អនុប្រធានផលិតកម្ម សំរាប់ Kirirom Food Production (K.F.P) Co., Ltd.
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | កសិកម្ម, ក្សេត្រសាស្ត្រ , វិទ្យាសាស្ត្រចំណីអាហារ, ផលិតកម្ម - ការផលិត |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | កំពង់ស្ពឺ |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 03 ខែ កញ្ញា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) (Kirirom Food Production (K.F.P) Co., Ltd) គឺជាក្រុមហ៊ុនផលិតដំណាប់ផ្លែឈើស្ងួត បង្កើតឡើងដោយស្ថាបនិកជនជាតិខ្មែរមួយរូបដែលមានបំណងចូលរួមចំណែកកែច្នៃផលកសិកម្មទៅជាផលិតផលសម្រេចដែលអាចនាំចេញទៅកាន់ទីផ្សារ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចប្រជាជនក្នុងតំបន់ និងធនធានធម្មជាតិ។
អាស្រ័យដោយមានការគាំទ្រ និងទំនុកចិត្តខ្ពស់ពីអតិថិជនចំពោះផលិតផលស្តង់ដារប្រកបដោយគុណភាព និងអនាម័យខ្ពស់ទើបក្រុមហ៊ុនមានឱកាសនាំចេញផលិតផលទៅកាន់ទីផ្សារជាតិ និងអន្តរជាតិកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងមានភាពរីកចម្រើនជាបន្តបន្ទាប់។
ចក្ខុវិស័យ៖ ជាក្រុមហ៊ុនឈានមុខគេមួយលើសកលលោកក្នុងការផ្គត់ផ្គង់ផលិតផលដែលធ្វើពីរុក្ខជាតិប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់ បេសកកម្ម៖ ដើម្បីបង្កីនគុណតម្លៃជីវិត សម្រាប់មនុស្ស និងភពផែនដីរបស់យើងគុណតម្លៃ៖ និរន្តរភាព សុចរិតភាព ភាពច្នៃប្រឌិត និងរីកចំរើនជាមួយគ្នា
បច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំកំពុងជ្រើសរើសបុគ្គលិកជាច្រើននាក់ក្នុងពេលខ្លីខាងមុននេះ។
- អនុប្រធានផលិតកម្ម
- ជាសេនាធិការរបស់ Production Manager ក្នុងការរៀបចំ លើកទិសដៅ និងតាមដានការអនុវត្តផែនការសកម្មភាពការងារប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំក្នុងផ្នែកផលិតកម្ម។
- ដឹកនាំ គ្រប់គ្រង និងចាត់ចែងដំណើរការប្រព្រឹត្តិទៅនៃ Teams ចំនួន ៧ រួមមាន៖ (1) Ripening Team, (2) Peeling Team , (3) Blanching & Soaking Team, (4) Drying & Dusting Team, (5) Checking & Sorting Team, (6) Packing Team, (7) Extra Processing Team ព្រមទាំងគ្រប់គ្រងលើកិច្ចដំណើរការទាំងអស់ដែលនៅក្រោម Production Club ទាំង ៧ នេះ។
- ត្រួតពិនិត្យផែនការបណ្តុះបណ្តាល ដឹកនាំអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់បុគ្គលិក ក្រោមឱវាទ ដោយសហការជាមួយផ្នែកពាក់ព័ន្ធរួមទាំងការ វាយតម្លៃបុគ្គលិក លើកទឹកចិត្ត និងដាក់ពិន័យ។
- រៀបចំផែនការផលិតកម្ម ធ្វើបច្ចុបន្នភាព ជ្រើសរើសធនធានមនុស្សក្នុង Production Club។
- ដឹកនាំ រៀបចំ តាមដានការអនុវត្ត KPI របស់ផ្នែកផលិតកម្មឲ្យមានប្រសិទ្ធភាព និងចូលរួមជ្រើសរើសបុគ្គលិកដែលបំពេញការងារក្នុងផលិតកម្ម។
- ធានាដំណើរការផលិតរបស់ផលិតផល មានគុណភាព ស្ថេរភាព សុវត្ថិភាព និងបន្តអភិវឌ្ឍន៍ផលិតផលឲ្យមានភាពប្រសើរឡើង និងផ្តល់របាយការណ៍ដល់ផ្នែកពាក់ព័ន្ធ។
- រៀបចំរបាយការណ៍សមិទ្ធកម្មរបស់ខ្លួនប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆមាសនិងរាយការណ៍ជូន អនុប្រធានក្រុមហ៊ុន។
- ត្រួតពិនិត្យលើការធ្វើបច្ចុប្បន្នភាពទម្រង់បែបបទឯកសារ ត្រួតពិនិត្យតាមដានការបញ្ចូលទិន្នន័យក្នុង Production Software ដែលពាក់ព័ន្ធក្នុងផ្នែកផលិតកម្ម ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ឲ្យមានប្រសិទ្ធិភាព ត្រឹមត្រូវនិងទាន់ពេលវេលា។
- ជាសមាជិករបស់ FST មានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការបំពេញមុខងារក្នុងការតែងតាំងក្រុមសុវត្ថិភាពម្ហូបអាហារ។
- ត្រួតពិនិត្យ តាមដាន និងអនុវត្តគោលការណ៍ ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ SMETA អនុវត្តវិធីសាស្ត្រ ស៥ គោលការណ៍ផ្សេងៗដែលក្រុមមហ៊ុនបានកំណត់ ក្របកដោយ ក្រមសីលធម៌ សុជីវធម៌ សុចរិតភាពនិងមានប្រសិទ្ធិភាព ។
- ត្រួតពិនិត្យបញ្ជីវត្តមាន បុគ្គលិក និងគ្រប់គ្រងការឈប់សម្រាកប្រចាំឆ្នាំរបស់បុគ្គលិកG1 &G4A ដែលបំពេញការងារ ក្នុងផ្នែកផលិតកម្ម។
- ត្រួតពិនិត្យ តាមដានការប្រើប្រាស់ ទឹក អគ្គិសនី សម្ពាធ ឧបករណ៍ សម្ភារ និងសំណង់អគារ ប្រកបដោយទំនួលខុសត្រូវ ថែទាំ និងសន្សំសំចៃ។
- ទទួលបំពេញការងារផ្សេងទៀតតាមការចាត់តាំងពីថ្នាក់ដឹកនាំ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប តាមរយៈអ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង និងតាមតេឡេក្រាម (KFP-Roth Hr & KFP-Sathya)
សំគាល់៖ មានតែបេក្ខជនជាប់តំណាក់កាលសម្រាំងប៉ុណ្ណោះ ដែលនឹងហៅមកធ្វើការសម្ភាស
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះក្រុមហ៊ុន : | Kirirom Food Production (K.F.P) Co., Ltd. |
ឈ្មោះសំរាប់ទំនាក់ទំនង : | Kirirom Food Production Co., Ltdលោក ច្រាយ រ័ត្ន លោក ទូច ពិសិដ្ឋសត្យា |
គេហទំព័រ : |
http://www.kfp.com.kh |
