បុគ្គលិកស្រាវជ្រាវគោលនយោបាយ សំរាប់ Techo Startup Center
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | ស្រាវជ្រាវនិងអភិវឌ្ឍន៏ |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | ភ្នំពេញ |
ចំនួន : | 2នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | យ៉ាងហោចណាស់ 2ឆ្នាំ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម។
- បុគ្គលិកស្រាវជ្រាវគោលនយោបាយ (2 Positions)
- ចូលរួមក្នុងគម្រោងស្រាវជ្រាវ តាមរយៈការរៀបចំវិធីសាស្រ្តស្រាវជ្រាវ, ការប្រមូល និង ការវិភាគទិន្នន័យ និង ការសរសេររបាយការណ៍បច្ចេកទេស
- រៀបចំ និង រចនាឯកសារស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ និង មានសោភ័ណភាពសមរម្យសម្រាប់ការបោះពុម្ពផ្សាយ
- ផ្តល់ការបណ្ដុះបណ្ដាលទាក់ទងនឹងការស្រាវជ្រាវដល់ភាគីពាក់ព័ន្ធ តាមការស្នើសុំ
- បង្កើតទំនាក់ទំនងប្រកបដោយការគាំទ្រ និង ទំនុកចិត្តជាមួយអ្នកពាក់ព័ន្ធ (ទាំងខាងក្នុង និង ខាងក្រៅអង្គភាព) និង
- អនុវត្ដភារកិច្ចដទៃទៀតតាមការប្រគល់ពីថ្នាក់ដឹកនាំ។
- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ, វិទ្យាសាស្ត្រសង្គម ឬផ្នែកពាក់ព័ន្ធ
- មានបទពិសោធន៍ការងារក្នុងការស្រាវជ្រាវគោលនយោបាយ យ៉ាងតិច ២ ឆ្នាំ
- មានការយល់ដឹងច្បាស់លាស់ទាំងភាសាខ្មែរ និង ភាសាអង់គ្លេស
- មានបទពិសោធន៍ និង ការយល់ដឹងពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុ ការគ្រប់គ្រងព័ត៌មានធុរកិច្ច ឬផ្នែកពាក់ព័ន្ធ (ជាការប្រសើរ)
- មានសមត្ថភាពអនុវត្តការងារបានល្អ ជាពិសេសការធ្វើលើការងារជាក្រុម និងលម្អិត
- មានភាសមត្ថភាពបត់បែនខ្ពស់, ម៉ុងម៉ាត់ និង អាចបំពេញការងារដោយឯករាជ្យ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍខ្លួន ររៀនអ្វីថ្មី និង
- មានអាកប្បកិរិយាល្អ, គោរពក្រមសីលធម៌វិជ្ជាជីវៈ, ស្មោះត្រង់, អត់ធ្មត់, ឧស្សាហ៍ព្យាយាម និង មានគំនិតនវានុវត្តន៍ច្នៃប្រឌិត
បេក្ខជនដែលមានបំណងដាក់ពាក្យ សូមចុចតំណរភ្ចាប់។
បេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវអញ្ជើញមកប្រលងសរសេរ និងសម្ភាសផ្ទាល់មាត់។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះក្រុមហ៊ុន : | Techo Startup Center |
