អ្នកបើកបរ សំរាប់ Wildlife Conservation Society (WCS)

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 31​ ខែ​ ធ្នូ ឆ្នាំ2019)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : បើកបរនិងដឹកជញ្ជូន
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 31​ ខែ​ ធ្នូ ឆ្នាំ2019
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បាក់ឌុប
ពិព៌ណនាអំពីការងារ

Position : Driver
Project : DTRA Project
Location : Phnom Penh
Report to : IT and Admin Officer

តួនាទីនិងការទទួលខុសត្រូវ
  • បើកបរជូនបុគ្គលិកអង្គការ បុគ្គលិករដ្ឋាភិបាល​ អ្នកប្រឹក្សាយោបល់ និងភ្ញៀវ ទៅកាន់គោលដៅ ទូទាំងប្រទេសកម្ពុជា គ្រប់ស្ថានភាពផ្លូវ ដោយគួរសម រាក់ទាក់ ជួយលើក និងជញ្ជូន សម្ភារៈដាក់ក្នុង និងចេញពីរថយន្ត។
  • បើកបរ​ដោយការយកចិត្តទុកដាក់ខ្ពស់ រួមមានទាំងការផ្លាស់ប្តូរល្បឿននៅពេលបើកបរតាមស្ថានភាពផ្លូវ ដើម្បីធានាសុវត្ថិភាពដល់យានយន្ត អ្នកដំណើរ អ្នកផ្សេងទៀតដែលធ្វើដំណើរតាមដងផ្លូវ ​ ​ និងធានាថាអ្នកដំណើរទាំងអស់ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព
  • ធានាថា សម្ភារៈសង្គ្រោះបឋម ត្រូវបានរៀបចំ និងរក្សាទុកក្នុងយានយន្ត មុនពេលចេញដំណើរទៅខេត្ត/ទីកន្លែងណាមួយ(ពេលមកវិញត្រូវយកកាបូបសង្គ្រោះបឋមអោយ អ្នកគ្រប់គ្រង)
  • ជួយការងារផ្នែកសន្តិសុខ និងសុវត្ថិភាពនៅពេលចាំបាច់ (នៅពេលដែលអ្នកយាម អវត្តមាន ឫសុំច្បាប់ឈប់សម្រាក)
  • ទទួលខុសត្រូវលើសៀវភៅកំណត់ត្រាការប្រើប្រាស់ និងថែទាំយានយន្ត ដោយកត់ត្រាលំអិតពីការប្រើប្រាស់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈ និងរបាយការណ៏ ដែលទាក់ទងនឹងការថែទាំយានយន្ត
  • ទទួលខុសត្រូវត្រួតពិនិត្យយានយន្ដប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ និងធានាថារថយន្តត្រូវបានថែទាំជាប្រចាំ (រួមមាន​ ប្រេងឥន្ធនៈ ប្រេងម៉ាស៊ីន ហ្គាស អំពូល កង់ អាគុយ ស៊ីផ្លេ ឧបករណ៍ សម្ភារៈ ហ្វ្រាំង បង្អួច កញ្ចក់​ និងលាងសម្អាតយានយន្តទាំងខាងក្នុងនិងខាងក្រៅ អោយបានស្អាតជាប្រចាំ)
  • ជូនដំណឹងដល់អ្នកគ្រប់គ្រងអំពីការខូចខាត និងតម្រូវការថែទាំនិងជួសជុលយានយន្ត​ និងជួយសម្របសម្រួលក្នុងការជួសជុលយានយន្តជាមួយយានដ្ឋានដែលអង្គការកំណត់
  • អនុវត្តរាល់ភារកិច្ចផ្សេងទៀតដែល ចាត់តាំងដោយអ្នកគ្រប់គ្រង ប្រធានគម្រោង ឬទីប្រឹក្សាបច្ចេកទេស
  • ជួយរៀបចំ កាលវិភាគនៃការថែទាំយានយន្ត
  • ជួយការងាររដ្ឋបាល ដូចជា រត់សំបុត្រ ប្រមូលឯកសារពីក្រសួងមន្ទីរពាក់ព័ន្ធ ថតចម្លងឯកសារ 
  • ត្រូវទាក់ទងក្រុមហ៊ុនធានារ៉ាប់រងហ្វតតេជាបន្ទាន់ រាល់ពេលមានគ្រោះថ្នាក់កើតឡើង 
  • បំពេញភារកិច្ចដទៃទៀតតាមការតម្រូវពីអ្នកគ្រប់គ្រងរបស់ខ្លួន ។
តំរូវការការងារ
  • បញ្ចប់មធ្យមសិក្សាបឋមភូមិ ឫទុតិយភូមិ 
  • មានបណ្ណ័បើកបរកម្ពុជា( យ៉ាងហោចណាស់ ប្រភេទ B)
  • មានបទពិសោធន៍ជាអ្នកបើកបរ យ៉ាងតិច ២ ឆ្នាំ ជាមួយរដ្ឋាភិបាល ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ឬអង្គការអន្តរជាតិ ក្នុងប្រទេសកម្ពុជា
  • មានបទពិសោធន៍ក្នុងការបើកបរផ្លូវឆ្ងាយនិងផ្លូវលំបាកដោយប្រើប្រាស់យានយន្ត 4x4
  • មានបទពិសោធន៍ក្នុងការបើកបរនៅតំបន់ព្រៃនិងជនបទនៃប្រទេសកម្ពុជាអំឡុងពេលរដូវវស្សានិង រដូវប្រាំង
  • មានសមត្ថភាពចេះអាន សរសេរ និងប្រាស្រ័យទាក់ទងជាភាសាខ្មែរ និងភាសាអង់គ្លេស (តិចតួច) 
  • មានចំណេះដឹងមូលដ្ឋានទាក់ទងនឹងមាស៊ីនយានយន្ត
  • ការងារ និងការប្រាស្រ័យទាក់ទង 
  • ទំនាក់ទំនងជាមួយបុគ្គលិកគម្រោងទាំងអស់ខាងផ្នែករដ្ឋបាល គណនេយ្យ មន្រ្តីក្រសួងបរិស្ថាន និង ប្រធានផ្នែកដែលពាក់ព័ន្ធ។ ព្រមទាំងរាល់កិច្ចការ​ ការចាត់តាំង​ភារកិច្ច និង/ឬតួនាទីដទៃទៀត ដែលអង្គការ WCS ឬគណ: គ្រប់ គ្រង​របស់ អង្គការ WCS អាចនឹងចាត់តាំង ឬណែនាំឱ្យបំពេញក្នុងដំណើរការនៃប្រតិបត្តិការ របស់អង្គការ WCS ដែលអាចមានកិច្ចការ ការចាត់តាំង ភារកិច្ច និង/ឬតួនាទីនានា ផេ្សងពីការរៀបរាប់ខាងលើ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

WCS provides competitive salary and benefits packages based on educational background and work experiences. Interested candidates are invited to send by email a cover letter together with CV by combining into single PDF file (with expected salary) to cambodiahr@wcs.org. Closing date for application is 31st December 2019. Only short-listed candidates will be notified.

Notes:

  • The applicant shall clearly state the position for which s/he wishes to apply in the application.

About WCS contact address: House No. 21 Street 21, Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh
Phone: 023 217 205


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Wildlife Conservation Society (WCS)
អុីម៉េល : cambodiahr@wcs.org
លេខទូរស័ព្ទ : 023 217 205
អាស័យដ្ឋាន : House No. 21 Street 21, Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh
គេហទំព័រ : https://www.wcs.org
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading