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | Westline Education Group Co., Ltd. |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Westline Education Group |
| អុីម៉េល : | recruit@wegcambodia.com |
| អាស័យដ្ឋាន : | #200, St.150, Sangkat Tuek L'ak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia |
| គេហទំព័រ : |
http://wegcambodia.com |
