អ្នកគ្រប់គ្រងកម្មវិធីនវានុវត្តន៍ សំរាប់ Techo Startup Center
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | រដ្ឋបាល, សេដ្ឋកិច្ច, ប្រតិបត្តិ/គ្រប់គ្រង |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | ភ្នំពេញ |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | យ៉ាងហោចណាស់ 5ឆ្នាំ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម។
- អ្នកគ្រប់គ្រងកម្មវិធីនវានុវត្តន៍ (1 Position)
- រៀបចំលិខិតបទដ្ឋានគតិយុត្ត, លិខិតរដ្ឋបាល និង ឯកសារពាក់ព័ន្ធ
- រៀបចំឯកសារយុទ្ធសាស្ត្រ ផែនការអនុវត្តគម្រោង និង ផែនការសកម្មភាពសម្រាប់នាយកដ្ឋាន
- ស្រាវជ្រាវ, វិភាគទិន្នន័យ ឬ ព័ត៌មានពាក់ព័ន្ធនឹងធុរកិច្ច
- តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តគម្រោង ឬ កម្មវិធី តាមការចាំបាច់
- ទំនាក់ទំនង និង សហការជាមួយក្រសួង ស្ថាប័ន ឬ ដៃគូពាក់ព័ន្ធនានា ក្នុងការសម្របសម្រួល និង អនុវត្តគម្រោង ឬ កម្មវិធី
- អនុវត្តការងារជាមួយក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា ដើម្បីជំរុញការងារធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ របស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល
- រៀបចំបទបង្ហាញ និង តំណាងស្ថាប័នចូលរួមក្នុងកិច្ចប្រជុំ, សិក្ខាសាលា, វគ្គបណ្តុះបណ្តាល ឬ កម្មវិធីពាក់ព័ន្ធផ្សេងៗ
- រៀបចំកំណត់ហេតុកិច្ចប្រជុំ និង របាយការណ៍ពាក់ព័ន្ធផ្សេងៗ តាមការចាំបាច់
- បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។
- អត្តចរិតស្លូតបូត, ស្មោះត្រង់, ឧស្សាហ៍ព្យាយាម និង យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ
- មានសញ្ញាបត្រកម្រិត បរិញ្ញាបត្រ ឬ អនុបណ្ឌិត លើជំនាញផ្នែកសេដ្ឋកិច្ច, ធុរកិច្ច, គ្រប់គ្រង ឬ សញ្ញា-បត្រជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍យ៉ាងតិច ៥ ឆ្នាំនៅក្នុងការងារពាក់ព័ន្ធនឹងការរៀបចំ, សម្របសម្រួល, គ្រប់គ្រង គម្រោង ឬ កម្មវិធី និង រៀបចំលិខិតរដ្ឋបាល, លិខិតបទដ្ឋានគតិយុត្ត/ឯកសារ និង ឯកសារ យុទ្ធសាស្ត្រ
- មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និង ជាក្រុមបានល្អប្រកបដោយស្មារតីទទួលខុសត្រូវ
- មានសមត្ថភាពក្នុងការគ្រប់គ្រង និង បែងចែកភារកិច្ចក្នុងក្រុមការងារប្រកបដោយប្រសិទ្ធភាព
- មានជំនាញក្នុងការប្រើប្រាស់កម្មវិធី Microsoft Office, Power Point, Word, Excel ច្បាស់លាស់
- មានចំណេះដឹង ឬ អាចយល់បានលើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មានដូចជា ការអភិវឌ្ឍប្រព័ន្ធ និង អភិវឌ្ឍកម្មវិធីទូរស័ព្ទជាដើម
- មានបទពិសោធន៍លើការងារស្រាវជ្រាវ, វិភាគទិន្នន័យ និង យល់ដឹងអំពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ចនៅកម្ពុជា, យន្តការស្ថាប័ន និង យន្តការគាំទ្រធុរកិច្ចនៅកម្ពុជា ពាក់ព័ន្ធនឹងការធ្វើឌីជីថលូបនីយកម្មទាំងក្នុងវិស័យសាធារណៈ និង ឯកជន
- មានចំណេះដឹង និង សមត្ថភាពផ្នែកភាសាខ្មែរ និង ភាសាអង់គ្លេសស្ទាត់ជំនាញ ដែលត្រូវប្រើប្រាស់ សម្រាប់ទំនាក់ទំនង ការរៀបចំរបាយការណ៍ និង ឯកសារផ្សេងៗ។
បេក្ខជនដែលមានបំណងដាក់ពាក្យ សូមចុចតំណរភ្ចាប់។
បេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវអញ្ជើញមកប្រលងសរសេរ និងសម្ភាសផ្ទាល់មាត់។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះក្រុមហ៊ុន : | Techo Startup Center |
