មន្ត្រីផ្នែករៀបចំ និងគ្រប់គ្រងទិន្នន័យ (Data Warehouse) សំរាប់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | កំព្យូទ័រទូទៅ, កំព្យូទ័រ តបណ្តាញ Network, កំព្យូទ័រ សរសេរកម្មវិធី, វិទ្យាសាស្ត្រកុំព្យូទ័រ, ព័ត៌មានវិទ្យា |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 26 ខែ សីហា ឆ្នាំ2019 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 1ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជា ឆ្ពោះទៅរកស្តង់ដាអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្តជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការ ដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្ត ការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយ គុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារ នីមួយៗ។
ក្នុងន័យនេះ អគ្គលេខាធិការដ្ឋានសូមប្រកាសជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
- មន្ត្រីផ្នែករៀបចំ និងគ្រប់គ្រងទិន្នន័យ (Data Warehouse) (ចំនួន១នាក់)
- មានសញ្ញាបត្របរិញ្ញាបត្រ ឡើងទៅ ទាក់ទងនឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងផ្នែកពាក់ព័ន្ធផ្សេងៗ
- បានបញ្ចប់ការសិក្សាថ្នាក់កម្រិតបរិញ្ញាបត្រលើផ្នែកទាក់ទងនឹងវិស័យ និងតាមជំនាញនីមួយៗ
- ចេះស្ទាត់លើភាសាខ្មែរ និង, អាចអាន ស្តាប់ សរសេរ និង និយាយភាសាអង់គ្លេសបានល្អ
- យ៉ាងហោចណាស់មានបទពិសោធន៍ការងាររយៈពេល ១ឆ្នាំ ទៅតាមផ្នែក និងតួនាទីខាងលើ
- អាទិភាពចំពោះបេក្ខជនដែលមានបទពិសោធន៍ជាមួយផលិតផល Oracle
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និង cover letter ព្រមទាំងឯកសារពាក់ព័ន្ធ នៅអាស័យដ្ឋាន ដែលបានផ្ដល់ជូនរាល់ម៉ោងធ្វើការយ៉ាងយូរបំផុតត្រឹមថ្ងៃ០៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវជាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ។
ព័ត៌មានបន្ថែម សូមទាក់ទងលោក នួន រតនសម្បត្តិ តាមអស័យដ្ឋានដូចបានផ្ដល់ជូន។
ប្រាក់បៀវត្ស/ប្រាក់ឧបត្ថម្ភ នឹងត្រូវទទួលបានសមរម្យទៅតាមមុខតំណែង និងផ្អែកលើសមត្ថភាព បទពិសោធន៍ និងគុណវុឌ្ឍិ របស់បេក្ខជន ឬបេក្ខនារី។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
| អុីម៉េល : | huy.sovannara@pfm.gov.kh nounrathanaksambath@pfm.gov.kh |
| លេខទូរស័ព្ទដៃ : | 010 758 569 (Mobile) |
| អាស័យដ្ឋាន : | #60, Steering Committee of the PFM Reform Office, 7th floor, Building “C”. St. 92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh |
| គេហទំព័រ : |
http://www.mef.gov.kh |
