ប្រធានក្រុមទំនាក់ទំនងសហគមន៍ សំរាប់ ក្រុមបោសសំអាតមីន
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ការទំនាក់ទំនង, អភិវឌ្ឍសហគមន៏ |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 17 ខែ មីនា ឆ្នាំ2026 |
| ប្រាក់ខែ : |
$445
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 2ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
អង្គការម៉ែកជាអង្គការក្រៅរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស បានជំរុញដល់ការបោសសម្អាតមីននិងការលុបបំបាត់នូវយុទ្ធភ័ណ្ឌផ្សេងៗ។ បេសកកម្មរបស់អង្គការម៉ែក គឺកសាងអនាគតរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារកាកសំណល់នៃសង្រ្គាមតាមរយៈសកម្មភាពឆ្លើយតបប្រកបដោយគុណភាព និងភាពជឿនលឿន។ យើងលុបបំបាត់ចោលរាល់ការគំរាមកំហែងលើរាងកាយ ចំពោះរបួសស្នាមនិងការស្លាប់ និងជួយកាត់បន្ថយនូវការបំផ្លិចបំផ្លាញនៃសេដ្ឋកិច្ច។យើងផ្តល់ការបោសសម្អាតមីន និងការអប់រំអំពីមីនដើម្បីគេអាចចាកផុតពីភាពក្រីក្រនិងទុក្ខវេទនាដែលបង្កឡើងដោយសង្គ្រាម។ អង្គការម៉ែកបាននឹងកំពុងធ្វើការនៅក្នុងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌ចាប់តាំងពីឆ្នាំ1992។
យើងត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពសម្រាប់តួនាទី ដូចខាងក្រោម៖
- ការទទួលខុសត្រូវចំបង
- ដឹកនាំ និងត្រួតពិនិត្យការអនុវត្តសកម្មភាព CL ទាំងអស់ រួមទាំងការគ្រប់គ្រងបុគ្គលិកស្ថិតក្រោមការគ្រប់គ្រងនៅក្នុងតំបន់ប្រតិបត្តិការ របស់ខ្លួន។
- ដឹកនាំធ្វើជាគំរូ និងលើកទឹកចិត្តបុគ្គលិកដើម្បីធានាថាសកម្មភាពទាំងអស់ត្រូវបានអនុវត្តតាមស្តង់ដារវិជ្ជាជីវៈខ្ពស់បំផុត។
- ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ CLM ត្រូវរៀបចំផែនការ កំណត់អាទិភាព និងសម្របសម្រួលសកម្មភាព CL ដោយធានាឱ្យមានការយល់ដឹង និងការចូលរួមជាអតិបរមារបស់សហគមន៍នៅគ្រប់ដំណាក់កាលទាំងអស់។
- ធានាថាសកម្មភាព CL ទាំងអស់ត្រូវបានធ្វើឡើងទៅតាមការបណ្តុះបណ្តាល និងស្របតាម MAG SOPs។
- ពិនិត្យតាមដានភាពសកម្ម ជំនាញ អាកប្បកិរិយា និងវិធីសាស្រ្តរបស់ក្រុម CL ។
- ធ្វើ QC លើសកម្មភាព CLទាំងអស់ ព្រមទាំង ការធ្វើឯកសារ និងបង្កើត និងធ្វើ QC របាយការណ៍ ហើយធានាថារាល់ការស្រាវជ្រាវ របាយការណ៍ និងឯកសាររបស់ក្រុម CL ត្រូវបានបំពេញយ៉ាងពេញលេញ ត្រឹមត្រូវ និងដាក់ជូនប្រចាំខែទាន់ពេលវេលា។
- ធ្វើការចុះពិនិត្យ និងវាយតម្លៃបុគ្គលិក CLជាប្រចាំ នៅទីវាល។
- គាំទ្រក្រុម CL ក្នុងការប្រមូលទិន្នន័យ ធ្វើសកម្មភាព NTS និង RE តាមតម្រូវការដើម្បីបំពេញជំនួសសមាជិកក្រុមដែលអវត្តមាន។
- ដោយកិច្ចសហប្រតិបត្តិការជាមួយ CLM កំណត់បញ្ហាប្រឈម ដំណោះស្រាយ និងឱកាសថ្មីៗដើម្បីអភិវឌ្ឍបន្ថែមលើការងារ CL ដល់សហគមន៍ដែលមានហានិភ័យ។
- គាំទ្រ PO ក្នុងការប្រមូលឯកសារពាក់ព័ន្ធសម្រាប់ករណីសិក្សា រួមទាំងរូបថត និងការសម្ភាសន៍អ្នកទទួលផល។
- ការអភិវឌ្ឍសមត្ថភាពបុគ្គលិក
- គាំទ្រដល់ CLM/CLS ដើម្បីធ្វើការណែនាំការងារ និង បណ្ដុះបណ្ដាលសមាជិកថ្មីៗ
- ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយCLM/CLS កំណត់គោលដៅអភិវឌ្ឍវិជ្ជាជីវៈនិងបុគ្គលិកលក្ខណៈសម្រាប់សមាជិកក្រុម។
- ធានាថាសមាជិកក្រុមត្រូវគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់គោលការណ៍ និងនីតិវិធីរបស់ MAG និងរាយការណ៍ភ្លាមៗអំពីការបំពានណា មួយទៅកាន់ CLM/CLS។
- ទំនាក់ទំនងខាងក្រៅ
- កសាងនិងរក្សាទំនាក់ទំនងជាមួយតំណាងសហគមន៍ អាជ្ញាធរមូលដ្ឋានអង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីប្រមូល ព័ត៌មាន ផ្តល់នូវមតិយោបល់ និងបង្កើតទំនុកចិត្តក្នុងការគាំទ្រគោលបំណងប្រតិបត្តិការរបស់ MAG ។
- តំណាងឱ្យ MAG នៅក្នុងការប្រជុំដែលពាក់ព័ន្ធតាមតំរូវការ។
- ផ្តល់ការពន្យល់ព័ត៌មានជូនភ្ញៀវតាមតម្រូវការ។
- ផ្សេងៗ
- ធានាថារាល់ឧបករណ៍និងសំភារៈទាំងអស់ត្រូវបានថែរក្សានិងយកចិត្តទុកដាក់។
- រាយការណ៍អំពីកំហុសនិង/ឬការបាត់បង់ណាមួយទៅ CLM / CLS ភ្លាមៗ។ អនុវត្តភារកិច្ចផ្សេងទៀតដែលសមស្របទៅតាមការស្នើ សុំរបស់CLM/CLS។
- ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់
- ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ៖
- ប្រកាន់ខ្ជាប់ និងអនុវត្តគោលនយោបាយបទដ្ឋាន MAG រួមមាន គោលការណ៍ស្តីពីក្រមសីលធម៌ផ្ទាល់ខ្លួន, គោលការណ៍ស្ដីពីការការពារកុមារនិងមនុស្សពេញវ័យដែលងាយរងគ្រោះ, គោលការណ៍ស្ដីពីសេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើកា រគោលនយោបាយស្ដីពីឧក្រិដ្ឋកម្មហិរញ្ញវត្ថុ អំណោយ និងគោលនយោបាយបដិសណ្ឋារកិច្ច និងគោលនយោបាយស្ដីពីឱកាសស្មើភាពគ្នា។
- ត្រូវយល់និងប្រកាន់ខ្ជាប់នូវបទដ្ឋានដែលបានចែងនៅក្នុងក្របខ័ណ្ឌនៃវិធានការពារសុវត្ថិភាពរបស់អង្គការ MAG ដោយធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ដើម្បីការពារសុខុមាលភាពរបស់បុគ្គលគ្រប់រូបដែលទាក់ទងនឹងការងាររបស់ MAG ហើយនិងរាយការណ៍អំពីក្ដីកង្វល់ប្រសិនបើមានកើតឡើង។។
- ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់អង្គការម៉ែក លើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍បេសកកម្មរបស់ម៉ែក។
- ធ្វើការឆ្ពោះទៅរកការសម្រេចនូវគោលដៅផែនការរបស់កម្មវិធីនិង / ឬរបស់ការងារតាមផ្នែក។
- ធានាឱ្យបាននូវការយល់ដឹងនិងប្រកាន់ខ្ជាប់នូវរាល់គោលការណ៍និងនីតិវិធីរបស់ MAG និងរក្សាការផ្តល់ព័ត៌មានអំពីសកម្មភាពរបស់MAG។
- ខិតខំនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាលនិងការអភិវឌ្ឍន៍សមស្រប។
- ខិតខំបំពេញតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌និងក្នុងក្របខ័ណ្ឌច្បាប់ក្នុងប្រទេស។
- ម្ដងម្កាល អាចនឹងត្រូវធ្វើការនៅក្រៅម៉ោងការងារធម្មតាទៅតាមកាលៈទេសៈ។
- Bachelor's Degree is preferred
- បទពិសោធន៍យ៉ាងតិចក្នុងការអនុវត្តទំនាក់ទំនងសហគមន៍ ការអប់រំតាមសហគមន៍ ឬសកម្មភាពសម្របសម្រួលសហគមន៍ for 2 years
- ចំណេះដឹងជាក់ស្តែងអំពីសកម្មភាពទំនាក់ទំនងសហគមន៍ រួមទាំងការងារ NTS និងការអប់រំហានិភ័យ។
- មានសមត្ថភាពក្នុងការគ្រប់គ្រងក្រុមតូចដើម្បីទទួលបានលទ្ធផលការងារប្រកបដោយគុណភាពខ្ពស់។
- មានសមត្ថភាពក្នុងការកត់ត្រាព័ត៌មានឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
- មានជំនាញធ្វើបទបង្ហាញយ៉ាងស្ទាត់ជំនាញ ជាមួយនឹងសមត្ថភាពធ្វើឱ្យមានការចូលរួមពីអ្នកចូលរួម។
- មានជំនាញភាសាអង់គ្លេសកម្រិតមូលដ្ឋានទៅមធ្យមកាន់តែប្រសើរ។
- មានសមត្ថភាពក្នុងការធ្វើការក្រោមសម្ពាធ និងបំពេញតាមកាលកំណត់។
- មានជំនាញអន្តរបុគ្គលល្អជាមួយនឹងសមត្ថភាពក្នុងការបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងធ្វើការជាមួយបុគ្គលិករួមការងារប្រកបដោយភាពសហប្រតិបត្តិការ។
- មានទឹកចិត្តខ្ពស់ជាមួយនឹងវិធីសាស្រ្តដែលអាចបត់បែនបាន និងអាចសម្របខ្លួនបានក្នុងការងារ។
- មានសមត្ថភាព និងឆន្ទៈក្នុងការធ្វើដំណើរទៅទីវាល និងមានមូលដ្ឋាននៅខេត្តរតនគិរី/បាត់ដំបង (តាមការព្រមព្រៀង) ក្នុងអំឡុងពេលប្រតិបត្តិការ។
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតអម និងប្រវត្តិរូបសង្ខេបមកអាស័យដ្ឋានអង្គការម៉ែក ឬតាមរយៈសារអេឡិចត្រូនិច ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ស្ត្រី បងប្អូនជនជាតិភាគតិច និងជនមានពិការភាព ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។
ឯកសារដាក់ពាក្យទាំងអស់នឹងត្រូវរក្សាទុកនៅអង្គការម៉ែក ហើយចំពោះតែអ្នកដែលជាប់ឈ្មោះក្នុងបញ្ជីសម្រាំង ទើបត្រូវបានអញ្ជើញមកសម្ភាសន៍
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | ក្រុមបោសសំអាតមីន |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Mines Advisory Group |
| អុីម៉េល : | jobs.cambodia@maginternational.org |
| អាស័យដ្ឋាន : | #99, Group10, Rumchek 4, Rottanak Sangkat, Battambang Municipality, Battambang Province, Cambodia#136, St. 78, 7 Makara, Labansiek Sangkat, Ban Lung Municipality, Ratanak Kiri Province, CambodiaHouse 06, St 502, Sangkat Phsar Daeum Thkov, Khan Chamkar Mon, Phnom Penh, Cambodia |
| គេហទំព័រ : |
http://www.maginternational.org |
