បុគ្គលិកសម្របសម្រួលការចុះបញ្ជីអាជីវកម្ម សំរាប់ Techo Startup Center
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | រដ្ឋបាល, សេដ្ឋកិច្ច, ប្រតិបត្តិ/គ្រប់គ្រង |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | ភ្នំពេញ |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | យ៉ាងហោចណាស់ 3ឆ្នាំ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម។
- បុគ្គលិកសម្របសម្រួលការចុះបញ្ជីអាជីវកម្ម (1 Position)
- រៀបចំលិខិតរដ្ឋបាល និង លិខិតបទដ្ឋានគតិយុត្ត/ឯកសារពាក់ព័ន្ធផ្សេងៗ
- រៀបចំគម្រោង និង ផែនការសកម្មភាពសម្រាប់កម្មវិធីនានាដែលខ្លួនទទួលបន្ទុក
- រៀបចំកំណត់ហេតុកិច្ចប្រជុំ និង របាយការណ៍ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធី
- តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តគម្រោង ឬ កម្មវិធីតាមការចាំបាច់
- ទំនាក់ទំនង និង សហការនៃមួយស្ថាប័ន ឬ ដៃគូពាក់ព័ន្ធនានា ក្នុងការសម្របសម្រួល និង អនុវត្តគម្រោង ឬ កម្មវិធី
- បង្កើតខ្លឹមសារឌីជីថលសម្រាប់យន្តការផ្សព្វផ្សាយផ្សេងៗ
- សម្របសម្រួលការគាំទ្រការចុះបញ្ជីអាជីវកម្ម និង ការស្នើសុំអាជ្ញាបណ្ណជំនាញផ្សេងៗ
- សម្របសម្រួលការងាររដ្ឋបាលដែលប្រគល់ជូន
- បំពេញភារកិច្ចផ្សេងតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។
- អត្តចរិតស្លូតបូត, ស្មោះត្រង់, អត់ធ្មត់, ឧស្សាហ៍ព្យាយាម និង យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ
- មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រឡើងទៅលើជំនាញផ្នែកសេដ្ឋកិច្ច, ធុរកិច្ច, គ្រប់គ្រង ឬ សញ្ញាបត្រជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍យ៉ាងតិច ៣ ឆ្នាំនៅក្នុងការងារពាក់ព័ន្ធនឹងការរៀបចំ, សមម្របសម្រួល, គ្រប់គ្រង គម្រោង ឬ កម្មវិធី និង រៀបចំលិខិតរដ្ឋបាល និង លិខិតបទដ្ឋានគតិយុត្ត/ឯកសារពាក់ព័ន្ធផ្សេងៗ
- មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និង ជាក្រុមបានល្អប្រកបដោយស្មារតីទទួលខុសត្រូវ
- មានជំនាញក្នុងការប្រើប្រាស់កម្មវិធី Microsoft Office, Power Point, Word, Excel ច្បាស់លាស់
- មានការយល់ដឹងច្រើនអំពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ចនៅប្រទេសកម្ពុជា, យន្តការស្ថាប័ន និង យន្តការ គាំទ្រធុរកិច្ចនៅកម្ពុជា និង ការធ្វើឌីជីថលូបនីយកម្មទាំងក្នុងវិស័យសាធារណៈ និង ឯកជន
- មានបទពិសោធន៍បម្រើការងារជាមួយភាគីទាំងក្នុងវិស័យសាធារណៈ និង វិស័យឯកជន និង ភាគី ពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចនៅកម្ពុជា
- មានចំណេះដឹង និង សមត្ថភាពផ្នែកភាសាខ្មែរ និង ភាសាអង់គ្លេសស្ទាត់ជំនាញ ដែលត្រូវប្រើប្រាស់សម្រាប់ការទំនាក់ទំនង, ការរៀបចំរបាយការណ៍ និង ឯកសារផ្សេងៗ។
បេក្ខជនដែលមានបំណងដាក់ពាក្យ សូមចុចតំណរភ្ចាប់។
បេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវអញ្ជើញមកប្រលងសរសេរ និងសម្ភាសផ្ទាល់មាត់។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះក្រុមហ៊ុន : | Techo Startup Center |
