ពេទ្យសង្គ្រោះ សំរាប់ ក្រុមបោសសំអាតមីន

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 26​ ខែ​ វិច្ឆិកា ឆ្នាំ2018)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : សុខភាពនិងឱសថ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
តំបន់ : បាត់ដំបង
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 26​ ខែ​ វិច្ឆិកា ឆ្នាំ2018
ប្រាក់ខែ :
$261
បទពិសោធន៍ : ត្រូវការ
ពិព៌ណនាអំពីការងារ

អង្គការម៉ែក ជាអង្គការក្រៅរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស បានជំរុញដល់ការបោសសម្អាតមីននិងការលុបបំបាត់នូវយុទ្ធភ័ណ្ឌផ្សេងៗ។ បេសកកម្មរបស់អង្គការម៉ែក គឺកសាងអនាគតរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារកាកសំណល់នៃសង្រ្គាម តាមរយៈសកម្មភាពឆ្លើយតបប្រកបដោយគុណភាព និងភាពជឿនលឿន។ យើងលុបបំបាត់ចោលរាល់ការគំរាមកំហែងលើរាងកាយ ចំពោះរបួសស្នាមនិងការស្លាប់ និងជួយកាត់បន្ថយនូវការបំផ្លិចបំផ្លាញនៃសេដ្ឋកិច្ច។ យើងផ្តល់ការបោសសម្អាតមីន និងការអប់រំអំពីមីន ដើម្បីគេអាចចាកផុតពីភាពក្រីក្រ និងទុក្ខវេទនា ដែលបង្កឡើងដោយសង្គ្រាម។ អង្គការម៉ែកបាននឹងកំពុងធ្វើការ នៅក្នុងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌ចាប់តាំងពីឆ្នាំ 1992។

យើងត្រូវការជ្រើសរើសបុគ្គលិកជនជាតិខ្មែរដែលមានសមត្ថភាពសម្រាប់តួនាទី ដូចខាងក្រោម៖

  • ពេទ្យសង្គ្រោះ (ចំនួន០១នាក់)
តួនាទីនិងការទទួលខុសត្រូវ

ផ្នែកទទួលខុសត្រូវជាក់លាក់

  • យល់ដឹងពីជំពូកផ្នែកវេជ្ជសាស្រ្ត នៃនីតិវិធីបទដ្ឋានប្រតិបត្តិការរបស់អង្គការម៉ែក និងនីតិវិធីព្យាបាលវេជ្ជសាស្រ្តរបស់អង្គការ ម៉ែក ។
  • ផ្តល់ដំបូន្មានដល់បុគ្គលិកទាំងអស់នៅជុំរុំស្នាក់ទីវាល អំពីអនាម័យ និងវិធានការការពារជំងឺ។
  • មានការយល់ដឹងទូលំទូលាយ អំពីរាល់បទដ្ឋានប្រតិបត្តិការកម្មវិធី (SOPs)។
  • ទៅតាមការណែនាំរបស់ប្រធានក្រុម ត្រូវស្ថិតនៅចម្ងាយសុវត្ថិភាពអប្បបរមា ដែលពាក់ព័ន្ធពីសកម្មភាពប្រតិបត្តិការ។
  • ពេទ្យប្រចាំក្រុមត្រូវទទួលខុសត្រូវ ក្នុងការបង្កើតចំណុចសង្គ្រោះបឋម នៅការដ្ឋានបោសសម្អាត មុនពេលចាប់​ផ្តើម​ប្រតិបត្តិ​ការ​ប្រចាំថ្ងៃ ហើយត្រូវបិទទ្វារ​ បន្ទាប់ពីប្រតិបត្ដិការបានឈប់នៅថ្ងៃនោះ។
  • ការភ្ជាប់ទំនាក់ទំនងរវាងពេទ្យនិងក្រុមត្រូវរក្សាឱ្យមានពេញមួយថ្ងៃធ្វើការ។
  • នីតិវិធី ជម្លៀសជនរងគ្រោះ (CASEVAC) ត្រូវអនុវត្តយ៉ាងហោចណាស់ម្ដងរៀងរាល់វដ្តការងារ នីមួយ
  • រាល់សម្ភារៈពេទ្យទាំងអស់ត្រូវតែពិនិត្យរៀងរាល់ថ្ងៃ
  • របាយការណ៍នៃការពិនិត្យសម្ភារៈពេទ្យ ត្រូវតែរក្សាទុកនៅក្នុងឯកសារពេទ្យ
  • ពេទ្យក្រុមទទួលខុសត្រូវ ក្នុងការថែរក្សាសម្ភារៈពេទ្យឱ្យមានសណ្ដាប់ធ្នាប់ និងរាយការណ៍ពីតម្រូវការចាំបាច់ណាមួយ សម្រាប់ការផ្លាស់ប្តូរ ឱ្យបានមុនវាអស់ ទៅប្រធានពេទ្យក្រុម។
  • ការចុះបញ្ជីឱសថទាំងអស់ ដែលមានកាលបរិច្ឆេទផុតកំណត់នឹងត្រូវរក្សាទុក។
  • របស់ទាំងអស់ដែលត្រូវបានដកចេញ ឬត្រូវបានប្រើអស់នឹងត្រូវបានជំនួសក្នុងរយៈពេល ២៤ ម៉ោង។
  • មានសមត្ថភាពក្នុងការបំពេញទម្រង់ទាំងអស់ ដែលទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រនៅក្នុង SOP
  • អនុវត្តការថែទាំរបួស និងផ្តល់ការណែនាំផ្នែកវេជ្ជសាស្រ្ត សម្រាប់ការសង្រ្គោះបឋមដល់បុគ្គលិក អង្គការម៉ែក នៅពេល ចាំបាច់។
  • អនុវត្តភារកិច្ចផ្សេងៗទៀត តាមការណែនាំរបស់ប្រធានក្រុម ឬប្រធានពេទ្យក្រុម ដើម្បីបំពេញនូវតម្រូវការប្រតិបត្តិការ។

ការជម្លៀសជនរងគ្រោះ (CASEVAC)

  • រក្សាការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តគ្រប់ពេលជម្លៀសជនរងគ្រោះ ពីតំបន់ដែលបានបោសសំអាតទៅតំបន់វេជ្ជសាស្រ្តនៅ ក្នុងតំបន់រដ្ឋបាល ឬទៅរថយន្តជម្លៀស / រថយន្តសង្គ្រោះ។ ត្រូវត្រៀមជាស្រេច ដើម្បីបញ្ឈប់និងធ្វើការវាយតម្លៃ ជនរងគ្រោះលើកទីពីរនៅពេលដែលត្រូវការ។
  • បន្ទាប់ពីមានស្ថេរភាព សូមផ្តល់ព័ត៌មានបន្ថែមដល់ប្រធានទីវាល / ប្រធានក្រុមដែលពួកគេត្រូវការសម្រាប់ធ្វើ របាយការណ៍គ្រោះថ្នាក់បឋម។
  • ត្រូវប្រាកដថាមន្ទីរពេទ្យ ដែលនៅជិតបំផុតត្រូវបានគេជូនដំណឹង អំពីការមកដល់នៃជនរងគ្រោះ។
  • ធ្វើដំណើរជាមួយជនរងគ្រោះទៅមន្ទីរពេទ្យ ដែលបានកំណត់ ហើយធ្វើការផ្ទេរជនរងគ្រោះ និងឯកសារទាំងអស់ ដែលរាប់ បញ្ចូលទាំងការអង្កេតរបស់អ្នក ការផ្ដល់ថ្នាំទៅជនរងគ្រោះ ក្នុងដំណាក់កាលព្យាបាល ការគាំទ្រជីវិតដំបូង (ILS) ។
  • ពេទ្យក្រុម គឺត្រូវធានាថាមូលដ្ឋានប្រតិបត្តិការ (Operations Base) ត្រូវបានជូនដំណឹងអំពីស្ថានភាពប្រែប្រួល របស់ជនរងគ្រោះ និងទីតាំងនៃជនរងគ្រោះនៅលើមូលដ្ឋានប្រចាំ។
តំរូវការការងារ
  • មានក្រមសីលធម៌ការងារខ្ពស់។
  • មានជំនាញទំនាក់ទំនងល្អ។
  • ប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ អង្គការម៉ែក។
  • អ្នកត្រូវធ្វើការងារ ជាលក្ខណៈវដ្តការងារ (ជាមធ្យម ធ្វើការ២០ថ្ងៃ សម្រាក១០ថ្ងៃ)
  • ធ្វើការងារនៅទីវាល និងសម្រាកនៅជំរុំស្នាក់នៅ តាមការចាត់តាំងរបស់អង្គការម៉ែក។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជនដែលមានបំណងដាក់ពាក្យ សូមផ្ញើរប្រវត្តិរូបសង្ខេបរបស់ខ្លួន ដោយភ្ជាប់លិខិតចំណាប់អារម្មណ៍ មកកាន់អាស័យដ្ឋានដូចបានផ្ដល់ជូន នៅក្នុងពត៌មានទំនាក់ទំនង។

ឯកសារដាក់ពាក្យទាំងអស់នឹងត្រូវរក្សាទុកនៅអង្គការម៉ែក ហើយចំពោះតែអ្នកដែលជាប់ឈ្មោះក្នុងបញ្ជីសម្រាំង ទើបត្រូវបានអញ្ជើញមកសម្ភាសន៍។

បុគ្គលិកទាំងអស់ តម្រូវឲ្យយល់ និងអនុវត្តតាមបទដ្ឋាន ដែលបានលើកឡើងនៅក្នុងក្របខ័ណ្ឌវិធានការពារសុវត្ថិភាពរបស់ អង្គការម៉ែក។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : ក្រុមបោសសំអាតមីន
អុីម៉េល : jobs.cambodia@maginternational.org
លេខទូរស័ព្ទ : 012 978 456 (Ratanakiri)
023 215 115 (Head Office)
053 952 546 (Battambang)
អាស័យដ្ឋាន : MAG Battambang: #99, Group10, Rumchek 4 Village, Rattanak Commune, Battambang
MAG Ratanakiri: #136, St. 78, 7 Makara Village, Sangkat Labansiek, Krong Banlung, Ratanakiri
MAG Head Office: #9AB, St. 446, Sangkat Tuol Tumpoung I, Khan Chamkar Morn, Phnom Penh
គេហទំព័រ : http://www.maginternational.org
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading