អ្នកបើកបរ សំរាប់ World Vision International-Recruitment
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | បើកបរនិងដឹកជញ្ជូន |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ |
| តំបន់ : |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ2025 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីធ្វើការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា។ អង្គការទស្សនៈពិភពលោកអន្តរជាតិ គឺជាអង្គការមនុស្សធម៌អន្តរជាតិ ដែលធ្វើការជាមួយគ្រួសារដែលងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងស្វែងរកយុត្តិធម៌។ ក្នុងនាមជាសហគមន៍សកល បេសកកម្មរបស់យើងគឺផ្តល់អាថិភាពដល់ការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់កុមារដែលងាយរងគ្រោះបំផុតក្នុងពិភពលោក។ ដើម្បីរួមចំណែកក្នុងការផ្ដល់អំណាច និងតស៊ូមតិលើការការពារកុមារ ពួកយើងត្រូវបានបំផុសគំនិតឱ្យធ្វើការដោយយកចិត្តទុកដាក់ជាមួយនឹងវិជ្ជាជីវៈ ដើម្បីកែលម្អសហគមន៍ដែលងាយរងគ្រោះបំផុត និងសុខុមាលភាពរបស់កុមារដើម្បីអោយជីវិតកាន់តែប្រសើរឡើង។ អង្គការទស្សនៈពិភពលោកបានចាប់ផ្តើមការងារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧០។ ការផ្តោតរបស់យើងគឺជួយក្មេងស្រី និងក្មេងប្រុសដែលងាយរងគ្រោះបំផុត យកឈ្នះលើភាពក្រីក្រ ដូច្នេះពួកគេអាចទទួលបានបទពិសោធន៍ពេញលេញនៃជីវិតរបស់ពួកគេនាពេលឥឡូវនេះ និងពេលអនាគត។ ដោយមានការបំផុសគំនិតតាមរយៈជំនឿគ្រីស្ទានរបស់យើង ការងាររបស់យើងគឺមិនគិតពីសាវតារបស់ពួកកុមារ តែយើងផ្ដោតទៅលើកុមារដែលងាយរងគ្រោះបំផុត។
តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ?
អង្គការទស្សនៈពិភពលោកកម្ពុជារបស់យើងកំពុងស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
- អ្នកបើកបរ
- ផ្នែកបើកបរ
- បើកបររថយន្តដែលបានកំណត់ឲ្យដោយប្រធានរដ្ឋបាល ជំនួយការរដ្ឋបាល ឬប្រធានកម្មវិធីឯទៀត។
- ទទួលខុសត្រូវចំពោះច្បាប់ដោយបើកបរគោរពច្បាប់ចរាចរដែលបានកំណត់ រួមទាំងការប្រើប្រាស់ល្បឿនយានយន្ត និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធដល់ចរាចរឲ្យបានត្រឹមត្រូវ។
- កត់ត្រាប្រចាំថ្ងៃនូវរាល់ការប្រើប្រាស់រថយន្ត ចំងាយប្រើប្រាស់ រួមទាំងរបាយការណ៏ដែលទាក់ទងទៅនឹងផ្នែកថែទាំនិងជួសជុលផងដែរ។
- ត្រួតពិនិត្យប្រចាំនូវបច្ចេកទេសរថយន្តទៅតាមលំដាប់ ដូចជា សម្ពាធខ្សល់កង់ ខ្សែពាន អាគុយប្រេងម៉ាស៊ីន ហ្រ្វាំង។ល។ ជាពិសេសត្រូវប្រាកដថាប្រេងម៉ាស៊ូតត្រូវតែពេញជាប្រចាំ។
- ត្រូវចេះប្រើប្រាស់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងរថយន្ត ព្រមទាំងណែនាំដល់អ្នកដំណើរឲ្យចេះប្រើប្រាស់ផងដែរ
- ជួយលើកដាក់ទំនិញចេញចូលរថយន្តរាល់ពេលដែលអ្នកដំណើរមាន និងត្រូវការឲ្យជួយធ្វើ
- ផ្នែកថែទាំនិងជួសជុល
- ចែកចាយប្រព័ន្ធអគិ្គសនី
- ត្រូវប្រាកដថាប្រព័ន្ធអគ្គិសនីមានដំណើរការល្អជួសជុលជាបន្ទាន់នូវការចាំបាច់ដែលអាចធ្វើទៅបានដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។
- ការប្រើប្រាស់ម៉ាស៊ីនភ្លើងនិងថែទាំជាប្រចាំទៅតាមការណែនាំរបស់រោងចក្រដែលត្រូវផ្លាស់ប្តូរប្រេងទៅតាមកំណត់នៃម៉ោង។
- ជូតសំអាត ថែទាំកញ្ចក់និងប្រព័ន្ធសូឡាឲ្យបានជាប្រចាំនិងតាមការណែនាំរបស់រោងចក្រ
- ប្រព័ន្ធម៉ាស៊ីនត្រជាក់
- ត្រូវប្រាកដថារាល់បណ្តាញ និងឧបករណ៍ម៉ាស៊ីនត្រជាក់ល្អ និងត្រូវបានសំអាតជារៀងរាល់ពីរខែម្តង ហើយត្រូវឆ្លើយតបទៅតាមបច្ចេកទេស
- ប្រព័ន្ឋព័ន្ធបំពងសំឡេង
- ត្រូវប្រាកដថាប្រព័ន្ធបំពងសំឡេងត្រូវបានឮ ហើយដំណើរការដោយល្អនៅពេលប្រជុំ ឬមានសកម្មភាពការងារដែលត្រូវប្រើ និងជួសជុលឲ្យបានទាន់ពេលវេលាចាំបាច់
- ប្រព័ន្ធសុវត្ថិភាព(នៅទីកន្លែងដែលអាចធ្វើទៅបាន)
- ត្រូវប្រាកដថាសំឡេងរោទ៍ត្រូវបានឮ ហើយដំណើរការដោយស្វ័យប្រវត្តិនិងជួសជុលឲ្យបានទាន់ពេលវេលាចាំបាច់
- ប្រព័ន្ធទូរស័ព្ទ
- ត្រូវប្រាកដថាប្រព័ន្ធទូរស័ព្ទទំនាក់ទំនងទាំងអស់មានដំណើរការល្អ និងប្រក្រតី ត្រូវជួសជុលឲ្យបានទាន់ពេលវេលាក្នុងករណីដែលខូចខាត
- ការថែទាំអាគារការិយាល័យនិងជួសជុល
- ត្រូវប្រាកដថាអាគារការិយាល័យទាំងមូលត្រូវស្អាត មានសុវត្ថិភាព និងថែរទាំត្រឹមត្រូវ
- ផ្លាស់ប្តូរ និងជួសជុលជាបន្ទាន់នូវការបែកបាក់ខូតខាត ធ្លុះធ្លាយដំបូលតូចតាច ។ល។
- ត្រូវប្រាកដថារាល់ម៉ូទ័របូមទឹក និងប្រព័ន្ធផ្គត់ផ្គងដំណើរការបានល្អនិងប្រក្រតី
- ត្រូវប្រាកដថារាល់ទ្វារបង្អួច។ល។ស្ថិតក្នុងលក្ខខ័ណ្ឌល្អ និងដំណើរការជាប្រក្រតី
- កិច្ចការងារដទៃទៀតដែលបានស្នើរសុំឲ្យធ្វើដោយប្រធាន និងភ្ញៀវដែលធ្វើដំណើរជាមួយផង
- មានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ
- មានអាជ្ញាប័ណ្ណបើកបរប្រភេទ B ឡើងទៅ
- វិញ្ញាបនបត្រថែទាំយានជំនិះ
- មានបទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំក្នុងការបើកបររថយន្ត ឬស្មើ
- សមត្ថភាពក្នុងការបំពេញការងារថែទាំផ្សេងៗសម្រាប់ប្រព័ន្ធអគ្គិសនី និងថែទាំអគារ
សូមបំពេញទម្រង់Application Form, CVនិង Cover Letter ហើយដាក់ពាក្យតាមរយៈ Careers ឬអ៊ីមែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្តេជ្ញាចិត្តចំពោះគោលការណ៍នៃភាពចម្រុះនៅកន្លែងធ្វើការ។ ស្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជនពិការត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។ មានតែបេក្ខជនដែលជាប់តែប៉ុណ្ដោះ ដែលនឹងត្រូវបានជូនដំណឹង។ ពាក្យស្នើរសុំ និង CV របស់អ្នកនឹងមិនត្រូវបានផ្ញើរត្រឡប់មកវិញទេ។
អ្នកអាចស្វែងយល់បន្ថែមអំពីសមិទ្ធិផលរបស់យើង(our achievements) សូមចូលទៅកាន់គេហទំព័ររបស់យើង(website) ឬទំព័រហ្វេសប៊ុករបស់យើង(Facebook page World Vision )។ អង្គការទស្សនៈពិភពលោក ប្តេជ្ញាចិត្តក្នុងការការពារកុមារ។ យើងកំពុងស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសមត្ថភាព ដែលមានប្រវត្តិស្របតាមចក្ខុវិស័យ និងបេសកកម្មតម្លៃស្នូលរបស់យើង។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | World Vision International-Recruitment |
| ឈ្មោះសំរាប់ទំនាក់ទំនង : | World Vision International |
