ពេទ្យសង្គ្រោះ សំរាប់ ក្រុមបោសសំអាតមីន
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | សុខភាពនិងឱសថ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | បាត់ដំបង |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 26 ខែ វិច្ឆិកា ឆ្នាំ2018 |
| ប្រាក់ខែ : |
$261
|
| បទពិសោធន៍ : | ត្រូវការ |
អង្គការម៉ែក ជាអង្គការក្រៅរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស បានជំរុញដល់ការបោសសម្អាតមីននិងការលុបបំបាត់នូវយុទ្ធភ័ណ្ឌផ្សេងៗ។ បេសកកម្មរបស់អង្គការម៉ែក គឺកសាងអនាគតរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារកាកសំណល់នៃសង្រ្គាម តាមរយៈសកម្មភាពឆ្លើយតបប្រកបដោយគុណភាព និងភាពជឿនលឿន។ យើងលុបបំបាត់ចោលរាល់ការគំរាមកំហែងលើរាងកាយ ចំពោះរបួសស្នាមនិងការស្លាប់ និងជួយកាត់បន្ថយនូវការបំផ្លិចបំផ្លាញនៃសេដ្ឋកិច្ច។ យើងផ្តល់ការបោសសម្អាតមីន និងការអប់រំអំពីមីន ដើម្បីគេអាចចាកផុតពីភាពក្រីក្រ និងទុក្ខវេទនា ដែលបង្កឡើងដោយសង្គ្រាម។ អង្គការម៉ែកបាននឹងកំពុងធ្វើការ នៅក្នុងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌ចាប់តាំងពីឆ្នាំ 1992។
យើងត្រូវការជ្រើសរើសបុគ្គលិកជនជាតិខ្មែរដែលមានសមត្ថភាពសម្រាប់តួនាទី ដូចខាងក្រោម៖
- ពេទ្យសង្គ្រោះ (ចំនួន០១នាក់)
ផ្នែកទទួលខុសត្រូវជាក់លាក់
- យល់ដឹងពីជំពូកផ្នែកវេជ្ជសាស្រ្ត នៃនីតិវិធីបទដ្ឋានប្រតិបត្តិការរបស់អង្គការម៉ែក និងនីតិវិធីព្យាបាលវេជ្ជសាស្រ្តរបស់អង្គការ ម៉ែក ។
- ផ្តល់ដំបូន្មានដល់បុគ្គលិកទាំងអស់នៅជុំរុំស្នាក់ទីវាល អំពីអនាម័យ និងវិធានការការពារជំងឺ។
- មានការយល់ដឹងទូលំទូលាយ អំពីរាល់បទដ្ឋានប្រតិបត្តិការកម្មវិធី (SOPs)។
- ទៅតាមការណែនាំរបស់ប្រធានក្រុម ត្រូវស្ថិតនៅចម្ងាយសុវត្ថិភាពអប្បបរមា ដែលពាក់ព័ន្ធពីសកម្មភាពប្រតិបត្តិការ។
- ពេទ្យប្រចាំក្រុមត្រូវទទួលខុសត្រូវ ក្នុងការបង្កើតចំណុចសង្គ្រោះបឋម នៅការដ្ឋានបោសសម្អាត មុនពេលចាប់ផ្តើមប្រតិបត្តិការប្រចាំថ្ងៃ ហើយត្រូវបិទទ្វារ បន្ទាប់ពីប្រតិបត្ដិការបានឈប់នៅថ្ងៃនោះ។
- ការភ្ជាប់ទំនាក់ទំនងរវាងពេទ្យនិងក្រុមត្រូវរក្សាឱ្យមានពេញមួយថ្ងៃធ្វើការ។
- នីតិវិធី ជម្លៀសជនរងគ្រោះ (CASEVAC) ត្រូវអនុវត្តយ៉ាងហោចណាស់ម្ដងរៀងរាល់វដ្តការងារ នីមួយ
- រាល់សម្ភារៈពេទ្យទាំងអស់ត្រូវតែពិនិត្យរៀងរាល់ថ្ងៃ
- របាយការណ៍នៃការពិនិត្យសម្ភារៈពេទ្យ ត្រូវតែរក្សាទុកនៅក្នុងឯកសារពេទ្យ
- ពេទ្យក្រុមទទួលខុសត្រូវ ក្នុងការថែរក្សាសម្ភារៈពេទ្យឱ្យមានសណ្ដាប់ធ្នាប់ និងរាយការណ៍ពីតម្រូវការចាំបាច់ណាមួយ សម្រាប់ការផ្លាស់ប្តូរ ឱ្យបានមុនវាអស់ ទៅប្រធានពេទ្យក្រុម។
- ការចុះបញ្ជីឱសថទាំងអស់ ដែលមានកាលបរិច្ឆេទផុតកំណត់នឹងត្រូវរក្សាទុក។
- របស់ទាំងអស់ដែលត្រូវបានដកចេញ ឬត្រូវបានប្រើអស់នឹងត្រូវបានជំនួសក្នុងរយៈពេល ២៤ ម៉ោង។
- មានសមត្ថភាពក្នុងការបំពេញទម្រង់ទាំងអស់ ដែលទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រនៅក្នុង SOP
- អនុវត្តការថែទាំរបួស និងផ្តល់ការណែនាំផ្នែកវេជ្ជសាស្រ្ត សម្រាប់ការសង្រ្គោះបឋមដល់បុគ្គលិក អង្គការម៉ែក នៅពេល ចាំបាច់។
- អនុវត្តភារកិច្ចផ្សេងៗទៀត តាមការណែនាំរបស់ប្រធានក្រុម ឬប្រធានពេទ្យក្រុម ដើម្បីបំពេញនូវតម្រូវការប្រតិបត្តិការ។
ការជម្លៀសជនរងគ្រោះ (CASEVAC)
- រក្សាការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តគ្រប់ពេលជម្លៀសជនរងគ្រោះ ពីតំបន់ដែលបានបោសសំអាតទៅតំបន់វេជ្ជសាស្រ្តនៅ ក្នុងតំបន់រដ្ឋបាល ឬទៅរថយន្តជម្លៀស / រថយន្តសង្គ្រោះ។ ត្រូវត្រៀមជាស្រេច ដើម្បីបញ្ឈប់និងធ្វើការវាយតម្លៃ ជនរងគ្រោះលើកទីពីរនៅពេលដែលត្រូវការ។
- បន្ទាប់ពីមានស្ថេរភាព សូមផ្តល់ព័ត៌មានបន្ថែមដល់ប្រធានទីវាល / ប្រធានក្រុមដែលពួកគេត្រូវការសម្រាប់ធ្វើ របាយការណ៍គ្រោះថ្នាក់បឋម។
- ត្រូវប្រាកដថាមន្ទីរពេទ្យ ដែលនៅជិតបំផុតត្រូវបានគេជូនដំណឹង អំពីការមកដល់នៃជនរងគ្រោះ។
- ធ្វើដំណើរជាមួយជនរងគ្រោះទៅមន្ទីរពេទ្យ ដែលបានកំណត់ ហើយធ្វើការផ្ទេរជនរងគ្រោះ និងឯកសារទាំងអស់ ដែលរាប់ បញ្ចូលទាំងការអង្កេតរបស់អ្នក ការផ្ដល់ថ្នាំទៅជនរងគ្រោះ ក្នុងដំណាក់កាលព្យាបាល ការគាំទ្រជីវិតដំបូង (ILS) ។
- ពេទ្យក្រុម គឺត្រូវធានាថាមូលដ្ឋានប្រតិបត្តិការ (Operations Base) ត្រូវបានជូនដំណឹងអំពីស្ថានភាពប្រែប្រួល របស់ជនរងគ្រោះ និងទីតាំងនៃជនរងគ្រោះនៅលើមូលដ្ឋានប្រចាំ។
- មានក្រមសីលធម៌ការងារខ្ពស់។
- មានជំនាញទំនាក់ទំនងល្អ។
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ អង្គការម៉ែក។
- អ្នកត្រូវធ្វើការងារ ជាលក្ខណៈវដ្តការងារ (ជាមធ្យម ធ្វើការ២០ថ្ងៃ សម្រាក១០ថ្ងៃ)
- ធ្វើការងារនៅទីវាល និងសម្រាកនៅជំរុំស្នាក់នៅ តាមការចាត់តាំងរបស់អង្គការម៉ែក។
បេក្ខជនដែលមានបំណងដាក់ពាក្យ សូមផ្ញើរប្រវត្តិរូបសង្ខេបរបស់ខ្លួន ដោយភ្ជាប់លិខិតចំណាប់អារម្មណ៍ មកកាន់អាស័យដ្ឋានដូចបានផ្ដល់ជូន នៅក្នុងពត៌មានទំនាក់ទំនង។
ឯកសារដាក់ពាក្យទាំងអស់នឹងត្រូវរក្សាទុកនៅអង្គការម៉ែក ហើយចំពោះតែអ្នកដែលជាប់ឈ្មោះក្នុងបញ្ជីសម្រាំង ទើបត្រូវបានអញ្ជើញមកសម្ភាសន៍។
បុគ្គលិកទាំងអស់ តម្រូវឲ្យយល់ និងអនុវត្តតាមបទដ្ឋាន ដែលបានលើកឡើងនៅក្នុងក្របខ័ណ្ឌវិធានការពារសុវត្ថិភាពរបស់ អង្គការម៉ែក។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | ក្រុមបោសសំអាតមីន |
| អុីម៉េល : | jobs.cambodia@maginternational.org |
| លេខទូរស័ព្ទ : | 012 978 456 (Ratanakiri) 023 215 115 (Head Office) 053 952 546 (Battambang) |
| អាស័យដ្ឋាន : | MAG Battambang: #99, Group10, Rumchek 4 Village, Rattanak Commune, Battambang MAG Ratanakiri: #136, St. 78, 7 Makara Village, Sangkat Labansiek, Krong Banlung, Ratanakiri MAG Head Office: #9AB, St. 446, Sangkat Tuol Tumpoung I, Khan Chamkar Morn, Phnom Penh |
| គេហទំព័រ : |
http://www.maginternational.org |
