បុគ្គលិកសម្របសម្រួលការចាប់យកឌីជីថល សំរាប់ Techo Startup Center
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | កំព្យូទ័រទូទៅ, កំព្យូទ័រ តបណ្តាញ Network, កំព្យូទ័រ សរសេរកម្មវិធី |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | ភ្នំពេញ |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | យ៉ាងហោចណាស់ 2ឆ្នាំ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម។
- បុគ្គលិកសម្របសម្រួលការចាប់យកឌីជីថល (1 Position)
- សម្របសម្រួលការងារពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស
- រៀបចំគម្រោងថវិកា និង ផែនការសកម្មភាពសម្រាប់វគ្គចាប់យកឌីជីថល ឬ គម្រោងដែលខ្លួនទទួលបន្ទុក
- រៀបចំកំណត់ហេតុកិច្ចប្រជុំ, របាយការណ៍វឌ្ឍនភាព, របាយការណ៍ប្រចាំឆ្នាំ និង របាយការណ៍នានាពាក់ព័ន្ធនឹងការអនុវត្តកម្មវិធី ឬ គម្រោង
- តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តកម្មវិធី ឬ គម្រោង និង ផ្តល់យោបល់ក្នុងការធ្វើបច្ចុប្បន្នកម្មកម្មវិធី ឬ គម្រោងតាមការចាំបាច់ ដើម្បីឆ្លើយតបនឹងការអនុវត្តជាក់ស្តែង
- ទំនាក់ទំនង និង សហការជាមួយអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ឬ អង្គភាពពាក់ព័ន្ធនានា
- បូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធី ឬ គម្រោងដែលខ្លួនទទួលបន្ទុក និង
- បំពេញតួនាទី និង ភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំ។
- មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រឡើងទៅលើជំនាញគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, រដ្ឋបាល-សាធារណៈ, គ្រប់គ្រងពាណិជ្ជកម្ម, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ ឬ សញ្ញាបត្រជំនាញប្រហាក់ប្រហែល
- មានបទពិសោធន៍ការងារយ៉ាងតិច ០២ ឆ្នាំពាក់ព័ន្ធនឹងការងារសម្របសម្រួលកម្មវិធី /គម្រោង
- មានបទពិសោធន៍ក្នុងការសម្របសម្រួលការងារ និង ទំនាក់ទំនងជាមួយវិស័យរដ្ឋ វិស័យឯកជន ឬដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធី/គម្រោង
- មានភាពអត់ធ្មត់ខ្ពស់ក្នុងការសម្របសម្រួលកម្មវិធី/គម្រោងដែលមានលក្ខណៈស្មុគស្មាញ
- មានសមត្ថភាពគ្រប់គ្រងកម្មវិធី/គម្រោងប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព
- មានបទពិសោធន៍ និង ចំណេះដឹងពាក់ព័ន្ធនឹងសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (ជាការប្រសើរ)
បេក្ខជនដែលមានបំណងដាក់ពាក្យ សូមចុចតំណរភ្ចាប់។
បេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវអញ្ជើញមកប្រលងសរសេរ និងសម្ភាសផ្ទាល់មាត់។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះក្រុមហ៊ុន : | Techo Startup Center |
