គ្រូបង្រៀន សំរាប់ Xavier Jesuit School
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | ការអប់រំ និង វគ្គសិក្សា |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | បន្ទាយមានជ័យ |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 30 ខែ មេសា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន សាលាសន្ត សាវីយេ នៃអង្គការជេស្វីតសឺវីស កម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ ដែលកំពុងបម្រើការងារលើវិស័យអប់រំ ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ត្រូវការជ្រើសរើសបេក្ខជនជាច្រើននាក់ ដើម្បីចូលសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញាបត្រ១) ឬ (បរិញ្ញាបត្រ២) នៅវិទ្យាស្ថានជាតិអប់រំរាជធានី ភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ទៅលើមុខវិជ្ជាឯកទេស រួមមាន ៖
ភូមិវិទ្យា គណិតវិទ្យាសីលធម៌ពលរដ្ឋ រូបវិទ្យា
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ១) ឬ (បរិញ្ញាបត្រ២) នៅវិទ្យាស្ថានជាតិអប់រំរាជធានី ភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង បេក្ខជននឹងក្លាយទៅជាគ្រូបង្រៀនពេញពេល(បុគ្គលិកពេញសិទ្ធិ) របស់សាលាសន្ត សាវីយេ ដោយទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត។ ជាបេក្ខជនបញ្ជូនទៅបណ្តុះបណ្តាលគរុកោសល្យ ដោយមិនទាមទារក្របខណ្ឌ និងប្រាក់ឧបត្តម្ភ ផ្សេងៗពីរដ្ឋឡើយ។
- គ្រូបង្រៀន
- បេក្ខជនត្រូវមានបរិញ្ញាបត្រចេញពីសាកលវិទ្យាល័យទៅលើជំនាញដែលពាក់ព័ន្ធជាមួយមុខវិជ្ជាឯកទេសខាងលើ ឬ អាចមានសញ្ញាបត្រផ្សេងទៀតដែលបញ្ជាក់ពីការសិក្សាភ្ជាប់មកជាមួយ។
- មានចំណេះដឹងទាក់ទងទៅនឹងអក្សរសាស្រ្តខ្មែរ សរសេរអក្សរខ្មែរបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និង ចេះ ភាសាអង់គ្លេសកាន់តែប្រសើរ។
- បេក្ខជនត្រូវបានផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាលគរុកោសល្យទៅតាម ឯកទេសមុខវិជ្ជាដែលបានជ្រើសរើសរយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំរាជធានី ភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ។
- ក្រោយបញ្ចប់ការសិក្សា រយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំ បេក្ខជនត្រូវវិលត្រឡប់មកបំពេញការងារឱ្យសាលាសន្ត សាវីយេ វិញក្នុងមុខងារជាគ្រូបង្រៀនពេញពេល យ៉ាងតិច ៥ ឆ្នាំឡើងទៅ ដោយទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត។
- បេក្ខជននឹងទទួលបានប្រាក់ឧបត្តម្ភចំនួន ១០០ ដុល្លាជារៀងរាល់ខែ រយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំ ក្នុងអំឡុងពេលសិក្សា រីឯអាហារហូបចុក និងកន្លែងស្នាក់នៅត្រូវបានរ៉ាប់រងទាំងស្រុងដោយសាលាសន្ត សាវីយេ។
បេក្ខជនត្រូវភ្ជាប់មកជាមួយនូវ ៖
- រៀបចំ CV & Cover Letter (ជាភាសាអង់គ្លេស)
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ
- សញ្ញាបត្រ ឬបរិញ្ញាបត្រជំនាញឯកទេស ចេញពីសាកលវិទ្យាល័យ
- វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
- ព្រឹត្តិបត្រពិន្ទុក្នុងឆ្នាំចុងក្រោយ ចេញពីសាកលវិទ្យាល័យ
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
- សញ្ញាបត្រផ្សេងទៀតដែលមានតម្លៃស្មើ -ល- ។
សូមបេក្ខជនធ្វើការដាក់ពាក្យ តាមរយៈតេឡេក្រាម និងអ៊ីម៉ែល ឬ តេឡេក្រាម ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ផុតកំណត់ទទួលពាក្យ ៖ ថ្ងៃពុធ ៤ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះក្រុមហ៊ុន : | Xavier Jesuit School |
ឈ្មោះសំរាប់ទំនាក់ទំនង : | Mr. Duch Videth, HR officer |
អុីម៉េល : | xjs.cambodia.hrofficer@gmail.com |
អាស័យដ្ឋាន : | Phnum Bak,, Tuek Thla Sangkat, Serei Saophoan Municipality, Banteay Meanchey Province, Cambodia |
គេហទំព័រ : |
http://www.jscambodia.org |
