ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

បុគ្គលិកផ្នែកលក់ សំរាប់ Alkaline Home Water

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : លក់និងទីផ្សារ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ
តំបន់ : ភ្នំពេញ
ចំនួន : 15នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 03​ ខែ​ កញ្ញា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
ពិព៌ណនាអំពីការងារ

ក្រុមហ៊ុន​ (ALKALINE HOME WATER) ជា​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​បាន​បង្កើត​ឡើងក្នុ​ងគោលបំណង​ឪ្យប្រជាពលរដ្ឋ​គ្រប់រូប​ទទួល​បាន​ ទឹក​រ៉ែ​អាល់កាឡាំងបរិភោគ​ដែល​ផ្តល់ឪ្យសុខភាព​ល្អ​ប្រសើរ​ ចំណាយ​តិច​ ព្រមទាំង​ជួយ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ផ្គត់ផ្គង់​ប្រព័ន្ធ​ និង​ម៉ាស៊ីន​ចម្រោះ​ទឹក​រ៉ែ​អាល់កាឡាំងដល់​អតិថិជន​២៥ រាជធានី​ខេត្ត​ក្នុង​ប្រទេសកម្ពុជា​ ។ គុណភាព​ទឹក​ត្រូវ​បាន​ទទួស្គាល់​ពី​ វិទ្យាស្ថាន​ប៉ា​ស័្ទរ​កម្ពុជា​ ISO14001, ISO 9001 និង​វិទ្យាស្ថាន​វាយ​តម្លៃ​គុណភាព​ទឹក​ឯករាជ្យ​លំដាប់​ពិភពលោក​។ផលិតផល​របស់ក្រុមហ៊ុន​នាំចូល​ពី​ប្រទេស​កូរ៉េ​ ( KOREA)

  • បុគ្គលិកផ្នែកលក់ (15 Positions)
តួនាទីនិងការទទួលខុសត្រូវ
  • រៀបចំបង្កើតបណ្តាញទីផ្សារ ការផ្សព្វផ្សាយ និង រៀបផែនការបរិមាណលក់ឪ្យដល់គោលដៅ។
  • ធ្វើផែនការ និងអនុវត្តន៍​យុទ្ធសាស្រ្តទីផ្សារ ព្រមទាំងលក់អោយមានប្រសិទ្ធិភាព ដើម្បីធានាពង្រឹងការលក់ ប្រចាំខែនិងប្រចាំឆ្នាំទៅតាមផែនការរបស់ក្រុមហ៊ុនកំណត់។​
  • ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ ក្នុងការលើកជាគំរោងផែនការលក់ប្រចាំខែនិងឆ្នាំ និងផ្តល់នូវការគាំទ្រដើម្បីឪ្យផែនការលក់នោះទទួលបានជោគជ័យ។
  • ស្វែងរកអតិថិជនសម្រាប់លក់ដុំ ក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន ។​
  • ដឹកនាំ និងបង្ហាត់បង្ហាញកូនក្រុមក្នុងដំណើរការលក់អោយមានប្រសិទ្ធិភាព។
  • រក្សាទំនាក់ទំនងអោយមានភាពជិតស្និទ្ធិជាមួយអតិថិជនចាស់ និងស្វែងរកអតិថិជនថ្មីៗ ។
  • ដោះស្រាយបញ្ហាទូទៅដែល នឹងជួបប្រទះអោយល្អប្រសើរទាន់ពេលវេលា និងតាមគោលការក្រុមហ៊ុន។
  • ធ្វើការវិភាគទៅលើលទ្ធផលនៃការលក់ និងដំណោះស្រាយផ្សេងៗដើម្បីរាយការណ៍ជូនប្រធានគ្រប់គ្រង។
  • ធ្វើការតាមដានស្ថានភាពទីផ្សារ និងគូប្រកូតប្រជែង ដើម្បីធានាការលក់ទៅតាមផែនការ ។
  • ធ្វើការងារផ្សេងៗទៀតដែលពុំចាំបាច់បង្គាប់ដោយក្រុមហ៊ុន ។
តំរូវការការងារ
  • មានបទពិសោធន៍ផ្នែកលក់ និងផ្នែកទីផ្សារកាន់តែប្រសើរ
  • មានបទពិសោធន៍ក្នុងការផ្តល់វគ្គបណ្តុះបណ្តាល និងបង្កើតក្រុមលក់
  • មានការប្រាស្រ័យទំនាក់ទំនងល្អ មានការផ្តាច់ជ្ញាចិត្តក្នុងការស្វែងរកអតិថិជនក្នុងគោលដៅរបស់ខ្លួន
  • មានចំណោះដឹងជាមូលដ្ឋានកុំព្យួទ័រ (Ms. Word, Excel, PowerPoint, Email និង Internet)
  • មានការទទួលខុសត្រូវខ្ពស់ស្មោះត្រង់ និងមានឥរិយាបទសមរម្យ ថ្លៃថ្នូរ។​
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ បេ​ក្ខនារី​ ចំណាប់អារម្មណ៍​សូម​ផ្ញើ​រប្រវត្តិ​រូប​ ឬCV និង​ Cover Letterមកកាន់​អាសយដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​ នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Alkaline Home Water

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

5 នាក់
តាមការចរចារ
ថ្ងៃទី 03​ ខែ​ កញ្ញា ឆ្នាំ2025
ភ្នំពេញ
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading