អ្នកដោះមីន សំរាប់ ក្រុមបោសសំអាតមីន

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
ភាសា : អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 32នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 01​ ខែ​ មីនា ឆ្នាំ2026
ប្រាក់ខែ :
$306
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

អង្គការ​ម៉ែ​កជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ចក្រភពអង់គ្លេស​ បាន​ជំរុញ​ដល់ការបោសសម្អាត​មីន​និង​ការ​លុបបំបាត់​នូវ​យុទ្ធ​ភ័ណ្ឌផ្សេង​ៗ។ បេសកកម្ម​របស់​អង្គការ​ម៉ែ​ក គឺ​កសាង​អនាគត​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​កាកសំណល់​នៃ​សង្រ្គាមតាមរយៈ​សកម្មភាព​ឆ្លើយតប​ប្រកបដោយ​គុណភាព​ និង​ភាព​ជឿនលឿន​។ យើង​លុបបំបាត់​ចោល​រាល់​ការ​គំរាមកំហែង​លើ​រាងកាយ​ ចំពោះ​របួស​ស្នាម​និង​ការ​ស្លាប់​ និង​ជួយ​កាត់បន្ថយ​នូវ​ការ​បំផ្លិចបំផ្លាញ​នៃ​សេដ្ឋកិច្ច​។យើង​ផ្តល់ការ​បោស​សម្អាត​មីន​ និង​ការអប់រំ​អំពី​មីន​ដើម្បី​គេ​អាច​ចាក​ផុត​ពី​ភាព​ក្រីក្រ​និង​ទុក្ខវេទនា​ដែល​បង្កឡើង​ដោយ​សង្គ្រាម​។ អង្គការ​ម៉ែ​កបាននឹង​កំពុង​ធ្វើការ​នៅ​ក្នុង​វិស័យ​សកម្មភាព​បោស​សម្អាត​មីន​មនុស្សធម៌​ចាប់តាំងពី​ឆ្នាំ​1992។

យើង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​សម្រាប់​តួនាទី​ ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • ការបោសសំអាត និង ការចាត់ចែង
  • ទទួលខុសត្រូវទៅលើ ការធ្វើការបោសសំអាតដែលប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវដូចដែលបានណែនាំដោយ ប្រធានក្រុម / អនុប្រធានក្រុម ដោយយោងទៅតាមការអនុលោមតាម (ដែលបានទទួលស្គាល់តាមផ្លូវការ) ការបណ្តុះបណ្តាលដែលបានផ្តល់ជូន ទៅតាមនិតិវិធីប្រតិបត្តិការគំរូរបស់អង្គការម៉ែក កម្ពុជា (SOPs), កំណត់ត្រាបច្ចេកទេស ឬសំណើដោយ ប្រធានក្រុមនិងបទដ្ឋាន និង គោលការណ៍ណែនាំអន្តរជាតិដទៃទៀត។
  • ការទទួលខុសត្រូវទៅលើការសង្កេតសុវត្ថិភាព ឬ ចំណុចនៃចម្ងាយសុវត្ថិភាពផ្សេងទៀតដោយមានការដឹកនាំដោយ ប្រធានក្រុម ឬ អនុប្រធានក្រុម។
  • ត្រូវទទួលស្គាល់ថា ការពាក់អាវគ្រោះសុវត្ថិភាព PPE បានត្រឹមត្រូវខណៈនៅពេលដែលចាំបាច់។
  • ទទួលខុសត្រូវចំពោះការបំពេញភារកិច្ចរបស់ ក្រុមប្រតិបតិ្តការនិង / ឬរដ្ឋបាល និងការអនុវត្តតាមសំណើដែលសមហេតុផលនានាពី ប្រធានក្រុម (ឬ អនុប្រធានក្រុម ក្នុងការអវត្តមានរបស់ពួកគេ) ។
  • ការថែទាំសម្ភារ ឬឧបករណ៍
  • ទទួលខុសត្រូវដោយធានានូវការថែទាំនិងការរក្សារទុក PPE អោយបានត្រឹមត្រូវ (ខណៈពេលចាំបាច់)។
  • ត្រូវទទួលស្គាល់ថា រាល់នូវការប្រើប្រាស់ឧបករណ៍គឺបានត្រឹមត្រូវ ការថែទាំនិងអនាម័យនានា និងការប្រើប្រាស់ដោយប្រុងប្រយ័ត្ន រួមទាំងការថែទាំរថយន្តរបស់ក្រុមផងដែរ។
  • ត្រូវទទួលខុសត្រូវថា ដោយត្រូវរាយការណ៍ភ្លាមៗ ទៅដល់ ប្រធានក្រុម ឬ អនុប្រធានក្រុមរាល់បញ្ហានានារបស់ឧបករណ៍។
  • ចំណោះដឹង និង សមត្ថភាព
  • ទទួលខុសត្រូវថានិងមានសមត្ថភាពក្នុងការបំពេញមុខងាររបស់ខ្លួន ដោយត្រូវធ្វើនិងចូលរួមយ៉ាងពេញលេញជាមួយការបណ្តុះ បណ្តាលទាំងអស់ដែលផ្តល់ដោយអង្គការម៉ែក។
  • ទទួលខុសត្រូវថា និងត្រូវយល់ដឹងឬស្វែងយល់អំពីនីតិវិធី នៃការជំលឿសជនរងគ្រោះ CASEVAC របស់ក្រុម។
  • ផ្សេងៗ
  • ត្រូវគោរពតាមកាតព្វកិច្ចប្រតិបត្ដិការ / រដ្ឋបាលផ្សេងទៀត ឬសំណើណាដែលសមហេតុផលពី ប្រធានក្រុម / អនុប្រធានក្រុម។
  • ត្រូវបានតម្រូវឲ្យស្នាក់នៅ និងធ្វើការនៅទីវាលក្នុងអំឡុងពេលវដ្តប្រតិបត្តិការការងារ។
  • ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់
  • ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ៖
  • ប្រកាន់ខ្ជាប់និងអនុវត្តគោលនយោបាយស្តង់ដាររបស់អង្គការម៉ែកដែលមាន រួមទាំងគោលនយោបាយស្តីពីការប្រព្រឹត្តផ្ទាល់ខ្លួន គោលនយោបាយការការពារកុមារ និងមនុស្សពេញវ័យងាយរងគ្រោះ សេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើការ គោលនយោបាយឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុ អំណោយនិងគោលនយោបាយបដិសណ្ឋារកិច្ច និង គោលនយោបាយនៃឱកាសស្មើភាពគ្នា។
  • ត្រូវយល់និងប្រកាន់ខ្ជាប់តាមបទដ្ឋានដែលបានចែងឡើងនៅក្នុងក្របខ័ណ្ឌវិធានការពារសុវត្ថិភាពរបស់អង្គការម៉ែក ធ្វើការបំពេញ កាតព្វកិច្ចដោយការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលមានទំនាក់ទំនង ជាមួយ ការងាររបស់ អង្គការម៉ែក និងត្រូវរាយការណ៍រាល់ក្ដីកង្វល់ប្រសិនបើវាពិតជាមានកើតឡើង។
  • ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់អង្គការម៉ែក លើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍របស់បេសកកម្ម។
  • ធ្វើការដើម្បីសម្រេចបាននូវគោលដៅរបស់កម្មវិធីនិង / ឬគោលបំណងផែនការអាជីវកម្មរបស់នាយកដ្ឋាន។
  • ធានាឱ្យបាននូវការយល់ដឹង និងប្រកាន់ខ្ជាប់នូវរាល់គោលនយោបាយ និងនីតិវិធីរបស់អង្គការម៉ែក និងទទួលបានរាល់នូវព័ត៌មាន អំពីសកម្មភាពរបស់អង្គការម៉ែកផ្ទាល់។
  • ទទួលយកនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍កម្មវិធី ដែលសមរម្យ។
  • ទទួលយកតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌ និងក្នុងក្របខ័ណ្ឌនៃច្បាប់មូលដ្ឋាន។
  • ម្ដងម្កាល អាចនឹងត្រូវធ្វើការនៅក្រៅម៉ោងធ្វើការធម្មតាទៅតាមកាលៈទេសៈ។
តំរូវការការងារ
Languages:
  • English - Basic
Skills & Knowledge:General & Technical Skills
  • ជាបុគ្គលដែលមានសមត្ថភាពប្រើប្រាស់ Minelab F3 (បន្ទាប់ពីការបណ្ដុះបណ្ដាលរបស់អង្គការម៉ែក)។
  • ជាបុគ្គលដែលមានសមត្ថភាពប្រើប្រាស់ VMX 10 (បន្ទាប់ពីការបណ្ដុះបណ្ដាលរបស់អង្គការម៉ែក)។
  • ជាបុគ្គលដែលមានសមត្ថភាពប្រើប្រាស់ Ebinger LLMD (បន្ទាប់ពីការបណ្ដុះបណ្ដាលរបស់អង្គការម៉ែក)។
  • អាចនិយាយ ឬ សរសេរភាសាអង់គ្លេស គឺជាគុណសម្បតិ្តបន្ថែម។
  • បើអាចមាន ប័ណ្ណបើកបរ គឺជាគុណសម្បតិ្តបន្ថែម។
  • មានសមត្ថភាពប្រើប្រាស់កំព្យូទ័រ គឺជាគុណសម្បតិ្តបន្ថែម។
Soft Skills
  • ប្តេជ្ញាចិត្តដើម្បីសំរេចគោលបំណងកម្មវិធី។
  • ភាពស្មោះត្រង់និងសុចរិតភាព។
  • មានឆន្ទៈរៀន និងអភិវឌ្ឍជំនាញថ្មីៗ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​/បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​លិខិត​អម​ និង​ប្រវត្តិរូប​សង្ខេប​មក​អាស័យ​ដ្ឋាន​អង្គការ​ម៉ែ​ក ឬតាមរយៈ​សារ​អេឡិច​ត្រូនិច​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ស្ត្រី​ ជនជាតិភាគតិច​ និង​ជន​មាន​ពិការភាព​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​។

ការ​ជ្រើសរើស​បុគ្គលិក​នេះ​ផ្ទាល់​នឹង​ត្រូវធ្វើ​ឡើងជា​បណ្ដើរ​ៗ ដូច្នេះ​អ្នក​គួរតែ​អាច​ផ្ញើ​រ CVs អោយ​បញ្ជូន​ឱ្យ​បាន​មុន​ពេលកំណត់​កាន់តែ​ល្អ​។ យើង​នឹង​ចាត់តាំង​អ្នក​ដោះ​មីន​ខ្លះ​ផង​ដែរ​ មុន​ថ្ងៃ​នឹង​បិទ​ការផ្សាយ​រើស​បុគ្គលិក​នេះ​បញ្ចប់​។

សូម​ដាក់​នូវ​ឈ្មោះ​ ក៏ដូចជា​លេខ​សម្រាប់​ទំនាក់ទំនង​របស់​អ្នក​ធានា​ អោយ​បាន​២នាក់​នៅ​ក្នុង​ CV របស់​អ្នក​ ដែល​អ្នក​បាន​ស្គាល់​។ អ្នក​ធានា​ផ្ទាល់​គួរតែ​ជា​អ្នក​ ដែល​បាន​ស្គាល់​នៅ​ឬ ធ្លាប់ធ្វើ​ការ​ជាមួយគ្នា​នៅ​ទី​ធ្វើការ​ចាស់​ ឬ បច្ចុប្បន្ន​។

ឯកសារ​ដាក់ពាក្យ​ទាំងអស់​នឹង​ត្រូវ​រក្សាទុក​នៅ​អង្គការ​ម៉ែ​ក ហើយ​ចំពោះតែ​អ្នក​ដែលជា​ប់ឈ្មោះ​ក្នុង​បញ្ជី​សម្រាំង​ ទើប​ត្រូវ​បាន​អញ្ជើញ​មក​សម្ភាសន៍​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : ក្រុមបោសសំអាតមីន
ឈ្មោះសំរាប់ទំនាក់ទំនង : Mines Advisory Group
អុីម៉េល : jobs.cambodia@maginternational.org
អាស័យដ្ឋាន : #99, Group10, Rumchek 4, Rottanak Sangkat, Battambang Municipality, Battambang Province, Cambodia#136, St. 78, 7 Makara, Labansiek Sangkat, Ban Lung Municipality, Ratanak Kiri Province, CambodiaHouse 06, St 502, Sangkat Phsar Daeum Thkov, Khan Chamkar Mon, Phnom Penh, Cambodia
គេហទំព័រ : http://www.maginternational.org
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading