ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

បុគ្គលិកផ្នែកបច្ចេកទេសកសិកម្ម សំរាប់ Hy Pengrorth

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : កសិកម្ម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : បាត់ដំបង, ព្រៃវែង
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 31​ ខែ​ មករា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជីក​សិក​ម្មដែល​បាន​និង​កំពុង​ដំណើការ​អាជីវកម្ម​លើ​ទី​ផ្សារ​តាម​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រកម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១២។ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ ត្រូវការ​ជ្រើសរើស​បេក្ខជន​និង​បេ​ក្ខនារី​ជាច្រើន​រូប​សម្រាប់​មុខតំណែង​មួយ​ចំនួន​ដូច​ខាងក្រោម​៖

  • បុគ្គលិកផ្នែកបច្ចេកទេសកសិកម្ម (3 Positions)
តួនាទីនិងការទទួលខុសត្រូវ
  • រៀបចំ និងអនុវត្តផែនការសកម្មភាពការងារបច្ចេកទេស​និង​ផែនការប្រើប្រាស់ថវិកា ប្រចាំថ្ងៃប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ខេត្តគោលដៅចំនួន ០៣ រួមមាន ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ខេត្តព្រៃវែង។
  • ចូលរួមចងក្រងឯកសារបច្ចេកទេស ស្តង់ដារ គោលការណ៍ និងឯកសារដែលពាក់ព័ន្ធ។
  • សម្របសម្រួល និងអនុវត្តការងារនិង​កម្មវិធីបណ្តុះបណ្តាល ការប្រជុំផ្សព្វផ្សាយបច្ចេកទេស និង​ការ​ចែករំលែកបច្ចេកទេសកសិកម្មដល់ក្រុមការងារ និងអតិថិជន។
  • គាំទ្រ និង​ដោះស្រាយបញ្ហាបច្ចេកទេសកសិកម្ម ដល់ស្រែ ឬចំការ ឬកសិដ្ឋានរបស់អតិថិជន ឱ្យបានទាន់ពេលវេលា និង​មានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់ក្រុមហ៊ុន ។
  • ប្រមូលព័ត៌មាន និងរៀបចំរបាយការណ៍សកម្មភាពការងារបច្ចេកទេសក្នុងខេត្តគោលដៅ ព្រមទាំង​កំណត់តំបន់គោលដៅថ្មីដែលមានសក្តានុពលសម្រាប់ផ្សព្វផ្សាយបច្ចេកទេសបន្ថែម។
  • បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ក្រុមហ៊ុន។
តំរូវការការងារ
  • បរិញ្ញាបត្រផ្នែកក្សេត្រសាស្ត្រ សាកវប្បកម្ម កសិឧស្សាហកម្ម ឬមានជំនាញប្រហាក់ប្រហែល។
  • ចំណេះដឹងបច្ចេកទេសអំពីការប្រើប្រាស់ជីលើដំណាំ ស្រូវ បន្លែ ឈើហូបផ្លែ និងដំណាំចំការ។
  • ចំណេះដឹងអំពីសត្វល្អិត ជំងឺ ផ្សិតចង្រៃ បរិយាកាស ដែលបង្កឲ្យប៉ះពាល់ដល់ដំណាំកសិកម្ម។
  • បទពិសោធន៍ធ្វើការជាមួយកសិករ ម្ចាស់ស្រែ ឬចំការ ឬម្ចាស់កសិដ្ឋាន យ៉ាងតិច 0១ ឆ្នាំ។
  • ជំនាញទំនាក់ទំនង សម្របសម្រួល បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម។
  • ចំណេះដឹងកុំព្យូទ័រ និងបណ្តាញទំនាក់ទំនងសង្គម (MS OFFICE អ៊ីនធើណេត​អ៊ីម៉ែល)។
  • ឆន្ទៈខ្ពស់ចំពោះការងារបច្ចេកទេសកសិកម្មក្នុងការធ្វើស្រែ ចំការ ព្រមទាំងសមត្ថភាពធ្វើការងារដោយឯករាជ្យ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ គោរពពេលវេលា និងអត់ធ្មត់ខ្ពស់ក្នុងការងារ ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

សូម​បេក្ខជន​និង​បេ​ក្ខនារី​ផ្ញើ​ Cover Letter និង​ប្រវត្តិរូប​ (CV) មកកាន់​ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ តាមរយៈ​អ៊ី​ម៉ែ​ល ឬតេលេក្រាម​ដ ដោយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នូវ​មុខតំណែង​ និង​ទីតាំង​ខេត្ត​គោលដៅ​ដែល​ខ្លួន​ចាប់អារម្មណ៍​ ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់​(ម៉ោង​ ៥:00 ល្ងាច​)។

 

ក្រុមហ៊ុន​នឹង​ទាក់ទង​បេក្ខជន​ដែលជា​ប់ Short-list មក​សម្ភាសន៍​តាមកាល​បរិច្ឆេទ​កំណត់​តាម​ក្រោយ​។


Attachment


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Hy Pengrorth
អុីម៉េល : hr.hypengrorth@gmail.com
លេខទូរស័ព្ទ : 012 222 816
016 316 099
អាស័យដ្ឋាន : Head office - E1-E2 Ground Floor, Building C, Arakawa Housing, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

១នាក់
តាមការចរចារ
ថ្ងៃទី 31​ ខែ​ មករា ឆ្នាំ2025
កំពង់ឆ្នាំង, ព្រះវិហារ, ព្រៃវែង, ស្វាយរៀង
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading