ពត៍មានវិទ្យា ( IT ) សំរាប់ អង្គការតំលៃស្ត្រី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 22​ ខែ​ មករា ឆ្នាំ2020)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ព័ត៌មានវិទ្យា
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 22​ ខែ​ មករា ឆ្នាំ2020
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការតំលៃស្រ្តី គឺជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុកមួយក្នុងរាជធានីភ្នំពេញ ដែលធ្វើការជួយទៅដល់ស្រ្តីរងគ្រោះ និង ត្រូវបានគេរំលោភបំពាននៅតាមសេវាកំសាន្តដូចជាបៀហ្គាឌិន និង ខារ៉ាអូខេក្នុងប្រទេសកម្ពុជា។ 

និមិត្ត៖ លើកកំពស់ស្ត្រីដែលតូ្រវបានកេងប្រវញ្ច័នៅតាមរង្គសាល បៀរហ្គាឌិន និងផ្ទះបន ក្នុងប្រទេសកម្ពុជាអោយរស់នៅដោយស្មើភាពគ្នា មានសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម។

បេសកកម្ម៖លើកកំពស់បរិយាកាសការងារ ដើម្បអោយរួចផុតពីការកេងប្រវញ្ច័ និង រំលោភបំពានទៅដល់ស្រ្តី តាមរយៈការប្រឹក្សាយោបល់ បញ្ចូនទៅរៀនជំនាញ និងជំរើសការងារថ្មី ។

អង្គការតំលៃស្រ្តី គឺកំពុងត្រូវការជ្រើសរើសបេក្ខជន ជាជនជាតិខ្មែរដែលមានសមត្ថភាព និង មានបំណងចង់បំពេញការងារនូវមុខតំណែងដូចខាងក្រោមនេះ៖

មុខតំណែង : ពត៍មានវិទ្យា ( IT )
ចំនួន : ១នាក់
តំបន់ : ភ្នំពេញ

តួនាទីនិងការទទួលខុសត្រូវ
  • រៀបចំធ្វើវិឌីអូរបស់អង្គការតំលៃស្រ្តីដើម្បីផ្សព្វផ្សាយក្នុងគេហទំព័រ ហ្វេសប៊ុករបស់អង្គការតំលៃស្រ្តី
  • ត្រួតពិនិត្យ និង ជួសជុលកុំព្យូទ័រ ម៉ាស៊ីនថតចំលងនៅពេលដែលមានបញ្ហា
  • ធ្វើការ Back Up នូវឯកសាររបស់បុគ្គលិកជារៀងរាល់ខែ
  • ដាក់ប្រព័ន្ធការពារវិរុសនៅគ្រប់ម៉ាស៊ីនកុំព្យូទ័រទាំងអស់
  • ធ្វើកំណែទម្រង់នូវប្រព័ន្ធបច្ចេកវិទ្យាឲ្យទាន់សម័យកាលក្នុងការប្រើប្រាស់ ហើយត្រូវប្រកដថាមិនជាផលរំខានចំពោះការងារ
  • ទទួលបន្ទុកក្នុងការថតរូប ថតវិឌីអូពីអ្នកទទួលផល និងសកម្មភាពផ្សេងៗដើម្បីតាក់តែងជាឯកសារ
  • មានឆន្ទះក្នុងការចុះបេសកម្មធ្វើដំណើរទៅតាមខេត្តផ្សេងៗ
  • គ្រប់គ្រងប្រព័ន្ធInternet , Website និង Server ក្នុងការិយាល័យ ហើយត្រូវប្រកដថាប្រព័ន្ធ Internet និង Printer មិនមានភាពរអៈរអួលឡើយ។
  • គ្រប់គ្រងគ្រប់ទិន្នន័យរបស់បុគ្គលិកឲ្យមានសុវត្តិភាព(Soft copy)
  • បង្កើតនូវទម្រង់ថ្មីៗសម្រាប់គ្រប់គ្រងការងារបច្ចេកទេស
  • បង្កើតនូវគណនី Outlook ,Skype សម្រាប់បុគ្គលិកថ្មី
  • ធ្វើនាមប័ណ្ណសំរាប់បុគ្គលិក ឬ កាតបុគ្គលិក និង បែនន័រផ្សេងៗ
  • ផុសពត៍មាន ឬ វីដេអូ ទៅក្នុង ហ្វេសបុក វេបសាយ និង យូធូបរបស់អង្គការតំលៃស្រ្តី
  • ការងារមួយចំនួននឹងត្រូវបានស្នើសុំឲ្យជួយក្នុងករណីមានការស្នើសុំពីប្រធានក្រុម
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និង ប្រចាំឆ្នាំជូនប្រធានគ្រប់គ្រង
តំរូវការការងារ
  • មានសញ្ញាបត្រទៅលើផ្នែកកុំព្យូទ័រវិទ្យាសាស្រ្ត ឬក៏សញ្ញាបត្រដែលមានតំលៃស្មើ
  • មានជំនាញទៅលើ Window 7, 8  ,10  និង Window Server 2008/2012, LAN / WAN VPN VLAN
  • ចេះជួសជុល Computer, Printer
  • មានចំណេះដឹងទៅលើការ Design Software, Adobe Photoshop
  • មានជំនាញការប្រើប្រាស់ Videos Editor: Adobe Premiere, Sony Vegas, 
  • ចេះប្រើប្រាស់ និង តំឡើង Microsoft Word, Excel, PowerPoint , Outlook, Mail, server និង Projector ។
  • ចេះថតរូបកាន់តែប្រសើរ
  • ចេះ និង មានសមត្ថភាពក្នុងការ update Website និង Design Website 
  • មានសមត្ថភាពតំឡើង Printer wireless router Mikrotik TP-Link
លក្ខខណ្ឌការងារ
  • ប្រាក់បៀវត្សន៍ : អាស្រ័យលើបទពិសោធ និង សមត្ថភាព
  • អត្ថប្រយោជន៍បន្ថែម : មានបណ័្ណធានារ៉ាប់រងឯកជន បណ័្ណរ៉ាប់រងបសស ប្រាក់ខែទី១៣ កាតទូរស័ព្ទ និង ថ្ងៃសាំងប្រចាំខែ  
  • ថ្ងៃធ្វើការ : ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ ៥៖០០ល្ងាច
ព័ត៌មានសំរាប់ការដាក់ពាក្យ

ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍ទៅលើមុខតំណែងមួយនេះសូមផ្ញើរប្រវត្តិរូបសង្ខេបមកកាន់អង្គការតំលៃស្រ្តី ផ្ទះលេខ៣៦ ផ្លូវ៣៥D  សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញឬទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម៖
០៨៩ ៣៧៨ ៤៩៨ / ០៧០ ៣៩២ ០០១ / ០១៦៣៩៤ ០០៦ និង តាមរយៈអ៊ីម៉ែល៖ ao@preciouswomen.org
ចំណាំ៖ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ៥រសៀលនេះតទៅ។ សូមអរគុណ !
 


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : អង្គការតំលៃស្ត្រី
អុីម៉េល : ao@preciouswomen.org
លេខទូរស័ព្ទដៃ : ០៨៩ ៣៧៨ ៤៩៨
០៧០ ៣៩២ ០០១
០១៦ ៣៩៤ ០០៦
អាស័យដ្ឋាន : ផ្ទះលេខ៣៦ ផ្លូវ៣៥D  សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ
គេហទំព័រ : http://preciouswomen.org/

អង្គការតំលៃស្រ្តី គឺជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុកមួយក្នុងរាជធានីភ្នំពេញ ដែលធ្វើការជួយទៅដល់ស្រ្តីរងគ្រោះ និង ត្រូវបានគេរំលោភបំពាននៅតាមសេវាកំសាន្តដូចជាបៀហ្គាឌិន និង ខារ៉ាអូខេក្នុងប្រទេសកម្ពុជា។ 

និមិត្ត៖ លើកកំពស់ស្ត្រីដែលតូ្រវបានកេងប្រវញ្ច័នៅតាមរង្គសាល បៀរហ្គាឌិន និងផ្ទះបន ក្នុងប្រទេសកម្ពុជាអោយរស់នៅដោយស្មើភាពគ្នា មានសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម។

បេសកកម្ម៖ លើកកំពស់បរិយាកាសការងារ ដើម្បអោយរួចផុតពីការកេងប្រវញ្ច័ និង រំលោភបំពានទៅដល់ស្រ្តី តាមរយៈការប្រឹក្សាយោបល់ បញ្ចូនទៅរៀនជំនាញ និងជំរើសការងារថ្មី ។

Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading