អ្នកបើកបរ នឹង ជំនួយការលទ្ធកម្ម សំរាប់ World Monuments Fund
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | បើកបរនិងដឹកជញ្ជូន |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | ភ្នំពេញ |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 07 ខែ សីហា ឆ្នាំ2025 |
ប្រាក់ខែ : |
$250 - $350
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ជាអង្គការឯករាជ្យនាំមុខក្នុងការអភិរក្សបេតិកភណ្ឌ ដើម្បីភាពប្រសើរនៃជីវិតមនុស្សជាតិ បង្កើនការយល់ដឹងដ៏ល្អរវាងវប្បធម៌ និងសហគមន៍។ អង្គការនេះមានការិយាល័យកណ្តាលនៅទីក្រុងញូយ៉កប្រទេសអាមេរិក និងការិយាល័យនៅតាមបណ្តាប្រទេសផ្សេងៗដូចប្រទេសកម្ពុជា ប្រទេសបារាំង ប្រទេសឥណ្ឌា ប្រទេសប៉េរូ ប្រទេសព័រទុយហ្គាលប្រទេសចិន និងចក្រភពអង់គ្លេស។ ចាប់តាំងពីឆ្នាំ ១៩៦៥ ក្រុមអ្នកជំនាញអន្ដរជាតិ បានថែររក្សា អភិរក្សសម្បត្តិវប្បធម៌បុរាណដែលស្របតាមនិយាមអន្តរជាតិជាង ៧០០ កន្លែងក្នុងចំនួន ១១២ ប្រទេស។ សហការជាមួយសហគមន៍អ្នកផ្តល់មូលនិធិ និងរដ្ឋាភិបាលនានា WMF លើកទិសដៅអភិរក្សបេតិកភណ្ឌនឹងដើម្បីឆ្លើយតមការប្រឈម គំរាមកំហែងធ្ងន់ធ្ងរផ្សេងៗដូចជា៖ បម្រែបម្រួលអាកាសធាតុ ការតំណាងតិចតួច អតុល្យភាពទេសចរ ព្រមទាំងការស្តារឡើងវិញក្រោយសង្គ្រាម។ ដោយមានឆន្ទះក្នុងការជួយមនុស្សជាតិ អង្គការមូលនិធិប្រាសាទពិភពលោក WMF ចាប់យកសក្តានុពលនឹងបទពិសោធន៏ពីអតីតកាលដើម្បីបង្កើតសង្គមមួយប្រកបដោយភាពធន់និងបរិយាប័ន្ន។
- អ្នកបើកបរ នឹង ជំនួយការលទ្ធកម្ម
- សុវត្ថិភាព៖ បើកបរប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ គោរពច្បាប់ចរាចរណ៍។ ត្រូវតែរក្សាកំណត់ត្រាបើកបរអោយបានល្អ ។
- ការថែទាំយានយន្ត៖ ថែទាំសម្អាតយានយន្តអោយបានស្អាតល្អ មានសណ្តាប់ធ្នាប់ រួមទាំងការជួសជុលមូលដ្ឋាននានាដើម្បីធានាបាននឹងឆ្លើយតបចំពោះតម្រូវការផ្សេងៗរបស់អង្គការ។
- អន្តរកម្មអតិថិជន/អតិថិជន៖ ផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ ដល់អតិថិជន ឬអ្នកដំណើរ។ គោរព និងរក្សាទំនាក់ទំនងនៃការជឿទុកចិត្តជាមួយអ្នកដំណើរ និងបុគ្គលិក។
- ឯកសារ៖ កត់ត្រាចម្ងាយផ្លូវ និងការដឹកជញ្ជូន។ ថែរក្សាឯកសារ និងបង្កាន់ដៃនៃការចំណាយទាំងអស់ពាក់ព័ន្ធយានយន្ត ទំនាក់ទំនង និងស្វែងរកដំណោះស្រាយជាមួយគណះគ្រប់គ្រង WMF សម្រាប់ការអនុម័ត/ការត្រួតពិនិត្យចុងក្រោយ។
- ការផ្ទុកទំនិញ៖ ការផ្ទុកទំនិញ ឬសម្ភារៈផ្សេងៗប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។
- ជំនួយផ្នែករដ្ឋបាល៖ ជួយការងារដូចជា រក្សាកំណត់ត្រាលទ្ធកម្ម បង្កើតការបញ្ជាទិញ និងគ្រប់គ្រងវិក្កយបត្រ។
- ការគាំទ្រ និងការគ្រប់គ្រងលើការបញ្ជាទិញ និងសារពើភ័ណ្ឌ៖ រៀបចំ និងតាមដានការបញ្ជាទិញ ធានាការដឹកជញ្ជូនទាន់ពេលវេលា និងការទទួលទំនិញ។ ការត្រួតពិនិត្យកម្រិតសារពើភ័ណ្ឌ បញ្ជាទិញឡើងវិញនូវការផ្គត់ផ្គង់នៅពេលចាំបាច់ និងធានានូវកម្រិតស្តុកគ្រប់គ្រាន់ ដោយទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមការងារនៅការដ្ឋាន និងការិយាល័យ។
- ការរក្សាកំណត់ត្រា៖ រក្សាកំណត់ត្រាលទ្ធកម្មអោយបានត្រឹមត្រូវ និងដោះស្រាយរាល់វិក័យប័ត្រទៅកាន់គណះគ្រប់គ្រង WMF ។
- ការងារ និងទំនួលខុសត្រូវផ្សេង១ទៀតអាចត្រូវបានចាត់តាំង អាស្រ័យលើតម្រូវការជាក់ស្តែង។
- មានប័ណ្ណបើកបរដែលមានសុពលភាពប្រភេទ ខ
- លិខិតបញ្ជាក់អំពីប្រតិបត្តិការ និងការបើកបរយានយន្តប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
- ស្គាល់ផ្លូវក្នុងខេត្តសៀមរាប និងតំបន់ជុំវិញឧទ្យានបុរាណវិទ្យាអង្គរ។
- កម្រិតមូលដ្ឋាននៃការនិយាយ និងសរសេរភាសាអង់គ្លេស។
- ជំនាញអន្តរបុគ្គលរឹងមាំ ជំនាញទំនាក់ទំនង និងអាកប្បកិរិយាវិជ្ជមាន។
- សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់កម្រិតប្រកបដោយវិជ្ជាជីវៈ និងការគួរសម។
- មានជំនាញវិភាគ និងដោះស្រាយបញ្ហាខ្លាំង។
- ជំនាញរៀបចំ និងគ្រប់គ្រងពេលវេលាល្អ។
- យកចិត្តទុកដាក់លើការកត់ត្រាលម្អិត និងត្រឹមត្រូវ និងការបញ្ចូលទិន្នន័យ។
- មានជំនាញកុំព្យូទ័រជាមូលដ្ឋានបន្ថែម។
បេក្ខជនដែលមានចំណាប់អារម្មណ៏សូមផ្ញើរប្រវត្តិរូបសង្ខេបតាមរយះអ៊ីម៉េល ឬ បណ្តាញទំនាក់ទំនង Whatsappដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង ។មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងមកសម្ភាសន៍។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប