ជំនួយការទំនាក់ទំនងសហគមន៍ សំរាប់ ក្រុមបោសសំអាតមីន
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | ជំនួយការ, ការទំនាក់ទំនង, អភិវឌ្ឍសហគមន៏, ការងារសង្គម |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
តំបន់ : | បាត់ដំបង |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 31 ខែ តុលា ឆ្នាំ2025 |
ប្រាក់ខែ : |
$367
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : |
អង្គការម៉ែកជាអង្គការក្រៅរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស បានជំរុញដល់ការបោសសម្អាតមីននិងការលុបបំបាត់នូវយុទ្ធភ័ណ្ឌផ្សេងៗ។ បេសកកម្មរបស់អង្គការម៉ែក គឺកសាងអនាគតរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារកាកសំណល់នៃសង្រ្គាមតាមរយៈសកម្មភាពឆ្លើយតបប្រកបដោយគុណភាព និងភាពជឿនលឿន។ យើងលុបបំបាត់ចោលរាល់ការគំរាមកំហែងលើរាងកាយ ចំពោះរបួសស្នាមនិងការស្លាប់ និងជួយកាត់បន្ថយនូវការបំផ្លិចបំផ្លាញនៃសេដ្ឋកិច្ច។យើងផ្តល់ការបោសសម្អាតមីន និងការអប់រំអំពីមីនដើម្បីគេអាចចាកផុតពីភាពក្រីក្រនិងទុក្ខវេទនាដែលបង្កឡើងដោយសង្គ្រាម។ អង្គការម៉ែកបាននឹងកំពុងធ្វើការនៅក្នុងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌ចាប់តាំងពីឆ្នាំ1992។
យើងត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពសម្រាប់តួនាទី ដូចខាងក្រោម៖
- ទទួលខុសត្រូវទូទៅ ៖
- កសាង និង រក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយសហគមន៍មូលដ្ឋាន អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាល ប្រភពព័ត៌មានសក្តានុពលផ្សេងទៀត។
- ធ្វើជាបុគ្គលបង្គោលសំរាប់តំណាង ខេត្ត ស្រុក ឃុំ និងភូមិក្នុងតំបន់ដែលទទួលខុសត្រូវ ។
- ប្រមូលព័ត៌មានស្តីពីការគ្រោះថ្នាក់ ពីការផ្ទុះ និងផលប៉ះពាល់ ដោយសារមីននិង យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងសហគមន៍។
- ធ្វើការវាយតំលៃ និងការស្រាវជ្រាវសហគមន៍មូលដ្ឋាន និង រៀបចំរបាយការណ៍ពិពណ៌នាអំពីអទិភាពនៃគ្រាប់មីន ឬ ការផ្ទុះមីន មិនទាន់ផ្ទុះ។
- ផ្តល់ការអប់រំពីហានិភ័យ និង ផលប៉ះពាល់ពី មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់សហគមន៍។
- ចែករំលែកព័ត៌មាននិងទំនាក់ទំនងជាមួយក្រុមបោសសំអាតបច្ចេកទេសដើម្បីចូលរួមក្នុងប្រតិបត្តិការសុវត្ថិភាពនិងប្រសិទ្ធភាព។
- ប្រមូលព័ត៌មានទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច - សង្គមនៅក្នុងសហគមន៍, ការគ្រោះថ្នាក់ដោយសារ គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងផលប៉ះពាល់នៃសកម្មភាពរបស់អង្គការម៉ែក។
- ធានាថារាល់ព័ត៌មានដែលប្រមូលបានត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវតាមទម្រង់របាយការណ៍នៃស្តង់ដារ។
- ជួយវិភាគនិងចែកចាយព័ត៌មានដែលប្រមូលបាន
- ប្រាដកថា CLTL បានទទួលព័ត៌មានពេញលេញអំពីបញ្ហាទំនាក់ទំនងសហគមន៍ និងវឌ្ឍនភាពនៃសកម្មភាពទាំងអស់។
- ជួយក្នុងការអភិវឌ្ឍ និង កាធ្វើតេស្តនៃសម្ភារៈអប់រំហានិភ័យថ្មីនៅវាល ព្រមទាំងឧបករណ៍កំណត់អាទិភាព និងស្រាវជ្រាវតាមការចាំបាច់។
- និង ភារកិច្ចផ្សេងទៀតដែលស្នើសុំដោយសមហេតុផល ដោយ CLTL, CLS, or CLM
- ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់
- ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ៖
- ប្រកាន់ខ្ជាប់និងអនុវត្តគោលនយោបាយស្តង់ដាររបស់អង្គការម៉ែកដែលមាន រួមទាំងគោលនយោបាយស្តីពីការប្រព្រឹត្តផ្ទាល់ខ្លួន គោលនយោបាយការការពារកុមារ និងមនុស្សពេញវ័យងាយរងគ្រោះ សេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើការ គោលនយោបាយឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុ អំណោយនិងគោលនយោបាយបដិសណ្ឋារកិច្ច និង គោលនយោបាយនៃឱកាសស្មើភាពគ្នា។
- ត្រូវយល់និងប្រកាន់ខ្ជាប់តាមបទដ្ឋានដែលបានចែងឡើងនៅក្នុងក្របខ័ណ្ឌវិធានការពារសុវត្ថិភាពរបស់អង្គការម៉ែក ធ្វើការបំពេញ កាតព្វកិច្ចដោយការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលមានទំនាក់ទំនង ជាមួយ ការងាររបស់ អង្គការម៉ែក និងត្រូវរាយការណ៍រាល់ក្ដីកង្វល់ប្រសិនបើវាពិតជាមានកើតឡើង។
- ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់អង្គការម៉ែក លើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍របស់បេសកកម្ម។
- ធ្វើការដើម្បីសម្រេចបាននូវគោលដៅរបស់កម្មវិធីនិង / ឬគោលបំណងផែនការអាជីវកម្មរបស់នាយកដ្ឋាន។
- ធានាឱ្យបាននូវការយល់ដឹង និងប្រកាន់ខ្ជាប់នូវរាល់គោលនយោបាយ និងនីតិវិធីរបស់អង្គការម៉ែក និងទទួលបានរាល់នូវព័ត៌មាន អំពីសកម្មភាពរបស់អង្គការម៉ែកផ្ទាល់។
- ទទួលយកនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍កម្មវិធី ដែលសមរម្យ។
- ទទួលយកតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌ និងក្នុងក្របខ័ណ្ឌនៃច្បាប់មូលដ្ឋាន។
- ម្ដងម្កាល អាចនឹងត្រូវធ្វើការនៅក្រៅម៉ោងធ្វើការធម្មតាទៅតាមកាលៈទេសៈ។
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតអម និងប្រវត្តិរូបសង្ខេបមកអាស័យដ្ឋានអង្គការម៉ែកឬ email ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ស្ត្រី ជនជាតិភាគតិច និងជនមានពិការភាព ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។
ឯកសារដាក់ពាក្យទាំងអស់នឹងត្រូវរក្សាទុកនៅអង្គការម៉ែក ហើយចំពោះតែអ្នកដែលជាប់ឈ្មោះក្នុងបញ្ជីសម្រាំង ទើបត្រូវបានអញ្ជើញមកសម្ភាសន៍។
ការប្តេជ្ញា ចំពោះវិធានការពារសុវត្ថិភាព របស់អង្គការ ម៉ែក តំណែងនេះ នឹងត្រូវធ្វើការពិនិត្យប្រវត្តិការងារ មុននឹងសម្រេចផ្តល់ការងារ។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះអង្គការ : | ក្រុមបោសសំអាតមីន |
ឈ្មោះសំរាប់ទំនាក់ទំនង : | Mines Advisory Group |
អុីម៉េល : | jobs.cambodia@maginternational.org |
អាស័យដ្ឋាន : | #99, Group10, Rumchek 4, Rottanak Sangkat, Battambang Municipality, Battambang Province, Cambodia#136, St. 78, 7 Makara, Labansiek Sangkat, Ban Lung Municipality, Ratanak Kiri Province, CambodiaHouse 06, St 502, Sangkat Phsar Daeum Thkov, Khan Chamkar Mon, Phnom Penh, Cambodia |
គេហទំព័រ : |
http://www.maginternational.org |
