ជំនួយការផ្នែកវេចខ្ចប់ សំរាប់ Kirirom Food Production (K.F.P) Co., Ltd.
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | ជំនួយការ, ផលិតកម្ម - ការត្រួតពិនិត្យគុណភាព, ផលិតកម្ម - ការផលិត, ដឹកជញ្ជូន នាំចេញ នាំចូល |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | កំពង់ស្ពឺ |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 03 ខែ កញ្ញា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) (Kirirom Food Production (K.F.P) Co., Ltd) គឺជាក្រុមហ៊ុនផលិតដំណាប់ផ្លែឈើស្ងួត បង្កើតឡើងដោយស្ថាបនិកជនជាតិខ្មែរមួយរូបដែលមានបំណងចូលរួមចំណែកកែច្នៃផលកសិកម្មទៅជាផលិតផលសម្រេចដែលអាចនាំចេញទៅកាន់ទីផ្សារ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចប្រជាជនក្នុងតំបន់ និងធនធានធម្មជាតិ។
អាស្រ័យដោយមានការគាំទ្រ និងទំនុកចិត្តខ្ពស់ពីអតិថិជនចំពោះផលិតផលស្តង់ដារប្រកបដោយគុណភាព និងអនាម័យខ្ពស់ទើបក្រុមហ៊ុនមានឱកាសនាំចេញផលិតផលទៅកាន់ទីផ្សារជាតិ និងអន្តរជាតិកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងមានភាពរីកចម្រើនជាបន្តបន្ទាប់។
ចក្ខុវិស័យ៖ ជាក្រុមហ៊ុនឈានមុខគេមួយលើសកលលោកក្នុងការផ្គត់ផ្គង់ផលិតផលដែលធ្វើពីរុក្ខជាតិប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់ បេសកកម្ម៖ ដើម្បីបង្កីនគុណតម្លៃជីវិត សម្រាប់មនុស្ស និងភពផែនដីរបស់យើងគុណតម្លៃ៖ និរន្តរភាព សុចរិតភាព ភាពច្នៃប្រឌិត និងរីកចំរើនជាមួយគ្នា
បច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំកំពុងជ្រើសរើសបុគ្គលិកជាច្រើននាក់ក្នុងពេលខ្លីខាងមុននេះ។
- ជំនួយការផ្នែកវេចខ្ចប់
- ជាសេនាធិការរបស់ Packing Deputy Manager ក្នុងការរៀបចំផែនការសកម្មភាពនៅក្នុងផ្នែក។
- គ្រប់គ្រង ចាត់ចែង ដឹកនាំ ប្រើប្រាស់ធនធានដែលមាននៅក្នុងផ្នែករបស់ខ្លួន រួមមាន ធនធានមនុស្ស ធនធានឧបករណ៍-សម្ភារនិងធនធានដទៃទៀត ប្រកបដោយតម្លាភាព សុចរិតភាព គុណភាព និងប្រសិទ្ធភាព។
- បណ្តុះបណ្តាល ដឹកនាំអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់បុគ្គលិក កម្មករ ក្រោមឱវាទតាមផែនការដែលបានរៀបចំក្នុងផែនការសកម្មភាព ដោយសហការជាមួយផ្នែកពាក់ព័ន្ធរួមទាំងការ វាយតម្លៃបុគ្គលិក លើកទឹកចិត្ត និងដាក់ពិន័យ។
- ត្រួតពិនិត្យដំណើរការ អ៊ុតម៉ាត់ថង់ ស្របតាមវិធីសាស្ត្របានកំណត់ តម្រូវការអតិថិជន តម្រូវការក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវ និងទាន់ពេលវេលា។
- ត្រួតពិនិត្យដំណើរការ បង្ហើយការ មានដូចជាចាប់ដែក វាយលេខកូដ ច្រកកេស និងបិតផ្លាក ស្របតាមវិធីសាស្ត្របានកំណត់ តម្រូវការអតិថិជន តម្រូវការក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវ និងទាន់ពេលវេលា។
- បំពេញកំណត់ត្រា សរុបសម្រាប់ការបញ្ចេញទំនិញតាមទូរនីមួយៗ ត្រឹមត្រូវ និងទាន់ពេលវេលា។
- ធានា ការប្រើប្រាស់ឧបករណ៍សម្ភារ ការងារអ៊ុតមាត់ថង់ និង បង្ហើយការ ត្រឹមត្រូវតាមបច្ចេកទេស និងថែទាំតាមវិធីសាស្ត្រកំណត់។
- ប្រជុំបុគ្គលិកប្រចាំថ្ងៃសម្រាប់ផ្នែក សម្រាប់បង្ហើយការ និងអ៊ុតមាត់ថង់។
- គ្រប់គ្រងកាកសំណល់ដោយបែងចែក ផ្លាស្ទិក រលួយ ដាច់ដោយឡែកពីគ្នា និងចូលរួមទប់ស្កាត់ការងារគ្រប់គ្រងសត្វចង្រៃជាមួយផ្នែកគ្រប់គ្រប់សត្វចង្រៃ ។
- តាមដាន កត់ត្រា បូកសរុប បញ្ជីវត្តមាន បុគ្គលិកគិតប្រាក់ខែ គីឡូ សរុបចំនួនធ្វើបានត្រូវគិតប្រាក់ និងផ្ទៀងផ្ទាត់ការគិតប្រាក់របស់បុគ្គលិកគិតគីឡូដែលបំពេញការងារក្នុងក្រុមអ៊ុតមាត់ថង់ និងបង្ហើយការ ។
- រៀបចំធ្វើរបាយការណ៍សមិទ្ធកម្មរបស់ខ្លួនប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងរាយការជូនអនុប្រធានវេចខ្ចប់ /ប្រធានផលិតផលសម្រេច ។
- ជាសមាជិកក្រុមការងារអនុវត្តវិធីសាស្ត្រ ស៥ ទទួលបន្ទុកលើ ទីតាំងការងារ បន្ទប់អ៊ុតមាត់ថង់ និងបង្ហើយការ ។
- ត្រួតពិនិត្យ តាមដាន និងអនុវត្តគោលការណ៍ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ SMETA អនុវត្តវិធីសាស្ត្រ ស៥ គោលការណ៍ផ្សេងៗដែលក្រុមមហ៊ុនបានកំណត់ ក្របកដោយ ក្រមសីលធម៌ សុជីវធម៌ សុចរិតភាពនិងមានប្រសិទ្ធិភាព ។
- ទទួលបំពេញការងារផ្សេងទៀតតាមការចាត់តាំងពីថ្នាក់ដឹកនាំ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប តាមរយៈអ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង និងតាមតេឡេក្រាម (KFP-Roth Hr & KFP-Sathya)
សំគាល់៖ មានតែបេក្ខជនជាប់តំណាក់កាលសម្រាំងប៉ុណ្ណោះ ដែលនឹងហៅមកធ្វើការសម្ភាស
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះក្រុមហ៊ុន : | Kirirom Food Production (K.F.P) Co., Ltd. |
ឈ្មោះសំរាប់ទំនាក់ទំនង : | Kirirom Food Production Co., Ltdលោក ច្រាយ រ័ត្ន លោក ទូច ពិសិដ្ឋសត្យា |
គេហទំព័រ : |
http://www.kfp.com.kh |
