ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកស្ម័គ្រចិត្ត សំរាប់ Youth Star Cambodia

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ការងារស្ម័គ្រចិត្ត
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : កំពង់ធំ, ក្រចេះ, ព្រៃវែង, ស្វាយរៀង
ចំនួន : 15នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 17​ ខែ​ សីហា ឆ្នាំ2025
ប្រាក់ខែ :
$220
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្ររង
ពិព៌ណនាអំពីការងារ

យុវតារា​កម្ពុជា​ ជា​អង្គការ​មិន​រក​ប្រាក់ចំណូល​ ដែល​ធ្វើការ​លើក​កម្ពស់​វិស័យ​អប់រំ​ អភិវឌ្ឍ​យុវជន​ និង​សហគមន៍​ តាមរយៈ​សេវាកម្ម​ស័្មគ្រ​ចិត្ត​។

  • អ្នកស្ម័គ្រចិត្ត (15 Positions)
តួនាទីនិងការទទួលខុសត្រូវ
  • ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ និងមនុស្សនៅក្នុងសហគមន៍
  • គូសផែនទីសហគមន៍ ដើម្បីស្វែងរកក្រុមគោលដៅ ធនធាន និងបញ្ហាប្រឈមនៅក្នុងសហគមន៍
  • រៀបចំវេទិកាសហគមន៍ និងការប្រជុំ ដើម្បីផ្សព្វផ្សាយលទ្ធផលផែនទីសហគមន៍
  • ដំណើរការកម្មវិធីអប់រំរបស់អ្នកស្ម័គ្រចិត្ត (ថ្នាក់បំប៉ន និងថ្នាក់អំណាន) ដោយធ្វើការយ៉ាងជិតស្និទជាមួយអាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្ស
  • ចុះសួរសុខទុក្ខតាមផ្ទះ ដើម្បីលើកទឹកចិត្តដល់កុមារដែលជួបការលំបាក
  • រៀបចំបង្កើត និងពង្រឹងក្លឹបយុវជនក្នុងសហគមន៍ ដើម្បីគាំទ្រនិងជំរុញឱ្យមានការចូលរួមរបស់យុវជន និងកុមារដើម្បីការអភិវឌ្ឍសហគមន៍
  • ធ្វើយុទ្ធនាការបញ្ជ្រាបការយល់ដឹងជាមួយក្លឹបយុវជន និងអ្នកពាក់ព័ន្ធផ្សេងៗ
  • សរសេរសំណើ និងគ្រប់គ្រងគម្រោងខ្នាតតូច (សិល្បៈ កីឡា និង/ឬពាក់ព័ន្ធនឹងជំនាញនៅសាកលវិទ្យាល័យ)
  • បញ្ចូលទិន្នន័យ និងគ្រប់គ្រងការងារតាមដាន និងវាយតម្លៃ (M&E)
  • ធ្វើផែនការ និងរបាយការណ៍ប្រចាំខែ និងដាក់បញ្ជូនមកមន្ត្រីកម្មវិធី និងដៃគូសហគមន៍
  • បំផុសឱ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ
តំរូវការការងារ
  • គោរពដល់វប្បធម៌ ទំនៀមទម្លាប់ និងតម្លៃផ្សេងៗរបស់សហគមន៍
  • បញ្ចប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រគ្រប់មុខជំនាញ
  • អាយុចន្លោះពី ២០-៣០ឆ្នាំ
  • ឱ្យតម្លៃលើការងារស្ម័គ្រចិត្ត
  • មានឆន្ទៈរស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេលពី៩ ទៅ ១២ខែ
  • មានឆន្ទៈក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
  • មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតប្រតិដ្ឋ​
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​ចាប់អារម្មណ៍​សូម​បំពេញ​ពាក្យ​ស្នើសុំ​ធ្វើជា​អ្នកស្ម័គ្រចិត្ត​ ដែល​អាច​ស្វែងរក​បាន​តាមរយៈ​ Link ដែល​បាន​ភ្ជាប់​ជូន​នេះ​ ឬក៏​ស្កេន QR ដែល​បាន​ភ្ជាប់​ខាងក្រោម​

តេលេក្រាម​ឫក៏ស្កេន QR Cod ដែល​បាន​ភ្ជាប់​ជូន​ខាងក្រោម​

សម្គាល់​៖ បេក្ខជន​ដែល​ដាក់ពាក្យ​មក​មុននឹង​អាច​ទទួល​បានឱកាស​សម្ភាស​មុន​ពេល​ផុត​កំណត់​នៃ​ថ្ងៃឈប់​ទទួលពាក្យ​


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Youth Star Cambodia
គេហទំព័រ : http://www.youthstarcambodia.org
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading