គិលានុបដ្ឋាក គិលានុបដ្ឋាយិកា សំរាប់ Xavier Jesuit School
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | សុខភាពនិងឱសថ |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | បន្ទាយមានជ័យ |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 24 ខែ កក្កដា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម។
- គិលានុបដ្ឋាក គិលានុបដ្ឋាយិកា
- គ្រប់គ្រងគិលានដ្ឋានដែលមាននៅក្នុងសាលារៀន បន្ទប់ពិនិត្យជំងឺ និងបន្ទប់សម្រាកព្យាបាលសម្រាប់សិស្ស ព្រមទាំងបុគ្គលិកទូទៅ។
- ផ្តល់សេវាសុខភាពមូលដ្ឋានដល់សិស្ស និងបុគ្គលិកទូទៅ ដូចជាសង្រ្គោះបឋម ផ្តល់អាហារូបត្ថម្ភ និងការព្យាបាលបឋមនៅពេលមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ។
- ផ្តល់ការប្រឹក្សា និងសេវាបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបង្អែក (មន្ទីរពេទ្យក្នុងមូលដ្ឋាន) ចំពោះសិស្ស និងបុគ្គលិកដែលមានជំងឺទាមទារការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស។
- ទំនាក់ទំនងទៅឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្សដែលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ក្រោមការសង្រ្គោះនិងព្យាបាលបឋម។
- ផ្តល់សេវាគាំទ្រការពិគ្រោះជំងឺទូទៅ ដល់សិស្ស និងបុគ្គលិក។
- ផ្តល់ជំនួយដល់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យ ផ្តល់ដំបូន្មានដល់អ្នកជំងឺ តាមដាន និងថែទាំ។
- ផ្តល់ការណែនាំ អំពីអនាម័យខ្លួនប្រាណ សុខភាពផ្លូវភេទ ជំងឺឆ្លង សុវត្ថិភាពចំណីអាហារ និងការតំហែទាំសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត -ល-។
- រៀបចំកំណត់ត្រាពិនិត្យសុខភាព និងចងក្រងទុកសម្រាប់សិស្ស និងបុគ្គលិកដែលទទួលសេវាសុខភាព។
- ធ្វើរបាយការណ៍ជាប្រចាំខែ និងប្រចាំត្រីមាស សម្រាប់ការមើលថែព្យាបាលអ្នកជំងឺ។
- គ្រប់គ្រង និងថែទាំរាល់បរិក្ខាវេជ្ជសាស្រ្ត ថ្នាំពេទ្យ និងអាហារូបត្ថម្ភ។
- សហការយ៉ាងជិតស្និតជាមួយប្រធានផ្នែក មន្រ្តីធនធានមនុស្ស និងមន្រ្តីទំនាក់ទំនងសហគមន៍។
- ជាជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ ។
- មានសញ្ញាបត្រ ឬលិខិតអនុញ្ញាតជាផ្លូវការក្នុងការបម្រើការងារជាគិលានុបដ្ឋាក គិលានុបដ្ឋាយិកា។
- មានបទពិសោធន៍ការងារទៅលើផ្នែកនេះយ៉ាងហោចណាស់ ២ ឆ្នាំ។
- មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាភាសាខ្មែរ និងភាសាអង់គ្លេស។
- មានទំនួលខុសត្រូវ អត្តចរិកសុភាពរាបសារ និងមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ។
- មានភាពបត់បែន និងមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ កាយសម្បទាមាំមួន។
- អាចធ្វើការជាក្រុម ហើយមានភាពចុះសម្រុងបានយ៉ាងល្អ។
ប្រសិនបើបេក្ខជន មានចំណាប់អារម្មណ៍ចំពោះមុខតំណែងខាងលើ អាចដាក់ CVភ្ជាប់ជាមួយ Cover Letter និង ឯកសារផ្សេងទៀត មកកាន់សាលាសន្ត សាវីយេ ឬទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈemailដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះក្រុមហ៊ុន : | Xavier Jesuit School |
ឈ្មោះសំរាប់ទំនាក់ទំនង : | Mr. Duch Videth, HR officer |
គេហទំព័រ : |
http://www.jscambodia.org |
