បុគ្គលិកផ្នែកទីផ្សារនិងលក់ សំរាប់ Hy Pengrorth
ជនជាតិខ្មែរ | |
រដ្ឋបាល, លក់និងទីផ្សារ | |
ពេញម៉ោង | |
ប្រុស, ស្រី | |
ខ្មែរ, អង់គ្លេស | |
កំពង់ឆ្នាំង, ព្រះវិហារ, ព្រៃវែង, ស្វាយរៀង |
1នាក់ | |
ថ្ងៃទី 31 ខែ មករា ឆ្នាំ2025 | |
តាមការចរចារ
|
|
ត្រូវការ | |
បរិញ្ញាបត្រ |
ក្រុមហ៊ុន ហ៊ី ប៉េងរ័ត្ន កសិកម្ម ជាក្រុមហ៊ុនផ្គត់ផ្គង់ជីកសិកម្មដែលបាននិងកំពុងដំណើការអាជីវកម្មលើទីផ្សារតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ២០១២។ក្រុមហ៊ុន ហ៊ី ប៉េងរ័ត្ន កសិកម្ម ត្រូវការជ្រើសរើសបេក្ខជននិងបេក្ខនារីជាច្រើនរូបសម្រាប់មុខតំណែងមួយចំនួនដូចខាងក្រោម៖
- បុគ្គលិកផ្នែកទីផ្សារនិងលក់ (7 Positions)
- ចាត់ចែង និងគ្រប់គ្រងការងារទីផ្សារនិងលក់ ផលិតផលរបស់ក្រុមហ៊ុននៅក្នុងខេត្តគោលដៅចំនួន ០៧ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
- រៀបចំ និងអនុវត្តផែនការសកម្មភាពការងារទីផ្សារនិងលក់ និងផែនការប្រើប្រាស់ថវិកា ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ខេត្តគោលដៅ។
- ដោះស្រាយ ឬរាយការណ៍ដល់ថ្នាក់ដឹកនាំនូវរាល់មតិ ឬបញ្ហា ឬសំណើដែលទទួលបានពីអតិថិជនឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់ក្រុមហ៊ុន។
- គ្រប់គ្រងរបាយការណ៍ទីផ្សារនិងលក់ និងព័ត៌មានអតិថិជន និងកំណត់តំបន់គោលដៅថ្មីដែលមានសក្តានុពលសម្រាប់ការពង្រីកទីផ្សារ ព្រមទាំងប្រមូល វិភាគ និងវាយតម្លៃព័ត៌មានទីផ្សារ ដៃគូប្រកួតប្រជែង ស្ថានភាពភូមិសាស្ត្រ និងតំបន់ដែលមានសក្តានុពលនៅក្នុងខេត្តគោលដៅ។
- រៀបចំរបាយការណ៍អំពីការអនុវត្តការងារជាប្រចាំតាមការណែនាំរបស់ប្រធានប្រចាំតំបន់និងប្រធានផ្នែកទីផ្សារនិងលក់។
- បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ក្រុមហ៊ុន។
- បរិញ្ញាបត្រផ្នែកទីផ្សារ ឬ កសិពាណិជ្ជកម្ម ឬ កសិកម្មឬ ផ្នែកផ្សេងទៀតដែលពាក់ព័ន្ធ។
- បទពិសោធន៍ការងារផ្នែកទីផ្សារនិងលក់ជីកសិកម្ម យ៉ាងហោច ០១ ឆ្នាំ នៅក្នុងខេត្តគោលដៅ។
- ជំនាញទំនាក់ទំនង សម្របសម្រួល ផ្សព្វផ្សាយ និងចរចារលក់ផលិតផល។
- ចំណេះដឹងផ្នែកបច្ចេកទេសប្រើប្រាស់ជីលើដំណាំ ស្រូវ បន្លែ ឈើហូបផ្លែ និងដំណាំចំការ។
- ចំណេះដឹងកុំព្យូទ័រ និងបណ្តាញទំនាក់ទំនងសង្គម (MS OFFICE អ៊ីនធើណេតអ៊ីម៉ែល)។
- ឆន្ទៈខ្ពស់ចំពោះការងារទីផ្សារ និងលក់ ព្រមទាំងសមត្ថភាពធ្វើការងារដោយឯករាជ្យ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ គោរពពេលវេលា និងអត់ធ្មត់ខ្ពស់ក្នុងការងារ។
សូមបេក្ខជននិងបេក្ខនារីផ្ញើ Cover Letter និងប្រវត្តិរូប (CV) មកកាន់ក្រុមហ៊ុន ហ៊ី ប៉េងរ័ត្ន កសិកម្ម តាមរយៈអ៊ីម៉ែល ឬតេលេក្រាមដ ដោយបញ្ជាក់ឱ្យបានច្បាស់នូវមុខតំណែង និងទីតាំងខេត្តគោលដៅដែលខ្លួនចាប់អារម្មណ៍ ឱ្យបានមុនថ្ងៃផុតកំណត់(ម៉ោង ៥:00 ល្ងាច)។
ក្រុមហ៊ុននឹងទាក់ទងបេក្ខជនដែលជាប់ Short-list មកសម្ភាសន៍តាមកាលបរិច្ឆេទកំណត់តាមក្រោយ។
Attachment
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
Hy Pengrorth | |
hr.hypengrorth@gmail.com | |
012 222 816 016 316 099 |
|
Head office - E1-E2 Ground Floor, Building C, Arakawa Housing, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia |